ក្រសួង​អប់រំ ធ្វើ​កំណែ​ទម្រង់​ចុះ​ឈ្មោះ​ប្រកួត​កីឡា តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា

2
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ ការចុះឈ្មោះដោយផ្ញើលិខិតតាមរថយន្ដឈ្នួល ឬធ្វើដំណើរពីបណ្ដាខេត្ដមករាជធានីភ្នំពេញ នឹងលែងមានទៀតហើយ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាសម្រេចធ្វើកំណែទម្រង់ថ្មី ដោយរាល់ការចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនានា ដែលរៀបចំដោយក្រសួងអប់រំ ត្រូវដាក់ពាក្យតាមប្រព័ន្ធព័ត៌មានវិទ្យា។

នៅថ្ងៃទី១៤ ខែកញ្ញានេះ អគ្គនាយកដ្ឋានកីឡា បានបើកកិច្ចប្រជុំមួយ ស្ដីពីការផ្សព្វផ្សាយណែនាំអំពីនីតិវិធីចុះឈ្មោះតាមប្រព័ន្ធព័ត៌មានវិទ្យា ដោយមានថ្នាក់ដឹកនាំមន្ទីរ និងតំណាងខេត្តទូទាំងប្រទេសចូលរួម ដើម្បីស្វែងយល់ពីរបៀបនៃការចុះឈ្មោះថ្មី ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុក សិទ្ធិជាតិ បាននិយាយថា នេះគឺជាការកែទម្រង់ថ្មីក្នុងការប្រកួតថ្នាក់ជាតិនានា ដែលជាផ្នែកមួយនៃការកែទម្រង់លើវិស័យអប់រំកាយ និងកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបាននូវការចុះឈ្មោះចូលរួមការប្រកួតឲ្យបានទាន់ពេលវេលា ងាយស្រួលដល់គណៈកម្មការរៀបចំការប្រកួត បានទទួលនូវចំនួនចូលរួមជាក់លាក់ និងងាយស្រួលក្នុងការរៀបចំនូវកន្លែងហូបចុក ស្នាក់នៅ សម្រាប់ប្រតិភូកីឡាមកពីបណ្តារាជធានី-ខេត្ត។

លោកបន្ដថា ការដាក់ពាក្យចូលរួមតាមប្រព័ន្ធព័ត៌មានវិទ្យានេះ ក្រសួងបានកំណត់ឲ្យមន្ដ្រី ថ្នាក់ដឹកនាំកីឡា តាមបណ្ដាខេត្តនានា ត្រូវចាប់ផ្ដើមអនុវត្តដាក់ពាក្យចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សាប្រចាំឆ្នាំ២០១៧ នៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី៥ ខែតុលាខាងមុខ ដែលមានកីឡាចំនួន ៦ត្រូវបានកំណត់ដាក់ឲ្យប្រកួត រួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, ប៉េតង់, វាយកូនឃ្លីលើតុ និងកីឡាអត្តពលកម្ម។

កំណែទម្រង់នេះដែរ លោករំពឹងថា ជំរុញឲ្យការងាររដ្ឋបាល ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាជាតិកាន់តែរីកចម្រើន។ ពិសេសជាងនេះ គឺបង្រៀនឲ្យមន្ដ្រីគ្រប់ជាន់ថ្នាក់ ចេះអនុវត្តការងារតាមបច្ចេកវិទ្យា ស្របតាមសម័យទំនើបបច្ចុប្បន្ន ដើម្បីត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជាតែម្ដង៕

Image may contain: 3 people, people sitting and indoor

Image may contain: 6 people, people sitting, table and indoor

Image may contain: 6 people, people sitting and indoor

Image may contain: 1 person, indoor

The post ក្រសួង​អប់រំ ធ្វើ​កំណែ​ទម្រង់​ចុះ​ឈ្មោះ​ប្រកួត​កីឡា តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា appeared first on Khmer Talking.

Source: កីឡា www.khmertalking.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក