គយគន់​ទេសភាព នៅ​ខេត្ត​មណ្ឌល​គី​រី​ នា​រដូវវស្សាបន្តិចមើលស្រស់ស្អាតយ៉ាងណាទៅ !

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

គ្រាន់តែ​រដូវ​វ​ស្ស​ចូល​មកដល់​ភ្លាម ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ធ​ម្មជាតិព្រៃឈើ ព្រៃភ្នំ ក្លិន​ផ្ការ​ព្រៃ​ជំ​រុះ​ព​ណ៍ ជ្រោះ​ជ្រលង​ដងអូ​បាន​បង្អួត​សម្រស់​របស់ខ្លួនយ៉ាងស្រស់ត្រកាល​ធ្វើឱ្យភ្ញៀវទេសចរ​ទាំងឡាយ​មាន​អរ​ម្មណ៍ ប្លែក ​ក្រៃលែង ​កាលបើ​បាន​ទៅដល់​ទឹកដី​ ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់បំព្រងមួយ​នេះ ។

​គ្រាន់តែ​ឈានជើងចូល​ដល់​ទឹកដី​នៃ​ខេត្ត​មណ្ឌល​គី​រីភ្លាម ភ្ញៀវ​ទេសចរ​ទាំងឡាយនឹង​បានឃើញ នូវ ផ្លូវ​ក្រាល​កៅស៊ូ​ យ៉ាង​រលោង​ស្អាត ដែល​អម​សងខាង​ទៅ​ដោយ​ព្រៃ​ប្រឹក្សា​ធម្មជាតិ​ទាំងឡាយ ដ៏​ខៀវស្រងាត់ គួរឱ្យ​ចង់​គយ​គន់ក្រៃលែង ។ ហើយអ្វីដែល​រិត​តែ​ធ្វើ​ឱ្យ​ប្លែក​ភ្លែ​ក​ទៅទៀតនោះ ​នៅ​ពេលដែល​ធ្វើដំណើរ​ទៅជិត​ដល់ទី​ក្រុង​សែន​មនោ​រម្យ​នោះ ភ្ញៀវទេសចរនឹង​បានឃើញ​នូវ​ទេសភាព​ដ៏​អស្ចារ្យ​ថ្មីៗ​ជាច្រើនទៀត គឺ​សមុទ្រ​ស្មៅយ៉ាងវែងអន្លាយមើលដាច់​កន្ទុយភ្នែក ដែល​រំ​លេច​ទៅដោយ​ ចំការ​ស្រល់​យ៉ាង​ស្រស់បំព្រង ដែល​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​ និង ​អ្នកដែលធ្វើដំណើរ​ឆ្លងកាត់​ឡាំង​ឡាយ មានអារម្មណ៍ស្រស់ស្រាយជាមួយទេសភាពទាំងនោះ ហើយពួកគេក៏បាន​នាំគ្នា​ចុះ​ផ្តិតយក​រូបភាព​នូវ​ទេសភាព​ ដែល​ល្អ​គ្មាន​ពីរ​នេះ ដោយមិនអាច​រំលង​បានឡើយ ។

ក្រៅពី​ទេសភាព​តាម​ដងផ្លូវ​នោះ ភ្ញៀវ​ទេសចរ​ទាំងឡាយ ​ដែល​បាន​ទៅកាន់​ខេត្ត​មណ្ឌល​គី​រី​ នា​រដូវវស្សា​ពិតជា​មិន​ខុស​បំណង​ឡើយ ​ហើយនៅទីនោះមាន​រមណីយដ្ឋាន​សំខាន់ៗជាច្រើន ដែលភ្ញៀវទេសចរ​មិនគួរ​មើលរំលង​ រមណីយដ្ឋាន​សំខាន់​ៗទាំងនោះរួមមាន ៖

-រមណីយដ្ឋានទឹកជ្រោះ​ប៊ូ​ស្រា​​ ដែលមាន​ទីតាំងស្ថិតនៅ​ក្នុងស្រុក​ពេជ្រ​ចិន្ដា មានចម្ងាយ ​៤៣​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ​ ។

-​រមណីយដ្ឋានទឹកជ្រោះ​ជ្រៃ​ធំ​ ​មាន​ទីតាំងនៅ​ក្នុងស្រុក​សែ​ន​មនោ​រម្យ មានចម្ងាយ​ប្រមាណជា​៤៣​ គីឡូម៉ែត្រពី​ទី​រួម​ខេត្ត ​។ នៅក្នុង​រដូវប្រាំង ទឹកជ្រោះនេះ ​មាន​កម្ពស់ ១៥​ម៉ែត្រ និង​ បន្ទាត់​ផ្ចិត ​២​ម៉ែត្រ ហើយ​ក្នុង​រដូវវស្សា​វិញ​ ​មាន​កម្ពស់​ ១១​ម៉ែត្រ និង​បន្ទាត់​ផ្ចិត ​៨​ម៉ែត្រ​។​
-​រមណីយដ្ឋានចម្ការ​ស្រល់​ មាន​ទីតាំងនៅ​ក្នុងស្រុក​សែន​មនោ​រម្យ មានចម្ងាយ​ប្រមាណជា ​៦​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត តាម​ផ្លូវជាតិ​លេខ​ ១៤​។ ចម្ការ​ស្រល់ នៅ​ទីទួល​ខ្ពស់ ដែលមាន​ដើម​ស្រល់​នៅសល់​ច្រើន ​តាំងពី​ឆ្នាំ ១៩៧០ មកម្ល៉េះ ហើយ​ដុះជា​ជួរៗ និង ​មាន​កម្ពស់​ស្មើគ្នា​រហូតមក ​។​

-​រមណីយដ្ឋានមាត់ទន្លេ​ មាន​ទីតាំងនៅ​ស្រុក​កោះ​ញែក មាន​ចម្ងាយ ១៥០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋានមាត់ទន្លេ​នេះ​ មាន​ខ្សាច់​ពណ៌​ក្រហម និង​មាស ហើយ​លាតសន្ធឹង​តាម​បណ្តោយ​ទន្លេស្រែពក លាយឡំ​ជាមួយនឹង​កោះ​តូចៗ​ជាច្រើន​ ដែលជា​កន្លែង​លំហែ​រសម្រាប់​អ្នកស្រុក​កោះ​ញែក​នេះ​ តែម្តង​។​
-រមណីយដ្ឋាន​ទឹកជ្រោះ​សែន​មនោ​រម្យ​ មាន​ទីតាំងនៅ​ក្នុងស្រុក​សែន​មនោ​រម្យ មានចម្ងាយ​ប្រហែល ​៥​ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត តាមរយៈ​ផ្លូវ​គ្រួស​ក្រហម​ ។ នៅ​សងខាង ផ្លូវលំ​នោះ មាន​ឧស្សាហកម្ម​ចម្ការកៅស៊ូ កាហ្វេ និង ​ស្វាយចន្ទី​ផងដែរ​ ។ វា​នៅ​ជិត​ទី​រួម​ខេត្ត ​។​
-​រមណីយ​ដ្ឋា​ន​ភ្នំ​ដោះ​ក្រមុំ​ ​ មាន​ទីតាំងនៅ​ក្នុងភូមិ​ដោះ​ក្រមុំ ឃុំ​សុខដុម ស្រុក​សែន​មនោ​រម្យ ចម្ងាយ ​៣​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ ។ យើង​អាច​ទៅ​ដល់ទី​នោះបាន​តាមរយៈ​ផ្លូវលំ​ ។​ ​ក្នុង​តំបន់ភ្នំ​ដោះ​ក្រមុំ មានប្រជាពលរដ្ឋចំនួន ​២,០៩២​គ្រួសារ​កំពុង​រស់នៅ លើ​ផ្ទៃដីប្រមាណ​ជាង ​១០០​ហិកតា ដែលមាន​មុខរបរ​ជា​កសិករ ​។​

-​រមណីយដ្ឋានជម្រក​សត្វព្រៃ​ភ្នំ​ណាំ​លៀវ​ ជា​តំបន់​មួយ​មាន​ផ្ទៃដីទំហំ ​៤៧៥​គីឡូម៉ែត្រការ៉េ មានចម្ងាយ ​៤៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​កន្លែង​ដែលមាន​ទេសភាព នៅជុំវិញយ៉ាង​ស្រស់ស្អាត ​។​ ជម្រក​សត្វព្រៃ​នេះ គឺជា​កន្លែង​រក្សាទុក​ស​ត្វ​ព្រៃ​ ដ៏​សំខាន់​មួយ ​នៅក្នុង​ខេត្តមណ្ឌលគិរី ​។  នៅទីនោះមានបរិស្ថាន ដ៏​ស្រស់ស្អាត ព្រៃព្រឹក្សា និង​ សត្វព្រៃ​ទាំងនោះ ​ធ្វើ​ឱ្យភ្នំ​ណាំ​លៀវ​ជា​ជម្រក​សត្វព្រៃ ក្នុង​ខេត្តមណ្ឌលគិរី ដែល​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ ក្រៅ​ស្រុក ​ចូលចិត្ត​មកលេង​កម្សាន្ត​ ។​

-​សហគមន៍​ដី​អេ​ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៧៦ ចន្លោះ​ស្រុក​សែន​មនោ​រម្យ និង ​ស្រុក​កោះ​ញែក​ ។ កន្លែង​នេះ​ស្ថិតនៅ​ចម្ងាយ​ ៤៦គីឡូម៉ែត្រ ពី​ស្រុក​សែន​មនោ​រម្យ ក្នុង​តំបន់​របៀង​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង ​ព្រៃ​អភិរក្ស​មណ្ឌលគិរី ​។​​ តំបន់​នៅ​ព័ទ្ធជុំវិញ​ដី​អេ គឺ​សម្បូរ​ទៅដោយ​ទេសភាព​ស្រស់ស្អាត ជាមួយនឹង​ព្រៃ​ឫស្សី និង​ ព្រៃ​ពាក់កណ្ដាល​ខៀវស្រងាត់ ដ៏​ធំល្វឹងល្វើយ ​។​
-​រមណីយដ្ឋាន ទឹកជ្រោះ​លែង​ឃិន​  ​ស្ថិតនៅ​ក្នុងភូមិ​ពួ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ស្ថិតនៅ​ចម្ងាយ ២៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ដែល​លោកអ្នក​អាច​ទៅដល់​បាន តាមរយៈ​ផ្លូវលំ ​។​
-​រមណីយដ្ឋានទឹកជ្រោះ​អូរ​តឹង​លឹ​ង​ ស្ថិតនៅក្នុង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ចម្ងាយ​ ៣០​គីឡូម៉ែត្រពី​ទីរួមខេត្ដ​។ លោកអ្នក​អាចទៅ​កាន់​ទីនោះ​បាន​តាមរ​យៈ​ផ្លូវលំ​។ ​ទីនោះ​មាន​ប្រជាជន​ប្រមាណជា ​៤៦៥​គ្រួសារ​កំពុង​រស់នៅក្នុង​តំបន់​អូរ​តឹង​លឹ​ង ដែល​ពួកគាត់​ប្រកប​របរ​កសិកម្ម ដើម្បី​ចិញ្ចឹមជីវិត​ ។ កន្លែង​ទេសចរណ៍​សំខាន់​នោះ គឺជា​កន្លែង​ដែលមាន​ទឹកជ្រោះ​ដ៏​ស្រស់ស្អាត ព្រៃភ្នំ ខ្យល់អាកាស​បរិសុទ្ធ និង ​កូនភ្នំ​ជាច្រើន​ ដូច​ជាទឹករលក​ផងដែរ​ ។

-​រមណីយដ្ឋានទឹកជ្រោះ​លេក​ប៉ូ​ក​ប្រះ​ ​មាន​ទីតាំង​នៅក្នុង​ឃុំរ​មនា ស្រុក​សែន​មនោ​រម្យ មាន​ចម្ងាយ ប្រហែល​ ១២-១៣​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ ​ដោយ​ធ្វើដំណើរ​តាម​ផ្លូវលំ​ ។​​នៅក្នុង​តំបន់​លេក​ប៉ូ​ក​ប្រះ មាន​ប្រជាពលរដ្ឋ​រស់នៅចំនួន ​៥៦៩​គ្រួសារ មានមុខរ​បរជា​អ្នកធ្វើ​កសិកម្ម​ ។​
-​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិចៈ ​លាតសន្ធឹង​លើ​ផ្ទៃដីទំហំ ២ ២២៥ គីឡូម៉ែត្រ​ការ៉េគឺជា​កន្លែង​ទេសចរណ៍​ដ៏​ពេញនិយម​មួយ​ក្នុង​ខេត្ត មណ្ឌលគិរី ។ ជម្រក​សត្វព្រៃ​នេះ​ ស្ថិតនៅ​ភាគ​ខាងកើត ដែលមាន​ព្រៃ​ត្រូពិច​ដ៏​ធំ និង ​ទន្លេ​ដ៏​ស្រស់ស្អាត​ផងដែរ​ ។ ​​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ក្នុង​ខេត្តមណ្ឌលគិរី គឺជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិ​បាល​កម្ពុជា ក្នុងការ​ការពារ​នូវ​ធនធាន​សត្វ​ និង​ព្រៃ​ធម្មជាតិ​នៅក្នុង​ប្រទេស ​។ ជម្រក​សត្វ​នេះ បាន​បន្ថែម​ឱ្យព្រៃ​ទេសភាព​ភាគ​ខាង​កើតមាន​ផ្ទៃដី​ទំហំ ១​លាន​ហិកតា​ ។ អង្គការ WWF ក៏បាន​រួមចំណែក ក្នុងការ​អភិវឌ្ឍន៍​តំបន់​នេះផងដែរ ​។​

-​រមណីយដ្ឋានទឹកជ្រោះ​ឡែ​ង​តៅ​ មានចម្ងាយ​១៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ​។ លោកអ្នក​អាច​ទៅ​ដល់ទី​នោះបាន​តាមរយៈ​ផ្លូវលំ​ ។​ ក្នុង​តំបន់​ឡែ​ង​តៅមាន​ប្រជាពលរដ្ឋរស់នៅចំនួន ១៤៣ ​គ្រួសារ​ និង ​ប្រកប​របរ​កសិកម្ម ។ កន្លែង​ដ៏​គួរ​ចាប់អារម្មណ៍​ជាងគេ រួមមាន​ទឹកជ្រោះ ព្រៃភ្នំ កូនភ្នំ​ជាច្រើន​ដូច​ទឹករលក និង​មាន​ខ្យល់ អាកាស​បរិសុទ្ធ​ថែម​ទៀត ។​
-​ព្រៃ​អភិរក្ស​មណ្ឌលគិរី​ ចាប់ផ្តើមនៅ​ក្នុង​ឆ្នាំ​ ២០០៥ គម្រោង​ព្រៃ​ទេសភាព​ភាគ​ខាងកើត (EPL) ស្ថិតនៅ​ភាគ​ខាងជើង​ឆៀង ខាងកើត​នៃ​ប្រទេស​កម្ពុជា គ្របដណ្តប់​តំបន់​អភិរក្ស​ដូចជា​៖ ព្រៃ​អភិរក្ស​មណ្ឌលគិរី (MPF) និង​ ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រិច (PPWS)​ ។ តំបន់​អភិរក្ស​ទាំងពីរ​នេះ ជា​ផ្នែក​មួយ​នៃ​តំបន់​បរិស្ថាន សំខាន់ៗ​ ២០០ ​កន្លែង​ទៀត នៅលើ​ពិភពលោក​​ ។  តំបន់នោះលាត​ស​ន្ធឹ​លើ​ផ្ទៃដី​ជិត​៨០០,០០០​ហិកតា គម្រោង​ព្រៃ​ទេសភាព​ភាគ​ខាងកើត ផ្ទុក​នូវ​ព្រៃ​ស្ងួត និង ​ព្រៃ​ពាក់កណ្តាល​បៃតង ដែល​បន្ត លាត​ស​ន្ទឹ​ង​ធំជាងគេ ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ​។ ​ព្រៃ​អភិរក្ស​មណ្ឌលគិរី​ត្រូវបាន​រៀបចំឡើង​ដោយ​អនុ​ក្រិ​ត្យ របស់​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​​ ២០០២ ក្នុង​គោលបំណង​សំខាន់​ដើម្បី អភិរក្ស ធនធាន​ពូជ​សត្វព្រៃ និង​ដើមឈើ​ ។​

-​រមណីយដ្ឋានទឹកជ្រោះ​អូរ​ឆ្វេង​ ស្ថិតនៅ​ភូមិ​ពូ​ត្រំ ឃុំរ​មនា ស្រុក​សែន​មនោ​រម្យ មាន​ចម្ងាយ​១២ ​គីឡូម៉ែត្រ ពី​ទី​រួមខេត្ត​។ លោកអ្នក​អាចធ្វើ​ដំណើរ​តាម​ផ្លូវលំ ដើម្បី​ទៅដល់​ទីនោះ ​។ មាន​ប្រជាពលរដ្ឋចំនួន ១៤១​គ្រួសារ​កំពុង​រស់នៅក្នុង​តំបន់​អូរ​ឆ្វេង ដែល​ចិញ្ចឹមជីវិត​ដោយ​ការធ្វើ​កសិកម្ម ​។ កន្លែងដ៏​គួរ​ឱ្យចាប់អារម្មណ៍​ជាងគេ រួមមាន​ទឹកជ្រោះ ព្រៃភ្នំ កូនភ្នំ​ជាច្រើន​ដូច​ទឹករលក និង​ មាន​ខ្យល់ អាកាស​បរិសុទ្ធ​ថែម​ទៀតផង​ ។​

-​រមណីយដ្ឋានទឹកជ្រោះ​ជ្រៃ​យួ​ស​  មាន​ទីតាំងនៅ​ក្នុងភូមិ​ឡៅ​កា ឃុំ​សុខដុម និង ​ភួ​មិ​ពូ​លុង ឃុំរ​មនា ស្រុក​សែន​មនោ​រម្យ មាន​ចម្ងាយ ​៦​គីឡូម៉ែត្រពី​ទី​រួម​ខេត្ត​ ។ លោកអ្នក​អាច​ទៅដល់​ទីនោះ​បាន ​តាមរយៈផ្លូវ​ក្រួស​ក្រហម​ ។​ នៅក្នុង​តំបន់​ជ្រៃ​យួ​ស មាន​ប្រជាជន​រស់នៅ​ជាង​ ៣២៨​គ្រួសារ លើ​ផ្ទៃដី ទំហំ ​២៥០.៤០៣​ហិក​តា និង​ មានមុខរ​បរជា​កសិករ ។​ ដែនជម្រកសត្វព្រៃ​លំផាត់​ គឺជា​ផ្នែក​មួយ​នៃ​ជម្រក​សត្វព្រៃ​ក្នុង​ខេត្ត ដែលមានព្រៃ​ដ៏​ស្រស់ស្អាត និង​ ស្ងប់ស្ងាត់​ព័ទ្ធនៅជុំវិញ​ទីនោះ ​។ វា​ក៏​ជា​ឋានសួគ៌​នៃ​សត្វព្រៃយ៉ាង​ច្រើននៅខេត្ត​មណ្ឌលគិរី ដែលជា​សម្បត្តិ ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ក្នុងប្រទេស​កម្ពុជា ​។​ មាន​ទីតាំងនៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច នៃ​ខេត្តមណ្ឌលគិរី និង​ រតនគិរី​ ។ កន្លែង​នេះ​លាតសន្ធឹង​លើ​ផ្ទៃដីទំហំ ២,២២៥​ ​គីឡូម៉ែត្រកា​រ៉េ ជា​កន្លែងដែល​ទាក់ទាញ​ភ្ញៀវទេសចរ ដោយរួមទាំង​សត្វ​ដែល​ជិត​ផុត​ពូជ​ផងដែរ​ ។​

-​រមណីយដ្ឋានទឹកជ្រោះ​រម​នាទី​១ ស្ថិតនៅ​ក្នុងភូមិ​ពូ​ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ចម្ងាយ​១៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្​ត​។ យើង​អាច ទៅដល់​ទីនោះ​បាន​តាមរ​យៈ​ផ្លូវលំ​ ។​ តំបន់រ​មនាទី​១ មានប្រជាពលរដ្ឋចំនួន ​៧១​គ្រួសារ​កំពុង​រស់នៅ ដែលមាន​ផ្ទៃដីទំហំ ​២៨.៣៧ ហិកតា មាន​មុខរបរ​សំខាន់ធ្វើកសិកម្ម​កសិករ ​។​

-​សមុទ្រ​ឈើ​ មាន​ទីតាំងនៅ​ខាងជើង​ឆៀង​ខាងលិច​នៃ​ស្រុក​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ជិត​វត្តភ្នំ​ដោះ​ក្រមុំ “​សមុទ្រ​ឈើ​” មើល​ទៅជា​កន្លែង​ដ៏​ល្អ​មួយ​ដែលមាន​ទេសភាព​ដ៏​ស្រស់ ស្អាត នៃ​កូនភ្នំ និង​ ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​ ។  ហេតុនេះហើយ​បានជា​គេ​ហៅថា​ សមុទ្រឈើ​ ។ វា​មិន​គ្របដណ្តប់​ដោយ​ទឹក​ទេ ប៉ុន្តែ​ពោរពេញទៅ​ដោយ​ដើមឈើ​ ។ នៅពេល​យើង​មើល​ពី លើ​កំពូលភ្នំ នឹង​ឃើញ​ដើមឈើ​មាន​លក្ខណៈ​ដូចជា​ទឹករលក​អញ្ចឹង​ដែរ​ ។​

– ទីតាំង​ ភូមិ​ពូ​ឡេះ និង ​ពូ​ឆប​, ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី មានចម្ងាយ​ ២០​គីឡូម៉ែត្រ ពី​ក្រុង​សែន​មនោ​រម្យ ​។​ ការធ្វើដំណើរត្រូវ​ចំណាយរយៈពេល​ប្រហែល ​៣០​​នាទី ដោយ​ឡាន ​ឬ ​ម៉ូតូ​​ ។ ហើយ​នៅពេល​ខាងមុខនេះ ផ្លូវ​ទៅកាន់​ដាក់​ដាំ នឹង​ត្រូវបាន​អភិវឌ្ឍ​ ។​

 

-​រមណីយដ្ឋាន​វប្បធម៌​ភ្នំ​ក្រោល​ មាន​ទីតាំង​នៅក្នុងភូមិ​អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មានចម្ងាយ ៣​ គីឡូម៉ែត្រ ពី​ទីរួមស្រុក​កោះ​ញែក និង ​១១១​គីឡូម៉ែត្រ ពី​ក្រុង​សែន​មនោ​រម្យ ​។​ ​ក្រៅពី​រមណីយដ្ឋាន​ទាំងនេះ ​ក៏​នៅមាន​រមណីយដ្ឋាន​ធម្មជាតិ​រាប់មិនអស់​ទៀត ​ដែល​ធ្វើឱ្យ​ភ្ញៀវ​ទេសចរមិនអាច​បំផ្លេច​បាន ៕ សុថា​ត់

Source: តំបន់ទេសចរណ៍ www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: