ក្តៅៗ! ព័ត៌មាន​រដ្ឋប្រហារ​នៅ​ហ្ស៊ីមបាវេ ផ្ទុះឡើង​ ក្រោយ​លោក Mugabe បណ្តេញអនុប្រធានាធិបតី​ពី​តំណែង និងចង់​លើក​ភរិយាខ្លួន​ឡើង​ជំនួសវិញ!

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ប៉េកាំង)៖ កងកម្លាំងយោធា ជាមួយនឹងកងកម្លាំងការពារជាតិ ហ្ស៊ីមបានវេ (ZDF) ត្រូវបានគេរាយការណ៍ថា បានធ្វើការគ្រប់គ្រងរាល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងស្រុក ហើយក៏បានប្រកាសអំពីការធ្វើរដ្ឋប្រហារយោធា នៅពេលទៀបភ្លឺឈានចូលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា នេះផងដែរ ដែលគេជឿជាក់ថា ជាចេតនាទម្លាក់មេដឹកនាំកាន់អំណាចយូរបំផុតនៅអាហ្វ្រិក លោក Robert Mugabe ចេញពីអំណាច ប៉ុន្តែខាងយោធាដែលស្មោះស្ម័គ្រនឹងមេដឹកនាំវ័យ ៩៣ឆ្នាំរូបនេះ បានចេញមុខអះអាងតបវិញថា វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយមេដឹកនាំរបស់ពួកគេ គឺនៅតែកាន់អំណាច និងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Telegraph របស់អង់គ្លេស នាព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ហេតុការណ៍នេះបានកើតឡើងនៅរយៈពេល ០២ថ្ងៃ បន្ទាប់ពីកម្លាំងយោធា បានព្រមានថា នឹងលូកដៃចូលកិច្ចការនយោបាយ ដើម្បីបញ្ចប់ភាពតានតឹង ដែលបង្កឡើងដោយសារតែ ការបណ្តេញអនុប្រធានាធិបតីហ្ស៊ីមបាវេ ដែលគេមើលឃើញថា អាចជាអ្នកស្នងតំណែងបន្តពីប្រធានាធិបតី លោក Robert Mugabe ចេញពីអំណាច។

គួរជម្រាបថា កាលពីសប្តាហ៍មុន លោក Mugabe បានបណ្តេញអនុប្រធានាធិបតី លោក Emmerson Mnagawa ដែលជាសម្ព័ន្ធមិត្តនយោបាយជាង ៤០ឆ្នាំរបស់លោក ក្រោមការចោទប្រកាន់ថា ពុំមានភាពស្មោះត្រង់។ ដោយឡែក ទង្វើនេះត្រូវបានគេមើលឃើញថា ជាការពង្រឹងអំណាចរបស់ លោក Mugabe ដែលមានចេតនាចង់តែងតាំងប្រពន្ធរបស់លោកផ្ទាល់ ធ្វើជាអនុប្រធានាធិបតីជំនួសវិញ៕

The post ក្តៅៗ! ព័ត៌មាន​រដ្ឋប្រហារ​នៅ​ហ្ស៊ីមបាវេ ផ្ទុះឡើង​ ក្រោយ​លោក Mugabe បណ្តេញអនុប្រធានាធិបតី​ពី​តំណែង និងចង់​លើក​ភរិយាខ្លួន​ឡើង​ជំនួសវិញ! appeared first on Khmer Talking.

Source: ពត៌មានអន្ដជាតិ http://www.khmertalking.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: