ទូត​ខ្មែរ​នៅ​កូរ៉េ​ដឹកនាំ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ដើម្បី​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ប្រជាជន​ខ្វះខាត​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​កូរ៉េខាងត្បូង​)៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​សហការ​ជាមួយ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​មូល​និ​ធិ​យុវជន​ខ្មែរ​ស្ម័គ្រចិត្ត​នៅ​កូរ៉េ បានធ្វើ​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ដ៏​ធំជាងគេ​មួយ​ប្រចាំឆ្នាំ​២០១៧​ដើម្បី​រក​ថវិកា​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ជួយ​ប្រជាជន​ខ្វះខាត​នៅ​កូរ៉េ និង​នៅ​កម្ពុជា​។​
​ ​
​មន្ត្រី​សា្ថ​ន​ទូត​បានឱ្យដឹង​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ថា​៖​កម្ម​ពិធី​ដ៏​ធំ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​និង​ល្ងាច​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង​អាន​សាន់ ខេត្ត​ខ្យង​គី ប្រទេស​កូរ៉េខាងត្បូង​ដោយបាន​អញ្ជើញ​ក្រុម​សិល្បករ​មកពី​កម្ពុជា​រួមមាន​កញ្ញា​ន​ពេជ្រ សោភា សុខ ពិសី នាយ​ចឺម Step និង​ក្រុម​រាំ​ទាំងអស់ ១៦​នាក់​ជាមួយគ្នានេះ​ក៏បាន​អញ្ជើញ​ក្រុម​ចម្រៀង​ខ្មែរ​នៅ​កូរ៉េ​ស្ទើរ​ទាំងអស់​នៅទីនេះ​ស្រាប់​ចូលរួម​​សម្ដែង​។​

​កម្មវិធី​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ចាប់ពី​ម៉ោង ១១​ព្រឹក ដល់​ម៉ោង ៧​ល្ងាច​និង​ទទួលបាន​ការ​គាំ​ជាខ្លាំង​ពី​សហគមន៍​ខ្មែរ​នៅទីនេះ​ដោយ​​មានការ​ចូលរួម​ប្រមាណ​ជាង​៨​ពាន់​នាក់ ហើយ​ថវិកា​ដែល​សល់​ពី​ការចំណាយ​នឹង​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ជួយ​ប្រជាជន​ខ្វះ​​ខាត​នៅ​កូរ៉េ និង​កម្ពុជា​។​

​ក្នុង​ពិធី​ប្រគុំ​តន្ត្រី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ឡុង ឌី​ម៉​ង់​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណ​​រដ្ឋ​កូរ៉េ​ថែម​ទៀតផង​ដោយបាន​បង្កឱ្យមាន​ភាព​សប្បាយរីករាយ​និង​កក់ក្ដៅ​ដ​លើ​ពលករ​ខ្មែរ​រស់នៅ​ធ្វើការ​ងារ​នៅ​ប្រទេស​កូរ៉េ​៕​ដោយ​៖​រ៉ា​ម៉ន​/sn

 

​ ​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: