នាង Lee Joo Yeon បង្ហាញ​មុខ ក្រោយ​បែក​ធ្លាយ​ដំណឹង​ថា មាន​ទំនាក់​ទំនង​ក្រៅ​ឆាក​ជា​មួយ​បុរស​​សង្ហា G-Dragon

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(កូរ៉េ)៖ តារាសម្តែងស្រី Lee Joo Yeon បានបង្ហោះរូបភាពរបស់នាង ជាលើកដំបូងនៅលើ Twitter និង Instagram បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ក្រោយបែកធ្លាយដំណឹងថា នាងមានទំនាក់ទំនងស្នេហ៍ ជាមួយតារាចម្រៀង G-Dragon សមាជិកក្រុម BIGBANG ។

តាមរយៈរូបភាពពីរសន្លឹក របស់ Lee Joo Yeon មិនបានបញ្ជាក់ថា នាងកំពុងថតនៅទីកន្លែងណាទេ ហើយក៏មិនបានរៀបរាប់ខ្លឹមសារអ្វីដែរ ធ្វើឲ្យអ្នកគាំទ្រកំពុងចង់ដឹងថា វត្តមានរបស់តារាស្រីរូបនេះ នៅទីកន្លែងនោះ តើមានបុរសសង្ហា G-Dragon ទៅជាមួយដែរទេ? ហើយម្នាក់ៗ គិតថាតើនរណាជាអ្នកថតឲ្យនាង? អ្នកគាំទ្រខ្លះគិតថា Lee Joo Yeon ថតរូបនៅទឹកដីជប៉ុន អំឡុងពេលដែល G-Dragon បានចាកចេញទៅសម្តែង នៅទីនោះដែរ។

ទោះជាមហាជន ក៏ដូចជាអ្នកគាំទ្រ កំពុងមានចម្ងល់ពីរឿងនេះក៏ដោយ ប៉ុន្តែស្រីស្អាត Lee Joo Yeon មិនបានឆ្លើយតបឬបកស្រាយអ្វីឡើយ តែតាមរយៈការលើកឡើងរបស់ sun.moon.stardust បានប្រកាសថា នាងទៅទីនោះ ដើម្បីគាំទ្រការសម្តែងរបស់ Ji Yong Kwon មិត្តប្រុសរបស់នាង ដែលនរណាក៏ដឹងថា នេះជាឈ្មោះពិតរបស់តារាចម្រៀង G-Dragon ទៅហើយ៕

Related image

លោក G-Gragon

នាង Lee Joo Yeon

The post នាង Lee Joo Yeon បង្ហាញ​មុខ ក្រោយ​បែក​ធ្លាយ​ដំណឹង​ថា មាន​ទំនាក់​ទំនង​ក្រៅ​ឆាក​ជា​មួយ​បុរស​​សង្ហា G-Dragon appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: