ទៅខេត្តសៀមរាប កុំភ្លេចទៅលេងរមណីដ្ឋានត្រាវកុដ មានទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង !

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​មាន​ភ្ញៀវ​ទេសចរណ៍ ជាតិ និង បរទេស​យ៉ាងច្រើន​បាន​ទៅ​ទស្សនា​នៅ​ទឹកដី​នៃ​ទីក្រុង អ​ច្ឆ​រិយនៃ​ខេត្ត​សៀម​រាប ដោយមិនបាន​ដឹងថា នៅ​ទីនោះ​មាន​រមណីយ​ដ្ឋា​ន​ធម្មជាតិ​មួយ​ដ៏​ស្រស់ស្អាត ​រងចាំ​ស្វាគមន៍​ពួកគាត់​បែបនេះឡើយ ។​

​ ត្រា​វកុ​ដ ជា​រមណី​យដ្ឋា​ន​ឋានសួគ៌​ធម្មជាតិ​មួយ​ដ៏​ស្រស់បំព្រងដែល​ភ្ញៀវ​ភាគច្រើន​មិន​ធ្លាប់​ស្គាល់​ពីមុនមក ។ ត្រា​វកុ​ដ ស្ថិតនៅក្នុង​ឃុំ​ប​ល្ល័​ង ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប ត្រូវបាន​គេ​កត់សំគាល់​ឃើញថា មាន​ភ្ញៀវ​ទេសចរណ៍​កំពង់តែ​ចាប់អារម្មណ៍​ទៅ​កំសាន្ដនៅទីនោះ​ យ៉ាងច្រើននាពេលបច្ចុប្បន្ននេះ ។

រមណីយដ្ឋាន​ ​ត្រា​វកុ​ដ​នេះ ជា​តំបន់​ទេសចរ​ណ៍ដ៍​សំខាន់ ដែលមាន​បឹង​ប្រ​វ​ត្ដិ​សាស្ដ្រ​មួយ មានទឹក​ហូរ​ធ្លាក់​ចេញពី​លើ​ភ្នំ​គូ​លេន​ជា​រៀងរាល់ថ្ងៃ ។

ការទាក់ទាញ ​ភ្ញៀវទេសចរដ៏​ច្រើន​បែបនេះ ដោយសារតំបន់​ទេសចរណ៍​នោះបាន​បង្កើត​ឱ្យ មានមុខ​របរដល់​ប្រជា​សហគមន៍ ឱ្យ​ប្រជា​សហគមន៍​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង ដែល​ធ្វើឱ្យ​ប្រជា​សហគមនៅទីនោះកាត់បន្ថយនូវ​ការធ្វើ​ចំណាកស្រុក​ផងដែរ ។

សហគមន៍​រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ត្រា​វកុ​ដ មាន​​ផ្ទៃ​​ដីទំហំ​ប្រមាណ​ជាង ៦០ ហិកតា និង បាន​បង្កើត ឡើង​នៅ​ឆ្នាំ ២០១៣​ ។ តំបន់​នោះ មាន​ផ្លូវ​ប្រសព្វ​រវាង​ប្រាសាទ​អង្គរ ទឹកជ្រោះ​ភ្នំ​គួ​លេន ប្រាសាទបឹងមាលា និង គម្រោង​អ​ភី​វឌ្ឍន៍​ថ្មី នៃ​ព្រលានយន្ដហោះ​អន្ដរជាតិ​ខេត្ដ​សៀមរាប ផងដែរ ។​

ជាមួយគ្នានោះ ​ក៏មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណជា ១ ម៉ឺន​នាក់ ដែល​ស្មើនឹង ៦០ ភូមិ​ ហើយ​រមណី​ដ្ឋា​ន​នេះ​រំលេច​ដោយទេសចរណ៍ធម្មជាតិ នៃ​ព្រឹក្សា​នៅតាម​ជួរ​ភ្នំ​គូ​លេន​ផងដែរ​ ។ ​ស្របពេល​ដែលមាន​ភ្ញៀវ ទេសចរណ៍ ទៅ​ទស្សនា​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ សហគម៍​រមណី​ដ្ឋា​ន​ត្រា​វកុ​ដ បាន​បង្កើត​មុខ របរ​ដល់​ប្រជាពលរដ្ឋ​ជាង ១ ម៉ឺន​នាក់​ តាមរយៈ​ការលក់​មាន់​ស្រែ បន្លែ​ធម្មជាតិ ពោល គឺ​ផលិតផល​ធម្មជាតិ​ពី​ប្រជា​សហគមន៍​នៅ​តំបន់​នោះតែម្តង ។​

​ លោក នួន អក អគ្គនាយក​ក្រុមហ៊ុន ប្ល៊ូ​ស្កា​យបានឱ្យដឹង​ថា រមណី​ដ្ឋា​ធម្មជាតិ​ត្រា​វកុ​ដ មាន​ភ្ញៀវទេសចរណ៍​ប្រមាណ​ជាពី ​៥០​ម៉ឺន​ទៅ​ ៦០​ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ ដែលបាន​ទៅទស្សនា​តំបន់​ទេសចរណ៍ធម្មជាតិ​ត្រា​វកុ​ដ​នេះ ហើយ​អាចឈាន​ទៅដល់ មួយ​លាន​នាក់​នៅឆ្នាំក្រោយៗ​ទៀត ៕ សុថា​ត់​

 

Source: តំបន់ទេសចរណ៍ www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: