បក្ស​ជួង ប្រកាស​មិន​ទទួលយក​អាសនៈ​រដ្ឋសភា​ទំនេរ ខណៈ​បក្ស​២​ផ្សេងទៀត បានរៀបចំ​បញ្ជី​ឈ្មោះ​រួចរាល់​ ​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​) ៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​បានប្រកាស​បដិសេធ​ផ្លូវ​ការមិន​ទទួល​​យក​អាសនៈ​ទំនេរ​ណាមួយ​នៅក្នុង​រដ្ឋសភា ដែល​ផ្តល់​ដោយ គ​.​ជ​.​ប ក្រោយ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ​។​នេះ​បើតាម​លិខិត​​របស់​គណបក្ស LDP ផ្ញើ​ទៅកាន់ គ​.​ជ​.​ប នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ ​
​លិខិត​បដិសេធ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ធ្វើឡើង​បន្ទាប់ពី គ​.​ជ​.​ប បានប្រកាស​ឱ្យ​គណបក្សនយោបាយ​ចំនួន​៦ ដែល​នឹងត្រូវ​ទទួលយក​អាសនៈ ក្នុង​រដ្ឋសភា ធ្វើ​បច្ចុប្បន្នភាព​បេក្ខជន ដើម្បី​ទទួលយក​អ​សនៈ​រដ្ឋសភា ដែល​នៅ​ទំនេរ​ក្រោយ​តុលាការ​កំពូល កាត់ទោស​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ​។​
​ ​
​លិខិត​របស់​គណបក្ស​សម្ព័ន្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ឆ្លើយតប​នឹង​បញ្ហា​ខាងលើនេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​សូមបញ្ជាក់​​ចំពោះ គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​ថា គណបក្ស​នឹងមិន​ទទួលយក​អាសនៈ​ណាមួយ ដែល​ផ្តល់​ដោយ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត​ឡើយ​។

​ ​
​ទោះបីយ៉ាងណា​នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ថា គណបក្ស​របស់លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ទទួលយក​អ​សនៈ ក្នុង​រដ្ឋសភា​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ ​
​ក្នុង​លិខិត​របស់ គណបក្ស​សញ្ជាតិ​កម្ពុជា បាន​បញ្ជាក់ថា គណបក្ស​សញ្ជាតិ​កម្ពុជា បានទទួល​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ហើយ កាលពី​ម្សិលមិញ​។ គណបក្ស​សញ្ជាតិ​កម្ពុជា ត្រៀម​ទទួលយក​អាសនៈ​ទំនេរ​នេះ ស្រប​ទៅ​តា​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដើម្បី​បម្រើ​​ជាតិ​មាតុភូមិ ហើយ​កំពុង​រៀបចំ​ឯកសារ​ដាក់​ជូនទៅ គ​.​ជ​.​ប វិញ​។​
​ ​
​ដោយឡែក​ចំពោះ​គណបក្ស​រាជានិយម គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ បាន​ឲ្យ​ដឹងថា បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​និង​ឯកសារ​ផ្សេងៗ​របស់​​គណបក្ស​ហ្វ៊ុន​សិន​ប៉ិច ត្រូវបាន​ផ្ញើជូន​ដល់ គ​.​ជ​.​ប រួចរាល់​ហើយ​។ ជាមួយគ្នានេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​ត្រៀមខ្លួន​រួចហើយ​ដែរ​ដើម្បី​​ទទួលយក​អាសនៈ​ដែល​ទំនេរ​នៅ​រដ្ឋសភា​។ នេះ​បើតាម​លោក ញ៉េប ប៊ុនជិន មន្ដ្រី​នាំពាក្យ​គណបក្ស​ហ៊ុនស៊ិនប៉ិច​ដែល​បាន​បញ្ជាក់ប្រាប់​​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ នៅ​រសៀល​នេះ​។​
​ ​
​សូមបញ្ជាក់ថា ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អាសនៈ​ចំនួន​៥៥ របស់​គណបក្ស​នេះ នឹងត្រូវ​បែងចែក​ទៅឱ្យ គណបក្ស​ចំនួន​៦ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ ឆ្នាំ​២០១៣ ក្នុងនោះ​រួមមាន ៖

១.​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
២.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
៣.​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
៤.​គណបក្ស​ខ្មែរ​ឈប់​ក្រ​
៥.​គណបក្ស​សញ្ជាតិ​កម្ពុជា​
៦.​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕​ដោយ​៖​វិបុល​/sn

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: