បាយ​ឆា​ញាំ​ម្ជូរ​ស្វាយ​ត្រី​កា​ម៉ុង​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

+ គ្រឿងផ្សំ​
– បា​យស 3 វែក​
– ត្រី​កា​ម៉ុង 2
– ស្វាយ​ខ្ចី
– ខ្ទឹមក្រហម 1 មើម​

– ក្រូចឆ្មារ 1/4 នៃ​ផ្លែ​
– ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ ហាន់​កន្លះ​ចានចង្កឹះ​
– សណ្ដែកកួរ 2 កួរ​
– ម្ទេសដៃនាង​ក្រហម 3 ផ្លែ​
– ខ្ទឹមស 4 កំពឹស​
– ទឹកត្រី 1 ស្លាបព្រា​បាយ​កន្លះ​
– ស្ករស 1 ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ហាន់​ខ្ទឹមក្រហម​ឲ្យ​ម៉ដ្ឋៗ ហាន់​ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ ហាន់​សណ្ដែកកួរ​ឲ្យ​ខ្លី​ល្អិតៗ ហាន់​ម្ទេសដៃនាង​ឲ្យ​ល្អិតៗ សាប់​ស្វាយ​1​ចំហៀង ចិញ្ច្រាំ​ខ្ទឹមស
– ចៀនត្រី​កា​ម៉ុង​ឲ្យ​ឆ្អិន​រួច​បេះយក​សាច់​ទុក​មួយអន្លើ​
– បន្ទាប់មក​យក​ខ្ទះ​ដាក់​ប្រេងឆា រលីង​ខ្ទឹម រួច​ដាក់​បាយ​ឆា ដាក់​ទឹកត្រី ស្ករស ឆា​ឲ្យ​បាន​ចូល​គ្រឿង​រួច ដួស​ដាក់​ចាន រៀប​ខ្ទឹមក្រហម ស្លឹក​ខ្ទឹម ស្លឹក​ជី​វ៉ាន់ស៊ុយ សណ្ដែកកួរ ម្ទេសដៃនាង ស្វាយ សាច់​ត្រី ពីលើ​បាយ រួច​ច្របាច់​ក្រូចឆ្មារ 1/4 នៃ​ផ្លែ ពីលើ បន្ទាប់មក​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​ល្អ រួច​អាច​ញ៉ាំ​បាន ៕ ប្រភព​: Hot Thai Kitchen​

Source: ចំណេះដឹង http://www.rasmeinews.com/category/general_knowledge/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: