ទូត​អាមេរិក​នៅ​ភ្នំពេញ ចេញ​សារ​ព្រមាន​អំពី​សន្តិសុខ​ចំពោះ​ពលរដ្ឋ​ខ្លួន​នៅ​កម្ពុជា​!

5
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​ជាមួយនឹង​ចំណងជើងៈ​«​សារ​សន្តិសុខសំរាប់​ព​ល​រដ្ឋ​អាមេរិកៈ​កំណើន​ភាព​តានតឹង​និង​វោហារ​ប្រឆាំង​អាមេរិក​» ស្ថានទូត​អា​មេ​​រិ​កនៅ​ល្ងាច​ថ្ងៃ​១៣​កញ្ញា​នេះ​បានចេញ​សារ​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅក្នុង ឬ​កំពុងធ្វើដំណើរ​មក​កម្ពុ​ជា ថា​ដំណើរ​វិវត្តន៍​​សភាពការណ៍​ចុងក្រោយ​នេះ រួមមាន​ការចាប់ខ្លួន​មេដឹកនាំ​នយោបាយ​ម្នាក់ ការបណ្តេញ​អង្គការក្រៅរដ្ឋាភិបាល​អាមេរិក​មួយ​និង​បុគ្គលិក​របស់​អង្គការ​នេះ ព្រមទាំង​វោហារ​សព្ទ​ប្រឆាំង​អាមេរិក​ចេញពី​មន្ត្រី អាច​បង្ក​ភាព​តានតឹង​នៅក្នុង​ប្រទេស​នេះ​។​

​សារ​របស់​ស្ថានទូត​បន្តទៀតថា ទោះជា​ស្ថានទូត​មិនមាន​ព័ត៌មាន​ជាក់លាក់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ដែល​គ្រោង​ធ្វើឡើង ឬ​បញ្ហា​សន្តិសុខ​​នៅពេលនេះ «​យើង​ទទូច​អោយ​ពលរដ្ឋ​អាមេរិក​ទាំងអស់​ធ្វើការ​ប្រុងប្រយ័ត្ន​។​សូម្បីតែ​បាតុកម្ម​ឬ​ព្រឹត្តិការណ៍​មាន​លក្ខណៈ​អហិង្សា​ក៏​អាច​​ប្រែជា​ការប្រឈមមុខ​និង​រាលដាល​ទៅជា​ហិង្សា​ដោយ​គ្មាន​ព្រមាន​»​។​

​ជា​ចុងក្រោយ ស្ថានទូត​អាមេរិក​លើកទឹកចិត្ត​អោយ​ចៀសវាង​ហ្វូងមនុស្ស​ធំៗ និង​ចាក​ចេញពី​តំបន់​ណាមួយ​ដែលមាន​ហ្វូងមនុស្ស​ឬ​ការ​​ជួបជុំ​ជាបន្ទាន់ ហើយ​ពលរដ្ឋ​អាមេរិក​(​នៅ​កម្ពុជា​)​គួរ​តាមដាន​ដំណើរ​វិវត្តន៍​នៃ​សភាពការណ៍​សន្តិសុខ​តាមរយៈ​តាមដាន​របាយការណ៍​ព័ត៌មាន​ប្រុង​​ប្រយ័ត្ន​ចំពោះ​សន្តិសុខ​ផ្ទាល់ខ្លួន​និង​មានការ​ត្រៀមខ្លួន ប្រយ័ត្ន​ជុំវិញខ្លួន​និង​រៀបចំ​សកម្មភាព​របស់​ពួកគេ​។

តែ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន បាន​ប្រតិកម្ម​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​យប់​នេះ​ថា «​ការផ្សព្វផ្សាយ​របស់​​ស្ថានទូត​អាមេរិក​បែបនេះ គឺជា​បំផ្លើសការពិត ហើយ​បំភ្លៃ​ស្ថានការណ៍​ពិត នៅក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង ក្នុង​គោលបំណង​ទុច្ចរិត ដែល​រដ្ឋាភិបាល​កម្ពុជា មិនអាច​ទទួលយកបាន​នោះទេ​។ ការ​បង្ហោះ​ព័ត៌មាន​បែបនេះ គឺជា​ការបំពុល​បរិយាកាស​នយោបាយ​ពិត នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ស្ថានភាព​នយោបាយ​កម្ពុជា នៅតែ​ដំណើរ​ការធម្មតា គ្មានអ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​»​៕

​ដោយ​៖​វាសនា​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក