បច្ចេកទេស​ចិញ្ចឹម​កង្កែប​ក្នុង​អាង​ស៊ីម៉ង់ត៍​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

+​យើង​អាចធ្វើ​អាង​ស៊ីម៉ង់​ដែលមាន​ទំហំ​ដូចខាងក្រោម​៖
– 2m x 3m = 6 ម៉ែត្រការ៉េ​
– 2m x 5m = 10 ម៉ែត្រការ៉េ​
– 3m x 5m = 15 ម៉ែត្រការ៉េ​
– 4m x 6m = 24 ម៉ែត្រការ៉េ​

– 5m x 6m = 30 ម៉ែត្រការ៉េ​

​ឬ​អាចធ្វើ​អាង​ធំ​ជាង​នេះ ក៏បាន​ទៅតាម​ការចូល​ចិត្ត និង​អាស្រ័យ​ទៅតាម​ទីកន្លែង​សម្រាប់ធ្វើ​វា ។ អាង​ត្រូវមាន កំពស់ 1.2 ទៅ 1.5 ម៉ែត្រ ដើម្បី​ការពារ​កុំ​ឲ្យ​កង្កែប​លោត​ចេញ ។ បាត​ស្រះ​ត្រូវធ្វើ​ឲ្យ​មាន​ជម្រាល​ទៅ​ម្ខាង ប្រមាណ​ជា ៥​ដឺ​ក្រេ ដើម្បី​ឲ្យ​ងាយស្រួល​ប្ដូរ​ទឹក ដោយ​រៀប​ឲ្យ​មាន​ជា​ប្រព័ន្ធ​បង្ហូរទឹក​ចេញ​-​ចូល ឲ្យ​រួចស្រេច ។​

​នៅ​ពីលើ​អាង​ត្រូវមាន​ដំបូល​ស្បៃ​នីឡុង ដើម្បី​បញ្ចៀស​កំដៅ​ទាំងមូល​ចូលក្នុង​អាង ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​អាង កើន​កំដៅ ។ តែ​ក៏​មិនគួរ​បាំង​អាង​ចិញ្ចឹម​ឲ្យ​ងងឹត ឬ​ត្រជាក់​ពេក​នោះដែរ ។ ចំណែក​កម្រិត​កំពស់​ទឹក​ក្នុង​អាង គឺ​ត្រូវ​រក្សា​ឲ្យ​នៅត្រឹម 1​ភាគ 2 ឬ 2 ភាគ 3 នៃ​ខ្លួន​កង្កែប​បាន ហើយ​មិនត្រូវ​ឲ្យ​ច្រើនជាង​នេះឡើយ ។ ត្រូវ​បាញ់ ទឹក​សាច​ដាក់​កង្កែប​ជាប្រចាំ នៅពេល​មេឃ​មានកំ​ដៅ​ខ្លាំង ។

+ ដង់ស៊ីតេ​កូន​កង្កែប​សម្រាប់​ចិញ្ចឹម​:
– នៅក្នុង​ខែ​ទីមួយ​: លែង​កូន​កង្កែប ១៥០-២០០ ក្នុង​មួយ​ម៉ែត្រការ៉េ​
– នៅក្នុង​ខែ​ទី​ពីរ​: លែង​កូន​កង្កែប ១០០ ក្នុង​មួយ​ម៉ែត្រការ៉េ​
– នៅក្នុង​ខែ​ទី​បី​: លែង​កូន​កង្កែប ៨០-១០០ ក្នុង​មួយ​ម៉ែត្រការ៉េ

​ក្រោយពេល​ព្រលែង និង​ចិញ្ចឹម​បាន​ពី ៧ ទៅ ១០ ថ្ងៃ ត្រូវ​ចាប់យក​កូន​កង្កែប​ក្នុង​ហ្វូង ជ្រើស​យកតែ​កូន ណា​ដែល​ធំជាងគេ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​វា​ស៊ីគ្នា ។ នៅពេល​កង្កែប​មាន​ទម្ងន់​បាន​ពី ៥០-៦០ ក្រាម ការ​ស៊ីគ្នា របស់​កង្កែប​នឹង​ថយចុះ តែ​គួរ​ផ្លាស់ប្ដូរ​ទឹកជា​ប្រចាំ​ឲ្យ​វា ។ ទឹក​សម្រាប់​ផ្លាស់ប្ដូរ​អាច​ប្រើ​ទឹកទន្លេ ទឹក​អណ្ដូង ទឹកស្រះ តែ​ត្រូវ​ធានា​ឲ្យ​បាន​ថា ជា​ទឹកស្អាត ដោយ​ច្រោះ​វា​តាមរយៈ​ដីខ្សាច់ ឬ​ប្រើ​ស្បៃ​សម្រាប់​ច្រោះ​ក៏បាន ត្រូវ ព្យាយាម​ឲ្យ​កង្កែប​ស៊ី​ឲ្យ​បាន​ច្រើនដង​ក្នុង ១​ថ្ងៃ ។​


+ ការ​ឲ្យ​ចំណី​:
– ត្រូវ​ផ្ដល់​ចំណី​ឲ្យ​កង្កែប​ស្មើ ៧ ទៅ ១០ ភាគរយ​នៃ​ទម្ងន់​ខ្លួន​កង្កែប ៥ ទៅ ១០០ ក្រាម ចំនួន ៣ ទៅ ៤ ដង​ក្នុង មួយថ្ងៃ ។​
– ត្រូវ​ផ្ដល់​ចំណី​ចំនួន ៣ ទៅ ៥ ភាគរយ​នៃ​ទម្ងន់​ខ្លួន សម្រាប់​កង្កែប ១០០-២៥០ ក្រាម ចំនួន ២​ទៅ​៣ ដង​ក្នុង មួយថ្ងៃ ។​

​កង្កែប​វា​ស៊ី​ច្រើន​នៅពេល​ព្រលប់ និង​ពេលយប់ ពេល​ថ្ងៃ​វា​មិនសូវ​ស៊ី​ទេ ចំណី​ត្រូវ​ផ្ដល់​ឲ្យ​វា​នៅ​ពេលយប់​ស្មើ ២ ភាគ ៣ នៃ​ចំណី ដូច្នេះ​ឲ្យ​វា​ស៊ី​តែមួយ​ភាគ​បាន​ហើយ​នៅពេល​ថ្ងៃ ។​

​ចំណី​សម្រាប់​ផ្ដល់​ឲ្យ​កង្កែប​ត្រូវ​លាយ​បន្ថែម​វីតាមីន​សេ (C) និង​មេ​រំលាយ​ចំណី ដើម្បី​ជួយ​ឲ្យ​កង្កែប​បង្កើន​ថា​ម ពល​សុខភាព និង​អាច​កិន​រំលាយ​ចំណី​បានល្អ ។​

​បើ​យើង​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់​ត្រូវដាក់​ទឹក​ឲ្យ​មាន​កំពស់​ត្រឹម ១០ ទៅ ២០ សង់ទីម៉ែត្រ​បាន​ហើយ លៃ​ធ្វើ​យ៉ាង ណា​កុំ​ឲ្យ​មាន​កម្រិត​ទឹក​ខ្ពស់ជាង​នេះ​ឲ្យ​សោះ ទោះបី​ទឹក​មាន​ជម្រៅ​រាក់​ក៏ដោយ ក៏ត្រូវ​តែ​ដាក់​ក្បួន​ដោយ​ប្រើ បំពង់​ទីប​ជ័រ ធ្វើជា​ពោង​បិទ​ចុង​សងខាង ឬ​ប្រើ ឫស្សី​ច្នៃ​ធ្វើជា​ក្បួន​ក៏បាន សម្រាប់​ឲ្យ​កង្កែប​ឡើងមក​ទំ នៅពេល វា​ត្រូវការ យើង​អាច​ប្រើ​វត្ថុ​អ្វី​ក៏បាន បើ​យល់ថា​អាច​ឲ្យ​កង្កែប​ឡើង​ទុំ​បាន ។ អ្វី​ដែ​ប្រើ​សម្រាប់​កង្កែប​ឡើង​ទុំ​នោះ គឺ​ត្រូវ​ធានា​ឲ្យ​បាន​ថា កង្កែប​ទាំងអស់​អាច​ឡើង​ទំ​បាន តែ​មិនត្រូវ​ឲ្យ​ចង្អៀត​ពេក​សម្រាប់​វា​ឡើយ គ្រឿង​សម្រាប់ ឲ្យ​កង្កែប​ឡើង​ទំ​អាចមាន​ទំហំ​ស្មើ ១​ភាគ ៣ ឬ ១​ភាគ ២ នៃ​ទំហំ​អាង ។



+ ការ​មើលថែ​កង្កែប​ពេញវ័យ​
​នៅពេល​ជ្រើសរើស​កូន​កង្កែប​តាម​ខ្នាត​ទៅ​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់ត៍​ហើយ គួរ​ដាក់​ចក កំប្លោក ឬ​វត្ថុ​ដែល អណ្ដែត ទឹក​ដូចជា​: បន្ទះ​ឬ​ស្សី ឬ​បន្ទះ​ស្នរ ដើម្បី​ឲ្យ​កង្កែប​ឡើងទៅ​នៅ រួច​យក​ធាងដូង​មក​គ្រប​អាង ដើម្បី​បាំង កំដៅ ថ្ងៃ​ផង នៅពេលដែល​យក​កូន​ក​ង្កែ​ប​បញ្ចូល​ទៅក្នុង​អាង​ថ្មីៗ ។ ក្នុង​រយៈពេល​នេះ​គួរ​ឲ្យ ចំណី​សម្រាប់​កូន កង្កែប​សិន នៅពេលដែល​ធំ សឹម​ឲ្យ​ចំណី​គ្រាប់​សម្រាប់​កង្កែប​ធំ ២ ដង​ក្នុង ១​ថ្ងៃ ព្រឹក ល្ងាច ក្នុង​អត្រា ២% នៃ​ទម្ងន់​កង្កែប ។ ឧទាហរណ៍ ប្រសិនជា កង្កែប​មាន​ទម្ងន់ ១០០ គីឡូក្រាម ត្រូវ​ឲ្យ​ចំណី ១ ថ្ងៃ ៣ គីឡូក្រាម ។ ក្នុងដំណាក់កាល​នេះ ប្រើ​រយៈពេល ៣ ខែ អាច​ចាប់​លក់បាន​៕ ប្រភព​: អ៊ាង សុផល្លែត

Source: ចំណេះដឹង http://www.rasmeinews.com/category/general_knowledge/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: