កក្រើកជាថ្មី! សុវត្ថិឌី ធារិកា ចេញបទ «អន់ចិត្ត» ជាស្នាដៃ​ទី២ ក្រោយ​ការផលិត​បទភ្លេងថ្មី ទទួល​ជោគជ័យ! (Video Inside)

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ កាលពីដើមថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅ តារាចម្រៀងរាងតូចច្រឡឹង កញ្ញា សុវត្ថិឌី ធារិកា បានបញ្ចេញចម្រៀងដែលជាស្នាដៃបទភ្លេងថ្មី គេសង្កេតឃើញថា ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍ស្នាដៃទី២ ក្នុងចំណោមបទចម្រៀងដែលមានភាពទាក់ទាញ និង ជាបទថ្មី មានចំណងជើងថា «អន់ចិត្ត» ក៏មិនចាញ់បទពីមុនប៉ុន្មានឡើយ។

តាមការកត់សម្គាល់ ត្រឹមរយៈពេល ៤ថ្ងៃសោះនៅលើផេកផ្លូវការរបស់ ស្រីតូច សុវត្ថិឌី ធារិកា មានអ្នក Views រហូតដល់ទៅ ៣៧ មឺុននាក់ មានការ Like និង Shares រហូតដល់ ៧ពាន់នាក់ឯណោះ។ «អន់ចិត្ត» ជាបទមនោសញ្ចេតនា រៀបរ៉ាប់ពីស្នេហា ដែលស្តាប់ទៅពីរោះ រណ្ដំចិត្តដិតអារម្មណ៍ កម្សត់ លន្លង់លន្លោចទៅតាមអត្ថន័យនៃចម្រៀង។

គូរបញ្ជាក់ថា កញ្ញា សុវត្ថិឌី ធារិកា គឺជាតារាចម្រៀងឯករាជ្យ ដែលមានសមត្ថភាពច្រៀងគ្រប់ចង្វាក់បទទាំងអស់ ហើយត្រូវបានគេដឹងថា នាងតែងតែទទួលការកោតសរសើរនូវទឹកដមសំនៀងដ៏ពីរោះ ផ្អែមល្ហែម ពីគ្រប់មជ្ឈដ្ឋានប្រិយមិត្តអ្នកស្តាប់ទាំងក្នុង និង ក្រៅប្រទេស។ នាងមិនមែនគ្រាន់តែមានសំឡេងពីរោះនោះទេ ថែមទាំងមានសមត្ថភាពអាចសម្តែងភាពយន្តបានទៀតផង។

ចង់ដឹងថា បទថ្មី«អន់ចិត្ត» របស់ សុវត្ថិឌី ធារិកា ចេញបទថ្មីជាស្នាដៃទី២ ក្រោយការផលិតបទភ្លេងថ្មី ទទួលជោគជ័យ មានភពខុសគ្នាពីបទភ្លេងមុនៗបែបណានោះ សូមរីករាយសណ្ដាប់ដូចខាងក្រោម៖

The post កក្រើកជាថ្មី! សុវត្ថិឌី ធារិកា ចេញបទ «អន់ចិត្ត» ជាស្នាដៃ​ទី២ ក្រោយ​ការផលិត​បទភ្លេងថ្មី ទទួល​ជោគជ័យ! (Video Inside) appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: