ឆា​មាន់​ក្រូចខ្វិច​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

+ គ្រឿងផ្សំ​
– ទ្រូង​មាន់​យកតែ​សាច់ ១
– ទឹកត្រី ១ ស្លាបព្រា​បាយ​
– ស្រា​សម្រាប់​ចម្អិនម្ហូប ឬ cooking wine ១ ស្លាបព្រា​បាយ​
– ម្សៅ​ឆា ១ ស្លាបព្រា​បាយ​

– Baking Soda ១ ស្លាបព្រា​កាហ្វេ​
– ខ្ទឹម ស ៣ កំពឹស ចិញ្ច្រាំ​
– ខ្ញី ១ ដុំ ប៉ុន​មេដៃ​
– ស្លឹក​ខ្ទឹម ៣ ដើម​
– ល្ង ស​
– គ្រឿង​ទឹកជ្រលក់​មាន Hoisin sauce (​មាន​រសជាតិ​ហឹរ ផ្អែម រក​ទិញ​ក្នុង​ផ្សារ​ទំនើប ឬ​អាច​ប្រើ Sauce ផ្សេង​ដែលមាន​រសជាតិ​ស្រដៀង​គ្នា​), Chili garlic sauce ១ ស្លាបព្រា​បាយ​, ស្ករស ១ ស្លាបព្រា​បាយ​, ទឹកត្រី ២ ស្លាបព្រា​កាហ្វេ​, ក្រូចខ្វិច ១ ផ្លែ ។​

+ វិធី​ធ្វើ​
– សាច់​ទ្រូង​មាន​ហាន់​ជា​បន្ទះ​ស្ដើង​ល្មម ប៉ុន្តែ​កុំ​ស្ដើង​ពេក រួច​ដាក់​ក្នុង​ចាន ដាក់​ទឹកត្រី cooking wine ម្សៅ​ឆា និង Baking Soda បន្ទាប់មក​ច្របល់​ជាមួយ​សាច់មាន់​ឲ្យ​សព្វ​ល្អ
– យក​គ្រឿង​ទឹកជ្រលក់​ទាំងអស់​លាយ​ចូលគ្នា​ដូចជា Hoisin sauce, Chili garlic sauce, ស្ករស​, ទឹកត្រី​, ក្រូចខ្វិច ច្របាច់​ដាក់​ក្នុង​ចានចង្កឹះ​មួយ​កូរ​វា​ឲ្យ​ចូលគ្នា​រួច​ទុក​មួយអន្លើ​
– ចិញ្ច្រាំ​ខ្ទឹមស ៣ កំពឹស ហាន់​ខ្ញី (​ហាន់​ដូច​ឆា​ខ្ញី​) ហាន់​ស្លឹក​ខ្ទឹម ទុក​មួយអន្លើ​
-​ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​ដាក់​ខ្ទឹមស និង​ខ្ញី​ចូល​ឆា​ឲ្យ​ឡើង​ក្រហម​បន្តិច ចាក់​សាច់មាន់​ចូល​ឆា​ឲ្យ​ឆ្អិន​បន្តិច​ដាក់ គ្រឿង​ទឹកជ្រលក់​ចូល ត​ឡប់ៗ​វា​ឲ្យ​ចូលជាតិ រួច​លើក​ចេញ​ដាក់​ស្លឹក​ខ្ទឹម​ពីលើ បន្ថែម​ល្ង​បន្តិច រួច​ជាការ​ស្រេច ៕ ប្រភព​: Asian at Home​

Source: ចំណេះដឹង http://www.rasmeinews.com/category/general_knowledge/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: