ក្រសួងមហាផ្ទៃ នឹងធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​អោយ​គ្រប់​១០​លាន​នាក់ ក្នុង​ឆ្នាំ ២០១៧

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​) ៖ ក្រសួងមហាផ្ទៃ​នឹង​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​មន្ត្រី​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​អោយ​គ្រប់​១០ លាន​នាក់​នៅក្នុង​ឆ្នាំ ២០១៧​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់ស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដែល​បានលើកឡើង​នៅ​ថ្ងៃទី​១៣ ខែ កញ្ញា​។​


​ ​
​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ​និង​លិខិតបទដ្ឋាន​ស្តីពី​ការបង្កើត​​យន្តការ​ច្រកចេញចូល​តែមួយ និង​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​ថា​ក្រសួង​នឹងធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​និង​អ្នក​ដែល​ល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​គំរូ​ចាស់​អោយ​​មក​ប្តូរ​យក​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ទាំងអស់ ហើយ​មកដល់ពេលនេះ ក្រសួង​បានធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជាង​៩​លាន ៥ សែន​នាក់​ហើយ នៅសល់តែ​ប្រមាណ​ជា ៥​សែន​នាក់​ជាង​តែប៉ុណ្ណោះ​ដែល​មិនទាន់​បានធ្វើ​,​នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ដែល​បានចេញ​ផ្សាយ​ក្នុង​ខែកញ្ញា ឆ្នាំ ២០១៧​។
​ ​

​តែ​យ៉ាងណាក្តី សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ទៀតថា​ក្នុង​រយៈពេល​ប៉ុ​ន្មា​ខែ​ចុងក្រោយ​នេះ​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មក​ធ្វើ​​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ច្រើន​នោះទេ មានតែ ២ ទៅ ៣ នាក់​តែប៉ុណ្ណោះ​នៅតាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​ក្នុង​មួយថ្ងៃៗ ។​
​ ​
​សម្តេច​ក្រឡាហោម ស ខេង បន្ថែមទៀតថា ក្រសួង​នឹង​បង្កើត​ក្រុម​ចល័ត​ចុះទៅ​តាម​ភូមិ​ឃុំ ឬ​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដើម្បី​ធ្វើ​អត្ត​ញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ពួកគាត់​បន្ថែមទៀត​៕​ដោយ​៖​វិបុល​/sn

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: