ចំការផ្កាស្បៃរឿង ដ៏ធំល្វឹងល្វើយនៅខេត្តប៉ៃលិន កំពុងអង្រួនអារម្មណ៍ភ្ញៀវទេសចរ

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រៅពី​ភាពល្បីល្បាញពី​អតីតកាល​ថា ​ជា​ខេត្ត​ដែល​សម្បូរត្បូង​ពេជ្រនោះ ខេត្ត​ប៉ៃលិននាពេលនេះ​ ក៏មាន​ចំណុច​ទាក់ទាញ​ជាច្រើន​ទៀត​ សម្រាប់​ភ្ញៀវ​ទេសចរ ឬ អ្នកដំណើរទាំងឡាយ​ឱ្យ​ចង់​ទស្សនា​ខេត្ត​ដាច់​ស្រ​យាល​មួយ​នេះ ។

ចំការ​ស្បៃរឿង​ជា​កន្លែង​ថ្មី​មួយទៀត​ ដែល​ម្ចាស់​គេ​ដាំ​ដើម្បី​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ​នោះ ពេលនេះ​បាន​ក្លាយ​ទៅជា​កន្លែង​លំហែកាយ​ថ្មី​មួយទៀត​សម្រាប់​ភ្ញៀវ​ទេ​សចរ និង អ្នកដំណើរ​ទាំងឡាយ ​ដែល​បាន​ទៅដល់​ខេត្ត​ប៉ៃលិន ។ ចំការ​ស្បៃរឿង​ថ្មី​នេះ ស្ថិត​នៅ​ភូមិ​អូ​តា​វ៉ៅ សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ដែល​លាតសន្ធឹង​លើ​ផ្ទៃដីទំហំ​ជាង ២ ហិកតា មើលទៅ​ទេសភាព​ជាប់នឹង​ជើងភ្នំ​ពិតជាគួរឱ្យ​ចង់​គយ​គន់ក្រៃលែង ។

ក្រោយពី​ទស្សនា​ចំការ​ស្បៃរឿង​ដ៏​ស្រស់​ស្អា​ត់​នេះរួច ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​អាច​បន្តដំណើរ​ទៅ​ទស្សនាសួនច្បារចម្រុះ​ព​ណ៌ ឬ សួនផ្កា​ឈូករ័ត្ន ​ស្ថិតនៅ​ជើងភ្នំ​គោ​ងាប់ ដែល​ស្ថិតនៅ ក្នុងភូមិ​សាស្ត្រ ភូមិរោងចក្រ សង្កាត់ប​យ៉ា​ខា ខណ្ឌ​ប៉ៃលិន ក្រុងប៉ៃលិន ដែលមានចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រ​ពី​ក្រុងប៉ៃលិន ឬមួយក៏​នាំគ្នា​ទៅ​បោះជំរំ​សម្រាក​នៅពេល​រាត្រី​ នៅភ្នំ​គោ​ងាប់ជាមួយនឹង​រមណីយដ្ឋាន Memoria Palace ក៏បាន ៕ សុថា​ត់

Source: តំបន់ទេសចរណ៍ www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: