កុមារតូចលេងជាមួយសត្វចិញ្ចឹមមិនប៉ះពាល់ដល់សុខភាពនោះទេ!

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

តើ​អ្នក​តែងតែ​ហាមឃាត់​កូនតូចៗ​មិនឱ្យ​លេង​ជាមួយ​សត្វ​ចិ​ញ្ចិ​ម និង មានការ​ភ័យខ្លាច​ថា​ពួកគេ​អាច​ប្រឡាក់ និង ប៉ះពាល់​មេរោគ​បាក់តេរី​ដែរឬទេ​? ជាពិសេស​តែង​ខ្លាច​ពួកគេ​ឆ្លង​មេរោគ និង កើត​បញ្ហា​អាល់​ឡែក​ហ្ស៊ី​ណាមួយ​នោះទេ​? បើ​ដូច្នេះ​មែន អ្នក​ឈប់​បារម្ភ​ទៀត​ទៅ ។​

​តាម​ការសិក្សា​មួយ​បានឱ្យដឹងថា ការ​សំដិល ​និង​ ឱ្យ​កុមារ​តូចៗ​លេង​ជាមួយ​សត្វ​ចិញ្ចឹម និង ប៉ះពាល់​មេរោគ​ផ្សេងៗ​ក្នុង​វ័យ​ចាប់ពី ៣ ខែ​ទៅនោះ អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការកើត​ជំងឺហឺត​បាន ។ ហើយ​តាម​ការសិក្សា​ថ្មី​នេះ បានឱ្យដឹង​បន្ថែមទៀតថា បើ​កុមារ​តូចៗ​ធ្លាប់​ឆ្លង​មេរោគ​ទាំងនោះ វា​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ និង បញ្ហា​សុខភាព​នៅពេល​ធំ​ឡើង ។

​ការសិក្សា​បានលើកឡើង​ដែរ​ថា ការអនុញ្ញាតិ​ឱ្យ​កុមារ​លេង​ជាមួយ​កូន​សត្វ​ឆ្មា កូន​ឆ្កែ កណ្តុរ សត្វ​បក្សី និង សត្វ​ស្អិត​ផ្សេងៗ​ក្តី ចាប់ពី​អាយុ ៣ ខែ ឡើងទៅ គឺ​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ជំងឺហឺត ពេល​កុមារ​ឈានដល់​វ័យ ៧ ឆ្នាំ ឡើងទៅ ។

​ព្រោះ​ការ​សំដិល​ត្រូវ​នឹង​មេរោគ​បាក់តេរី​នៅ​ជុំវិញ​ផ្ទះ​ក្តី គឺ​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​កុមារ​បាន​នៅពេល​ពួកគេ​ធំ​ឡើង នេះ​បើ​យោងទៅតាម​ការសិក្សា​ពី Deccan Chronicle នៃ Urban Environment and Childhood Asthma Study ។​

​ការសិក្សា​នេះ​ក៏បាន​បង្ហាញ​ឱ្យដឹង​ថែម​ទៀតថា ការ​សំដិល​ត្រូវ​មេរោគ​អាល់​ឡែក​ហ្ស៊ី​ផ្សេងៗ ចាប់តាំងពី​អាយុ ៣ ខែ​ឡើងទៅ​នេះដែរ ជាពិសេស​ការឱ្យ​កុមារ​លេង​ជាមួយ​​កូន​ឆ្កែ​នោះ គឺអាច​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​នៃ​ជំងឺហឺត​បាន​ច្រើន​ប្រសិនបើ​កុមារ​មាន​ជំងឺ​នេះ​នៅពេល​ធំ ។ លទ្ធផល​នៃ​ការសិក្សា​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Journal of Allergy and Clinical Immunology ៕ សុផល (​ប្រភព​៖ Zeenews.com)

Source: ប្រភព៖ https://www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: