ធនាគារ​កម្ពុជា​សាធារណៈ​ដាក់​ឲ្យ​ដំណើរការ​យុទ្ធនាការ “​អ្នកជិតខាង​របស់ខ្ញុំ អតិថិជន​របស់ខ្ញុំ​” “My Neighbor My Customer”

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី ២៥ ឆ្នាំ​របស់​ធនាគារ​កម្ពុ​ជា​សាធារណៈ និង​ជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ​ក្នុងសង្គម ធនាគារ​​កម្ពុជា​សាធារណៈ​បានដាក់​ឲ្យ​ដំណើរការ​យុទ្ធនាការ “​អ្នកជិតខាង​របស់ខ្ញុំ អតិថិជន​របស់ខ្ញុំ​” “My Neighbor My Customer” ដើម្បី​នាំ​ធនាគារ​អោយទៅ​នៅ​កាន់តែ​ជិត​អ្នកជិតខាង​របស់​យើងខ្ញុំ​បំផុត​។ នេះ​ជាការ​ប្ដេជ្ញាចិត្ត​និង​គម្រោង​សហគមន៍​រយៈពេល​វែង​​ដែល​ផ្ដួចផ្ដើម​ដោយ​ធនាគារ​កម្ពុជា​សាធារណៈ​ដើម្បី​បង្កើន​ការយល់ដឹង​ដល់​សាធារណជន​ជាពិសេស​អ្នកជិតខាង​របស់​យើងខ្ញុំ​អំពី​សារៈ​
​សំខាន់​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ដើម្បី​ជួយ​សម្រួល ឬ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ព្រមទាំង​បណ្ដុះ​ផ្នត់គំនិត និង​ទម្លាប់​សន្សំ​ប្រាក់​ដល់​កុមារ​ទាំងអស់ ជាពិសេស​សិស្សានុសិស្ស និង​មនុ​ស្សវ័យ​ជំទង់ នេះ​បើ​យោងទៅតាម​ប្រសាសន៍​របស់ ដា​តុ ផាន យិ​ង​ថុង ប្រធាន​ធនាគារ​ប្រចាំ​តំបន់​នៃ​ប្រតិបត្តិការ​ឥណ្ឌូចិន​។​

​ក្នុងអំឡុងពេល​នៃ​យុទ្ធនាការ​នេះ សាខា​ទាំង​៣០ របស់​ធនាគារ​កម្ពុជា​សាធារណៈ​នៅ​ទូទាំងប្រទេស​នឹង​រៀបចំ​កម្មវិធី​ពិសារ​អាហារសម្រន់​សម្រាប់​អតិថិជន​នៅ​ទីតាំង​សាខា ព្រមទាំង​ចុះ​ផ្សព្វផ្សាយ​ដោយផ្ទាល់​ដល់​គេហដ្ឋាន​របស់​អ្នកជិតខាង​ដើម្បី​ណែនាំ​អំពី​ផលិតផល និង​សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ដែល​នឹង​ជួយ​បង្កើន​ចំណេះដឹង​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ ជាពិសេស​សេវា​ធនាគារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​តាម​ទូរស័ព្ទ​ចល័ត និង​សារៈសំខាន់​នៃ​ការបើក​គណនី​ត្រឹមត្រូវ​សម្រាប់​អាជីវកម្ម​របស់​ពួកគេ​។ ទន្ទឹមគ្នា​នេះដែរ សម្រាប់​អតិថិជន​ដែល​បើក​គណនី​ប្រាក់​បញ្ញើ​អំឡុងពេល​នៃ​យុទ្ធនាការ​នេះ​នឹង​ទទួលបាន​វត្ថុ​អនុស្សាវរីយ ដែលមាន​ម៉ាក​សញ្ញា​ធនាគារ​សាធារណៈ​ដ៏​ស្រស់ស្អាត​។

​ស្របតាម​គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​លើកកម្ពស់​ឥណទាន​ជា​ប្រាក់រៀល ដែល​ផ្ដល់​ដោយ​ធនាគារពាណិជ្ជ​ទាំងអស់ ធនាគារ​កម្ពុជា​សាធារណៈ​កំពុងផ្ដល់​អត្រា​ការប្រាក់​ពិសេស​គឺ​ចន្លោះ​ពី ១០% ទៅ ១២% ក្នុង​មួយឆ្នាំ​សម្រាប់​ឥណទាន​ជា​ប្រាក់រៀល​ដល់​អាជីវកម្ម និង​សហគ្រាស​ខ្នាតតូច និង​មធ្យម ដោយ​ទទួលយក​វត្ថុ​ធានា​ជា​ប្លង់រឹង ឬ​ប្លង់​ទន់ ហើយ​អាច​ខ្ចី​បាន​រហូតដល់​ទៅ ៥ ឆ្នាំ​។​

​ចាប់ពីពេលនេះ​តទៅ ធនាគារ​កម្ពុជា​សាធារណៈ​នឹង​បន្ដធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អតិថិជន​របស់​យើងខ្ញុំ ជាពិសេស​អ្នកជិតខាង​របស់​យើងខ្ញុំ​ដើម្បី​ចូលរួមចំណែក​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍ និង​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​៕

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: