បវរកញ្ញាជាង ៦០ ប្រទេស នឹងមកទស្សនាក្នុងពិធីបុណ្យអុំទូកនៅថ្ងៃផ្តាច់ព្រ័ត្រ

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​ប្រភព​ព័​ត៌មាន​ពី​​ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុង​ព្រះរាជ​ពី​ធី​បុណ្យអុំ​ទូក​ឆ្នាំនេះ នឹងមាន​បវ​រកញ្ញាមកពី​ជាង ៦០ ប្រទេស​មក​ចូលរួម​ទស្សនាក្នុង​ព្រះរាជពិធីបុណ្យ​អុំទូក​នា​ថ្ងៃ​ផ្តា​ច់​ព្រ័​ត្រគឺ​នៅ​ថ្ងៃទី ៤ ខែតុលា ឆ្នាំ​២០១៧។

ការ​មក​ទស្សនា​ពិធីបុណ្យ​អុំទូក​នេះ ក្រសួង​ទេសចរ​ណ៍មាន​តួនាទីសម្របសម្រួល​ក្នុងការឱ្យ​បវ​រកញ្ញា​អន្តរជាតិ​ទៅ​មើល​ពិធី​ប្រណាំង​ទូកងនៅខាងមុខ​ព្រះបរមរាជវាំង ដោយមាន​ការអញ្ជើញ​មក​រៀបចំ​ពិធី​ផ្សេងៗ​ទៀតពី​សំណាក់​ក្រុមហ៊ុន​ទូរទស្សន៍​ក្នុងស្រុក​មួយ​ផងដែរ ។​

​ចំពោះ​កម្មវិធី​នេះ គណៈកម្មាធិការ​បុណ្យជាតិ​អន្តរជាតិ សន្យា​នឹង​សហការ​ជាមួយក្រសួងទេសចរណ៍ ដើម្បី​បង្ក​លក្ខណៈងាយស្រួលសម្រាប់​បវ​រកញ្ញា​អន្តរជាតិ​ក្នុងការ​ទស្សនា​ព្រះរាជពិធីបុណ្យ​អុំ​ទូក​ ។

នេះ​ជា​លើក​ទី ១ ហើយ​នៃ​ប្រវត្តិ​ពិធីបុណ្យ​អុំទូកដែលមាន​បវរ​កញ្ញា​អន្តរជាតិជាច្រើន ប្រទេស​មក​ទស្សនានៅក្នុង​ពិធីបុណ្យ​អុំ​ទូកក្នុងប្រទេស​កម្ពុជា​យើង ៕ សុថា​ត់

Source: តំបន់ទេសចរណ៍ www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: