ការី​មាន់​បែបថៃ

4
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

+ គ្រឿងផ្សំ​
– ទ្រូង​មាន់ 4 ចំហៀង​
– ខ្ទិះដូង 240 ml + 260 ml
– គ្រឿងការី​ក្រហម កន្លះ​ខាំ​
– ទឹកត្រី 2 ស្លាបព្រា​បាយ​

– ទឹកអំពិល​ទុំ 2 ស្លាបព្រា​បាយ​
– ស្ករត្នោត 3 ស្លាបព្រា​បាយ​
– ដំឡូងបារាំង​ធំ​ល្មម 1 ផ្លែ​
– ខ្ទឹមបារាំង 1 ផ្លែ​
– សណ្ដែកដី​លីង 1 ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ដាក់​ប្រេងឆា​បន្តិច​ក្នុង​ខ្ទះ​បើកភ្លើង​ចង្ក្រាន​រួច​ចាក់​ខ្ទិះដូង 240 ml ចូល​កូរ​វា​បន្តិច​សឹម​ដាក់​គ្រឿងការី ចូល​កូរ​បន្ត​ឲ្យ​ឡើង ឈ្ងុយ​បន្តិច​ដាក់​ទ្រូង​មាន់​ចូល​ចៀន​វា​បន្តិច​ដួស​ទ្រូង​មាន់​នឹង​គ្រឿងការី​ចេញ​ដាក់​ក្នុង​ឆ្នាំង​មួយ ចាក់​ខ្ទិះដូង 260 ml ចូល​ម្ដងទៀត និង​បន្ថែម​ទឹក​បន្តិច ដាក់​ទឹកត្រី ទឹកអំពិល​ទុំ ស្ករត្នោត រួច​ដាក់​រម្ងាស់ 45 នាទី ។​
– បន្ទាប់មក​ហាន់​ដំឡូងបារាំង​ជា​ដុំ និង​ហាន់​ខ្ទឹមបារាំង ដាក់ចូល​រម្ងាស់​វា 20 ទៅ 25 នាទី​ទៀត បិទ​ភ្លើងចង្ក្រាន ដាក់​សណ្ដែកដី​លីង​បន្ថែម រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​

Source: ចំណេះដឹង http://www.rasmeinews.com/category/general_knowledge/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក