តុលាការចិន កាត់ទោស​​ប្រហារ​ជីវិត មេជួញដូរ​គ្រឿង​​ញៀន ២នាក់ និង​​​ផ្តន្ទាទោស​​អ្នក​ពាក់ព័ន្ធ​​ជា​ច្រើន​នាក់​ទៀត!

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ប៉េកាំង)៖ ឈ្មួយជួញដូរគ្រឿងញៀន ០២នាក់ ត្រូវបានផ្តន្ទាទោសប្រហារជីវិត ជាមួយនិងការព្យួរទោសរយៈពេល ០២ឆ្នាំ ដោយតុលាការក្រុង Mianyang នៃខេត្ត Sichuan ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

សាលក្រមកាត់ទោសខាងលើ ត្រូវបានប្រកាសនាថ្ងៃចន្ទនេះ ដោយតុលាការប្រជាជនកម្រិតមធ្យម នៃទីក្រុង Mianyang។ បើតាមសម្តីរបស់មន្ត្រីប៉ូលិសខេត្ត Sichuan រឿងក្តីផលិត និងជួញដូរគ្រឿងញៀននេះ ដែលមានជាប់ពាក់ព័ន្ធជាមួយមនុស្សសរុបចំនួន ៨២នាក់ គឺជាករណីគ្រឿងញៀនធំបំផុតពុំធ្លាប់មានឡើង នៅក្នុងខេត្តភាគនិរតីនេះឡើយ។

ក្រោយចំណាយពេលធ្វើការស៊ើបអង្កេតអស់ ០៤ខែ កងកម្លាំងសមត្ថកិច្ចចិនបានសម្រុកចូលទៅក្នុងសំបុករបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ ដែលស្ថិតក្នុងក្រុង Mianyang កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។ នាពេលនេះ ថ្នាំញៀនមេតាំហ្វេតាមីនទម្ងន់ពីរគីឡូក្រាម, មេតាំហ្វេតាមីនជិតផលិតរួចរាល់ទម្ងន់ ៣.២គីឡូម៉ែត្រ, និងថ្នាំ Magu ដែលផ្សំឡើងពីមេតាំហ្វេតាមីន និងកាហ្វេអ៊ីនចំនួន ២,០០០គ្រាប់ ត្រូវបានរឹបអូស។ ជាមួយគ្នានេះ យានជំនិះ ០៥គ្រឿង ក៏ត្រូវបានរឹបអូសដូចគ្នាផងដែរ រួមជាមួយនិងលុយជាង ១.៣លានយ័ន ស្មើនឹង ១៩៥,០០០ដុល្លារអាមេរិក ត្រូវបានបង្កក។

គួរជម្រាបបន្ថែមថា ជុំវិញរឿងក្តីនេះបុគ្គល ០២នាក់ ផ្សេងទៀតមកពីក្រុមជាមួយគ្នា ត្រូវបានផ្តន្ទាទោសអស់មួយជីវិត ដោយម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ និងម្នាក់ទៀត ០១ឆ្នាំ នៅក្នុងពន្ធនាគារ។ ដោយឡែកអ្នកដទៃទៀតក្នុងក្រុមឧក្រិដ្ឋជននេះ ត្រូវបានពិន័យដោយការឃុំឃាំង ឬក៏បញ្ជូនទៅកាន់កន្លែងស្តារនីតិសម្បទា៕

The post តុលាការចិន កាត់ទោស​​ប្រហារ​ជីវិត មេជួញដូរ​គ្រឿង​​ញៀន ២នាក់ និង​​​ផ្តន្ទាទោស​​អ្នក​ពាក់ព័ន្ធ​​ជា​ច្រើន​នាក់​ទៀត! appeared first on Khmer Talking.

Source: ពត៌មានអន្ដជាតិ http://www.khmertalking.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: