តារាសម្តែងជប៉ុនម្នាក់នេះមុខមាត់ដូចនាង Krystal ស្ទើរតែបេះបិទតែម្តង !

2
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

មហាជន​កូរ៉េ​ជាច្រើន​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​គេ​ប្រទះឃើញ​សម្រស់ និង មុខមាត់​របស់​តារា​សម្តែង​ជ​ប៉ុន នាង Yuko Araki ។​

​នាង Yuko មិន​ត្រឹមតែ​មានមុខមាត់​ស្រស់ស្អាត សម្បូរ​មន្ត​ស្នេហ៍ គួរឱ្យ​ស្រឡាញ់​នោះទេ មុខមាត់​នាង​ថែមទាំង​ស្រដៀង​នឹង​តារាចម្រៀង​កូរ៉េ​ដែលជា​សមាជិក​ក្រុម​ចម្រៀង f(x) នាង Krystal ថែម​ទៀតផង ។ មិនមែន​តែ​ស្រដៀង​ធម្មតា​ទេ តែ​មហាជន​ជាច្រើន​បាន​ហៅ​ពួកគេ​ថា​កូនភ្លោះ​ទៀតផង ។ តារា​ទាំងពីរ​មាន​សក់វែង ជើងវែង រាង​ស្អាត ជាពិសេស​ចូលចិត្ត​លេង​ស្ទីល​ស្រដៀង​គ្នា​ទៀតផង ហើយ​អ្វីដែល​ពិសេស​នោះ នាង Yuko មាន​អាយុ​បង​នាង Krystal តែមួយ​ឆ្នាំ​ប៉ុណ្ណោះ ។ គួរ​បញ្ជាក់ដែរថា នាង Yuko ក៏មាន​ភាព​ល្បី​ខ្លាំង​នៅ​ជប៉ុន​ដែរ ដោយ​នាង​គឺជា​តួអង្គ​មួយរូប​ក្នុង​រឿង​ល្បី Code Blue និង Schoolgirl Complex ។

ចង់ដឹងថា នាង Yuko ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់​បែបណា សូម​ទស្សនា​រូបថត​ខាងក្រោម​នេះ ៖ រិទ្ធី (​ប្រភព ៖ Koreaboo)


Source: PM Hote News Art https://www.pmhotnews.com/category/artist/feed/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក