ឆា​ត្រប់​ហិរៗ

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

+ គ្រឿងផ្សំ​
– សាច់មាន់​ចិញ្ច្រាំ 2 ខាំ​
– ត្រប់វែង 3 ខាំ​
– ទឹកស៊ីអ៊ីវ 1 ស្លាបព្រា​បាយ​
– ទឹកត្រី 2 ស្លាបព្រា​កាហ្វេ​

– ប្រេងខ្យង 2 ស្លាបព្រា​កាហ្វេ​
– ម្ទេស​ខាប់ កំប៉ុង 2 ស្លាបព្រា​បាយ​

– ទឹក​ធម្មតា 2 ស្លាបព្រា​បាយ​
– ខ្ទឹមស 4 កំពឹស​
– ម្ទេសដៃនាង 3 គ្រាប់​
– ជី​នាងវង​

+ របៀប​ធ្វើ​
– ដំបូង​លាយ​ទឹកស៊ីអ៊ីវ ទឹកត្រី ប្រេងខ្យង ម្ទេស​ខាប់ និង​ទឹក​ធម្មតា ចូលគ្នា​ក្នុង​ចាន​មួយ រួច​កូរ​វា​ឲ្យ​សព្វ​ល្អ
– ហាន់​ត្រប់​ជា​បន្ទះៗ រួច​កាត់​ជា​ពីរៗ

– ដាក់​ប្រេងឆា​ចូល​ខ្ទះ​ទុក​ឲ្យ​ក្ដៅ​បន្តិច ដាក់​ចៀន​ត្រប់​ឲ្យ​ក្រហមៗ​បន្តិច​ដួស​ចេញ​ដាក់​ចាន​ទុក​មួយអន្លើ

– បុក​ខ្ទឹមស និង​ម្ទេស​ឲ្យ​ម៉ដ្ឋ​បន្តិច រួច​ដាក់​ខ្ទះ​ដាក់​ប្រេងឆា​បន្តិច​រលីង​ខ្ទឹម និង​ម្ទេស​ដែល​បុក​ហើយ បន្ទាប់មក​ដាក់​សាច់មាន់​ចូល​បន្ថែម​ទឹក​ធម្មតា​បន្តិច ឆា​ឲ្យ​សាច់មាន់​ឆ្អិន​បន្តិច សឹម​ដាក់​ត្រប់ និង​ទឹកត្រី​ដែល​លាយ ហើយ​ខាងលើ​ដាក់ចូល​ឆា​ត្រឡប់​វា​ឲ្យ​ចូលជាតិ និង​រីង​ទឹក​បន្តិច រួច​បិទ​ភ្លើង​ចង្កា​ន​ដាក់​ជី​នាងវង​ចូល រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​

Source: ចំណេះដឹង http://www.rasmeinews.com/category/general_knowledge/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: