ឆុំ វត្តី រំពឹងថា ​ជោគជ័យ ពេល​ប៉ះគ្នា​លើក​ដំបូង​ជាមួយ សាយ សៀរ៉ា ​ក្នុងរឿង «ភូមិគ្រិះ​ ១០០ល្បិច»

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ ស្រីស្រស់សប្បុរស្រអែម ឆុំ វត្តី បានប៉ះគ្នា ជាលើកដំបូងជាមួយនឹង តារាសម្ដែងប្រុសរូបសង្ហា លោក សាយ សៀរ៉ា ក្នុងរឿង «ភូមិគ្រិះ១០០ល្បិច» ដែលអ្នកទាំងពីរ ដើរតួជាប្តីប្រពន្ធនឹងគ្នា។ បើទោះបីជា អ្នកទាំងពីរមិនធ្លាប់បានសម្ដែង ជាមួយគ្នាពីមុនមកក្តី ប៉ុន្ដែអ្នកទាំងពីរហាក់ដូចជា គ្មានអ្វីជាឧបសគ្គធំ ក្នុងការសម្ដែងនោះទេ ព្រោះ វត្តី និងសៀរ៉ា ធ្លាប់ស្គាល់គ្នាពីមុន ជាមិត្តយ៉ាងជិតស្និទ្ធរួចទៅហើយ។ អ្វីដែលសំខាន់នោះ តួអង្គក្នុងរឿង «ភូមិគ្រិះ១០០ល្បិច» ទាំងពីរនេះ សង្ឃឹមថា ទស្សិកជននឹងគាំទ្រស្នាដៃ លើកដំបូងរបស់អ្នកទាំងពីរ ពេលសម្ដែងជាមួយគ្នា។

ឆ្លៀតក្នុងឱកាសពិធីក្រុងពាលី សម្ពោធរឿង «ភូមិគ្រិះ១០០ល្បិច» កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កញ្ញា ឆុំ វត្តី បានថ្លែងប្រាប់គេហទំព័រ Khmertalking ឲ្យដឹងថា «ចាសបង! នេះជាលើកទី១ហើយ ដែលខ្ញុំ និងលោក សៀរ៉ា ចាប់ដៃគូសម្ដែងជាមួយគ្នា ហើយខ្ញុំគិតថា ខ្ញុំអាចធ្វើបាន ព្រោះខ្ញុំនិងលោក សៀរ៉ា គឺ Friendly ខណៈលោក សៀរ៉ា ក៏រំពឹងទុកមិនខុសពីខ្ញុំប៉ុន្មានដែរ»។

ក្នុងរឿង « ភូមិគ្រិះ ១០០ល្បិច » នេះផងដែរ លោក សាយ សៀរ៉ា ដើរតួជា ហ្លួងខត្តិយ៉ា ដោយលោក ជាកំលោះសង្ហាអាយុ ៣០ឆ្នាំម្នាក់ ដែលមានឋានៈជាមន្រ្តីរាជកាផ្នែកយោធា រូបរាងខ្ពស់ស្រឡះមាឌមាំ សាច់ដុំធំ ថ្លៃថ្នូរ។ ហ្លួងខត្តិយ៉ា ជាមនុស្សឆ្លៀវឆ្លាត ម៉ឺងម៉ាត់ ចិត្តត្រជាក់ ពូកែនិយាយពូកែចរចា មិនវាយឫក ចេះសម្រួលតាមកាលៈទេសៈ។ ចំណែកកញ្ញា ឆុំ វត្តី សម្ដែងជា តួអង្គឈ្មោះ «ឧស្សាហ៍» ស្រីក្រមុំរូបសម្រស់សោភា វ័យ១៨ឆ្នាំ ជាកូនស្រីទោលរបស់ឧកញ៉ាពាណិជ្ជធន និងលោកជំទាវបទុម។ ឧស្សហ៍ជាក្មេង ស្រីដែលរួសរាយ ក្លាហាន ដូចជាមនុស្សប្រុស ចិត្តគំនិតរឹងពឹង ហើយជាមនុស្សមិនចេះខ្លាចនរណា។

គួរបញ្ជាក់ផងដែរ រឿង «ភូមិគ្រិះ ១០០ល្បិច» ដែលជាប្រភេទភាពយន្ដ មានឈុតឆាកស្នេហារំភើប ភ័យរន្ធត់ មានខ្មោច នឹងមានចាក់បញ្ចាំងក្នុងស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងពេលឆាប់ៗនេះ។ កុំភ្លេចណា រង់ចាំទស្សនាទាំងអស់គ្នា!៕

The post ឆុំ វត្តី រំពឹងថា ​ជោគជ័យ ពេល​ប៉ះគ្នា​លើក​ដំបូង​ជាមួយ សាយ សៀរ៉ា ​ក្នុងរឿង «ភូមិគ្រិះ​ ១០០ល្បិច» appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: