អាជ្ញាធរ​អប្សរា​និង​ក្រសួង​វប្បធម៌​រួម​គ្នា​ស៊ើបអង្កេត​ការ​ថតរូប​អាក្រាត​នៅ​តំបន់​អង្គរ

4
Cambodia Website Design

ភ្នំពេញៈ អាជ្ញាធរ​អប្សរា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​លទ្ធផល​ស្រាវជ្រាវ​ជំហាន​ដំបូង​ជា​ផ្លូវការ​បញ្ជាក់ថា រូបថត​នារី​ថត​បែប​អាក្រាត​ល្វែង​លើ​នៅ​ប្រាសាទ​បន្ទាយក្តី​នៅ​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាប គឺ​ក្រុម WANIMAL មាន​មូលដ្ឋាន​នៅ​ចិន ដោយ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​ខណៈ​ដែល​ក្រសួង​វប្បធម៌​ក៏​ប្រកាស​ចូលរួម​ស្រាវជ្រាវ​ផង​ដែរ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ថា ជា​លទ្ធផល​ពី​ធ្វើការ​ស្រាវជ្រាវ​ដំបូង​រូប​នោះ គឺ​ក្រុម​ដែល​ផ្សព្វផ្សាយ​រូប​នារី​អាសអាភាស​តាម​ការ​ថត​យក​រូបភាព​ផ្ទាល់​នៅ​តាម​ទីតាំង​ជាក់ស្តែង​ល្បីៗ​នានា​ជាច្រើន ក្នុង​ពិភពលោក​ឬ​តាម​របៀប​ការ​ត​តាម​បច្ចេកទេស​កុំព្យូទ័រ​នៅក្នុង​ស្ទូឌីយោ។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា​ក្រុម​នេះ​តែងតែ​ធ្វើ​អាជីវកម្ម​រូបភាព​បែប​អាក្រាត​។ លោកស្រី​ថា៖ «អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ដល់​ក្រុម​នេះ​នៅ​ពេល​ណា​ដែល​យើង​មាន​ព័ត៌មាន​ជាក់លាក់​បន្ថែម​គ្រប់គ្រាន់»។

Cambodia Website Design

អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា រាល់​ភ្ញៀវទេសចរ​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​អាច​ថត​រូបភាព​ផ្ទាល់​ខ្លួន​ទុក​ជា​អនុស្សាវរីយ៍​បាន រីឯ​ការ​ថត​ខ្សែភាពយន្ត​ឬ​ការ​ថត​វីដេអូ​ឯកសារ ឬ រូបភាព​ឯកសារ​ផ្សព្វផ្សាយ​នានា ចាំបាច់​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ក្នុង​ករណី​នោះ​ភ្នាក់ងារ​តែង​ចុះ​ពិនិត្យ​តាមដាន​ការ​ថត​ចៀសវាង​មិន​ឲ្យ​មាន​ការ​ថត​មិន​សមស្រប​កើត​មាន​ទេ​។ ដោយឡែក​ចំពោះ​ការ​ថតរូបភាព​របស់​ក្រុម WANIMAL នេះ គឺ​ធ្វើ​ដោយ​លួចលាក់​ពុំ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា​ឡើយ។

ជាមួយ​គ្នា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផង​ដែរ​ថា ក្រសួង​វប្បធម៌​នឹង​រួម​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា​ធ្វើការ​ស្រាវជ្រាវ​រក​ការពិត ព្រមទាំង​ប្តេជ្ញា​អនុវត្ត​នីតិវិធី​ច្បាប់​តាម​គ្រប់​រូបភាព​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ចំពោះ​ការ​ប្រព្រឹត្ត​បែប​អាសអាភាស និង​ខ្វះ​ការ​ពិចារណា​នេះ។ «ក្រសួង​វប្បធម៌​សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​ថតរូបភាព​បែប​អាសអាភាស​នៅ​ប្រាសាទ​អង្គរ​ធ្វើឲ្យ​ប៉ះពាល់​ភាព​ថ្លៃថ្នូរ​របស់​កម្ពុជា​និង​កិត្តិយស​នារី​ខ្មែរ»។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ភ្ញាក់ផ្អើល​និង​បាន​ចែករំលែក​តគ្នា ហើយ​ស្តីបន្ទោស​ដល់​អាជ្ញាធរ​អប្សរា​ពី​ការ​បណ្តែតបណ្តោយ​ឲ្យ​មាន​ការ​ថតរូប​បែប​អាក្រាត​នៅ​ប្រាសាទ​ខ្មែរ​បែប​នេះ​មិន​ត្រឹមតែ​ថតរូប​នារី​ដោះអាវ​ល្វែង​លើ​នោះ​ទេ គឺ​ថែម​ទាំង​នាំ​គ្នា​ចែករំលែក​រូបថត​ស្រ្តី​ម៉ូដែល​ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​ថតរូប​បែប​អាក្រាត​នៅ​ប្រាសាទ​បុរាណ​ខ្មែរ ដាក់​ក្នុង​ទស្សនាវដ្តី​Play Boy ធ្វើឲ្យ​នាង​នោះ​ល្បីឈ្មោះ​ទៀត​ផង​កាលពី​ឆ្នាំ​២០១៣៕

ប្រភព៖ http://www.postkhmer.com/

Comments

comments

You might also like More from author