គុណសម្បត្តិនៃសំបកចេក ៤ យ៉ាងដែលមិនគួរមើលរំលង

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ចេក ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក​ថា​ មានគុណ​សម្បត្តិ​ច្រើន​ចំពោះ​សុខភាព ហើយ​វា​ក៏​ជា​ផ្លែឈើ​មួយ​ប្រភេទ​ត្រូវបាន​មនុស្ស​ភាគច្រើន​និយម​ពិសា​នៅក្នុង​ពិភពលោក​ផងដែរ ក៏​ព្រោះ​វា​ជា​ប្រភព​ជួយផ្តល់​ថាម ពល​ដល់​រាងកាយ​បាន​ច្រើន ។​

​ទោះជា​យ៉ាងណាក៏ដោយ​ពេល​អ្នក​ពិសា​ចេក មនុស្ស​ភាគច្រើន​មិនបាន​ដឹង​ពី​គុណសម្បត្តិ​​សំបករបស់​វា​នោះទេ តែ​បើសិនជា​អ្នក​បានដឹង​ពី​គុណសម្បត្តិ​វា​ហើយ​នោះ អ្នកនឹង​លែង​បោះ​វា​ចោល​ទៀត​មិន​ខាន​ ។ ខាងក្រោម​នេះ​ជា​គុណសម្បត្តិ​មួយចំនួន​របស់​សំបកចេក ៖

១. ធ្វើឱ្យ​ធ្មេញ​ស​៖ យក​សំបកចេក​ទៅ​ដុស​សម្អាត​លើ​ធ្មេញ បន្តិច​ម្តងៗ​រាល់ថ្ងៃ រយៈពេល ២ សប្តាហ៍ អ្នកនឹង​ទទួលបាន​លទ្ធផល​ធ្មេញ​ស​ស្អាត ។​

២. បំបាត់​ស្លាក​ស្នាម​លើ​ស្បែក​៖ ប្រសិនបើ​អ្នកមាន​ជំងឺសើ​ស្បែក ស្លាកស្នាម និង ស្បែក​គ្រើម សំបកចេក​នេះ​អាចជួយ​បាន ដោយ​គ្រាន់តែ​យក​វា​ទៅ​ដុស​លើ​ស្បែកឱ្យបាន​ញឹកញាប់ នោះ​ស្បែក​អ្នកនឹង​រលោង មិនមាន​ស្នាម​គ្រើម​នៅពេល​ខាងមុខ​ទៀត​នោះទេ ។

៣. បំបាត់​មុន និង ស្នាម​ជ្រីវជ្រួញ​៖ សំបកចេក​ គឺ​ល្អ​សម្រាប់​ការថែទាំ​ស្បែក​បំផុត ​។ អ្វីដែល​អ្នក​ត្រូវធ្វើ ​គឺ​យក​សំបកចេក​ទៅ​ដុ​ស​លើ​ស្បែក រួច​ទុក​ផ្អាប់ចោល​លើ​ស្បែក​រយៈពេល ៣០ នាទី ។ អនុវត្ត​ឱ្យបាន​រៀងរាល់ថ្ងៃ​រហូត​ទាល់តែ​អ្នក​អាច​មើលឃើញ​ភាពប្រែប្រួល ។ សំបកចេក​ក៏​អាច​យកទៅ​លាយ​ជាមួយ​ពងមាន់ រួច​យកទៅ​បំពោក​លើ​មុខ​របស់​អ្នក រួច​លាង​សម្អាត​ក្រោយពេល ៥ នាទី នោះ​អ្នកនឹង​ទទួលបាន​សម្រស់​ស្បែ​កមុខ​ភ្លឺរលោង ។

៤. ព្យាបាល​បញ្ហា​ស្បែក​ក្រហម​៖ យក​សំបកចេក​ទៅ​លាប​លើ​បរិវេណ​ស្បែក​ដែល​រង​ផលប៉ះពាល់​នោះ​វា​នឹង​ជួយ​ឱ្យ​ស្បែក​មាន​សំណើម ​និង ​ជួយ​កាត់បន្ថយ​បញ្ហា​រមាស់​បាន​ផងដែរ ។​

​គ​ន្លឺះ​សំខាន់ៗ​មួយចំនួន​៖ ចង់ឱ្យមាន​ប្រសិទ្ធិ​ភាពខ្លាំង​អ្នក​គួរ​ជ្រើស​ប្រើ​ចេក​ដែល​ស្រស់​ល្អ ។ កុំ​ទុក​សំបកចេក​ចោល​យូរពេក និង​ ត្រូវ​ពិសា​ចេក​ភ្លាមៗ ក្រោយពេល​បក ចំពោះ​សំបក​ក៏​គួរប្រើ​ភ្លាមៗ​ផងដែរ ។ រក្សាទុក​ដាក់​ចេក​ក្នុង​កន្លែង​ត្រជាក់ កន្លែង​ស្ងួត​កុំឱ្យ​ត្រូវ​កម្តៅថ្ងៃ ។ មិនត្រូវ​ទុក​ចេក​នៅក្នុង​ទូទឹកកក​ឡើយ ៕ សុផល​

Source: ប្រភព៖ https://www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: