ដល់ទឹកដីកូរ៉េ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង នាយចឺម ត្អូតត្អែរ​នឹក​ម្ដាយ​នៅស្រុក ទៅហើយ!

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ តារាកំប្លែងពូកែវោហារស័ព្ទ ចាក់ទឹកមិនលិច នាយ ចឺម មិនត្រឹមតែមានសមត្ថភាពនិយាយកំប្លែង លេបខាយសំដី ធ្វើឲ្យទស្សនិកជនផ្ទុះសំណើចគ្រប់ៗគ្នា នោះទេ ប៉ុន្តែលោកក៏មានទឹកដមសំឡេង អាចបញ្ចេញសំនៀង នៅក្នុងបទចម្រៀងបាន យ៉ាងពីរោះរណ្ដំទៀតផង។ ដោយសារ នាយ ចឺម មានសមត្ថភាពអាចច្រៀង និងសម្ដែង ទើបជំរុញឲ្យមានទីផ្សារខ្ពស់ នៅក្នុងអាជីពសិល្បៈ ខណៈកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ នាយ ចឺម មានឱកាស បានចេញទៅសម្ដែងនៅ ទីក្រុងអានសាន់ ទឹកដីប្រទេសកូរ៉េ ដែលធ្វើឲ្យតារារូបសង្ហារូបនេះ ត្រូវចាកចេញពីមាតុភូមិមួយរយៈពេលខ្លី បានត្អូតត្អែ និងមានការនឹករឭកចំពោះអ្នកម្ដាយ របស់ខ្លួនជាខ្លាំង។

នាយ ចឺម បានសរសេរនៅលើបណ្តាញ សង្គមហ្វេសប៊ុកខ្លួនថា «មកកូរ៉េជួបតែខ្មែរហាសហា សប្បាយដល់ករ ចង់ប្រាប់ថាស្រឡាញ់បងប្អូនទាំងអស់គ្នា តែនឹកអ្នកម្តាយខ្ញុំ ខ្លាំងណាស់»។

នៅក្នុងនោះដែរ នាយ ចឺម បានបន្ថែមថា ខ្លួនក៏មានការពិបាកបន្តិចបន្តួច ក្នុងការស្នាក់នៅទីនោះផងដែរ ព្រោះតែវប្បធម៌ នៃមុខម្ហូបនៅកូរ៉េ មានភាពខុសគ្នា ដាច់ពីស្រុកកំណើត រៀងពិបាកញាំបន្តិច។ យ៉ាងណាមិញ ការចាកចេញ ទៅប្រទេសកូរ៉េ លើកនេះ មានរយៈពេលខ្លី ដូច្នេះនាយចឺម មានភាពងាយស្រួលក្នុងការរស់នៅទីនោះ មិនសូវមានបញ្ហា ចំពោះអាកាសធាតុប៉ុន្មានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ នាយ ចឺម បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់បងប្អួនខ្មែរ ដែលរស់នៅប្រទេសកូរ៉េ ព្រមទាំងបានថតរូបជាមួយ អ្នកគាំទ្ររបស់ខ្លួនទៀតផង៕

The post ដល់ទឹកដីកូរ៉េ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង នាយចឺម ត្អូតត្អែរ​នឹក​ម្ដាយ​នៅស្រុក ទៅហើយ! appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: