ឈ្លោះ​ជាមួយ​ប្រពន្ធរ​ត់ទៅ​ចងក​សម្លាប់ខ្លួន​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.
អត្តឃាត​ជន ណៃ ភក្តី និង​ខ្សែក្រវាត់​សម្រាប់​ចងក (​រូប​៖ គ្រញូង​)

(​បាត់ដំបង​): បុរស​ម្នាក់​ចិត្តខ្លាំង​ដោយ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ បាន​យក​ខ្សែក្រវាត់​ចងក​នៅ​នឹង​ធ្នឹម​ផ្ទះ បណ្តាល​ឲ្យ​ស្លាប់​។ ហេតុការណ៍​ចងក​សម្លាប់ខ្លួន​នេះ កើតឡើង​កាលពី​ម៉ោង​៩​កន្លះ​យប់ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​០៥ ភូមិ​ព្រៃ​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក អ៊ូច រី​ម មន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​មានឈ្មោះ ណៃ ភក្តី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​នៅ​ភូមិ​ឃុំ​ចំណុចកើតហេតុ​ខាងលើ​។​

​លោក រី​ម បាន​ដកស្រង់​សំដី​អ្នកជិតខាង​មក​បញ្ជាក់ថា មុនពេល​កើតហេតុ​ពួកគាត់​ឮ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ហើយក៏​ស្ងាត់​ទៅវិញ​។ ប្រហែល​កន្លះ​ម៉ោង​ក្រោយ ស្រាប់តែ​ប្រពន្ធ​ស្រែកហៅ​អ្នកជិតខាង​ថា “​ជួយ​ផងៗ​ប្តី​ខ្ញុំ​ចងក​ស្លាប់​ហើយ​”​។ ភ្លាមៗ​នោះ ពួកគាត់​ក៏រ​ត់ទៅ​មើលឃើញ​ប្តី​គាត់​ចងក​នឹង​ខ្សែក្រវាត់​ជាប់​លើ​ធ្នឹម​ផ្ទះ ដាច់​ខ្ស​ល់​ស្លាប់​បាត់ទៅហើយ រួច​ក៏​យក​កាំបិត​កាត់​ខ្សែក្រវ៉ាត់​ចេញ​ដាក់​សព​ចុះមក​ដី​។​

​ក្រោយពេល​សមត្ថកិច្ច​ប៉ូលិស​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួច បា​នស​ន្និ​ដ្នា​ន​ថា សព​នេះ​ពិតជា​ស្លាប់​ដោយ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន មិនមាន​អំពើ​មនុស្ស​អ្វី​ទេ​។​

​បច្ចុប្បន្ន​សាកសព​អត្តឃាត​ជន ត្រូវបាន​ប៉ូលិស​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយៈ​គ្រញូង​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: