បឹង​គិរី​លំ​កុ​ដ​គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​ប្រណីត​មួយ តែ​ត្រូវ​មន្ទីរ​ទេសចរ​ណ៍៍ខេត្ដ​រតនគិរី​ទុកចោល​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​(​រតនគិរី​)៖​មន្ទីរ​ទេសចរ​ណ៍​ខេត្ដ​រតនគិរី​នៅ​មិនទាន់បាន​អភិវឌ្ឍ​​រមណីយដ្ឋាន​បឹង​គិរី​លំ​កុ​ដ​ដើម្បីឱ្យ​ភ្ញៀវទេសចរ​ណ៍បាន​ទៅ​កម្សាន្ដ​ទេសភាព​តំបន់​នោះ​ដូច​រមណីយដ្ឋាន​នានា​នោះ​នៅឡើយ​។​រមណីយដ្ឋាន​បឹង​គិរី​លំ​កុ​ដ​គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​ប្រណីត​មួយ​ក្នុងចំណោម​រមណីយដ្ឋាន​នានា​ជាច្រើន​ទៀត​ដែលមាន​នៅក្នុង​ខេត្ដ​រតនគិរី​។​បឹង​នោះ​ស្ថិតនៅ​ចំ​កណ្ដាល​ទ្រូងព្រៃ​នៃ​ទឹកដី​ភូមិ​ស​មុ​ត្រ​ក្រោម​ឃុំ​សេ​ដា​ស្រុក​លំផាត់​ខេត្តរតនគិរី​ដែលមាន​ចម្ងាយ​ជាង​សែសិប​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។​

​បឹង​នេះ​មាន​ផ្ទៃ​ដល់​ទៅ​៥៤​ហិកតា​មានទឹក​ថ្លាយង់​ជម្រៅ​ជាង​សែសិប​ម៉ែត្រ​បាន​លាតសន្ធឹង​លើ​ផ្ទៃដី​ប៉ែតសិប​បួន​ហិកតា​គ្រប់​ដណ្ដប់​ទៅដោយ​រុក្ខជាតិ​ចម្រុះ​តូចធំ​ដ៏​ស្រស់បំព្រង​គ្រប់​រដូវ​កាល​។​ក៏ប៉ុន្ដែ​ជា​អ​កុស​ល្យ​បឹង​នោះ​ត្រូវគេ​ទុកឱ្យ​ស្ថិតនៅក្នុង​ភាព​ឯក​កោ​អស់​រយ​:​កាល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។​

លោក​អង់​ប៊ុន​ធៀង​មេឃុំ​សេ​ដា​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​កាលពី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០៧​ថា​តំបន់​រមណីយដ្ឋាន​បឹង​គិរី​លំ​កុ​ដ​ត្រូវបាន​មន្ទីរ​ទេសចរ​ណ៍ទុកចោល​ជាច្រើន​ឆ្នាំ​មកហើយ​ដោយ​មិនបាន​ធ្វើការ​អភិវឌ្ឍ​ន៏​តំបន់​នោះ​ឱ្យបាន​សមរម្យ​ដើម្បីឱ្យ​ភ្ញៀវ​ចូល​ទស្សនា​កម្សាន្ដ​ឡើយ​។​ប៉ុន្ដែ​ចន្លោះ​ពេលនេះ​ខាង​ក្រុមប្រឹក្សាឃុំ​សេ​ដា​បាន​ប្រើប្រាស់​ថវិកា​បន្ដិចបន្ដួច​ដែល​រកបាន​ពី​ភ្ញៀវ​មកលេង​យកទៅ​កសាង​តូប​បាន​ពី​បី​ខ្នង​ដើម្បីឱ្យ​ភ្ញៀវ​អង្គុយ​លម្ហែកាយ​នៅពេល​មាន​បុណ្យទាន​។​

​លោក​មេឃុំ​សេ​ដា​បាន​បន្ដទៀតថា​បឹង​គិរី​លំ​កុ​ដ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ល្អ​ប្រណីត​មួយ​ធ្វើឱ្យ​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ឱ្យ​មកលេង​យ៉ាងច្រើន​កុះក​រ៏​មិន​ចាញ់​រមណីយដ្ឋាន​បឹង​យក្ស​ឡោម​និង​រមណីយដ្ឋាន​ដទៃទៀត​ឡើយ​។​

ប៉ុន្ដែ​មកដល់ពេលនេះ​ខាង​មន្ទីរ​ទេចរ​ណ៍​នៅតែ​មើលរំលង​បឹង​នោះ​ហើយ​មិនទាន់បាន​ធ្វើការ​អភិវឌ្ឍ​ន៍ដើម្បីឱ្យ​ប្រែក្លាយ​ទៅជា​កន្លែង​កម្សាន្ដ​ដូច​រមណីយដ្ឋាន​ផ្សេងទៀត​ទេ​។​គឺ​បឹង​នោះ​បន្ដ​លាក់ខ្លួន​កណ្ដាល​ព្រៃ​គេចខ្លួន​ពី​ភ្ញៀវទេសចរ​ណ៍​ដោយ​ទ្រាំ​នៅ​ឯកោ​ព្រោះ​នៅ​ពុំទាន់​មាន​លក្ខណ​:​ត្រឹមត្រូវ​គឺ​ផ្លូវ​ជុំវិញ​បឹង​និង​ផែ​សម្រាប់​ភ្ញៀវ​ងូតទឹក​លេង​។​

លោក​នូ​ថេ​អភិបាលស្រុក​លំផាត់​កាលពី​ថ្ងៃ​តី​២១​ខែសីហា​ឆ្នាំ​២០១៧​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូ​ស័ព្ទ​ដោយ​ខ្លី​ថា​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ន៍​រមណីយដ្ឋាន​បឹង​គិរី​លំ​កុ​ដ​នោះ​លោក​បាន​ដេញ​ឱ្យ​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​ទៅ​សួរ​ខាង​ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ដ​ព្រោះ​គេ​ជា​អ្នកគ្រប់គ្រង​។​

លោក​ង៉ែត​ពិ​ទូ​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ដ​រតនគិរី​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​ថា​កាលពី​ចន្លោះ​ឆ្នាំ​២០១២​តំបន់​នោះ​នៅ​ពុំទាន់​មាន​ផ្លូវ​ល្អ​នៅឡើយ​។​ប៉ុន្ដែ​ខាង​មន្ទីរ​បាន​រៀន​ចំ​អភិវឌ្ឍ​ន៏​រមណីយដ្ឋាន​បឹង​គិរី​លំ​កុ​ដ​នោះ​ឱ្យមាន​កន្លែង​សម្រាប់​កម្សាន្ដ​ម្ដង​ទៅហើយ​ដោយ​ប្រើប្រាស់​ថវិកា​បស់​មន្ទីរ​។​កាលណោះ​យើង​បានធ្វើ​បង្គន់​អនាម័យ​,​ជណ្ដើ​ចុះទៅ​បឹង​,​ធ្វើ​ផែ​ងូតទឹក​,​បង្កើតឱ្យមាន​គណ​:​កម្ម​កា​គ្រប់គ្រង​និង​បានកំណត់​ព្រំដី​តំបន់​នោះ​ដើម្បី​ការពារ​។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ឱ្យដឹងទៀតថា​កន្លងមក​ខាង​ក្រសួង​ទេសចរ​ណ៏​បានផ្ដល់​ថវិកា​ឱ្យ​មន្ទីរ​ដើម្បី​ធ្វើកា​អភិវឌ្ឍ​ន៏​តំបន់​រមណីយដ្ឋាន​នៅ​ខេត្ដ​រតនគិរី​ចំនួន​ដប់​មួយកន្លែង​ដើម្បីឱ្យ​ដំណើរកា​ទៅតាម​ផែន​។​ប៉ុន្ដែ​កាលណោះ​រមណីយដ្ឋាន​ខ្លះ​នៅមាន​ផ្លូវ​លំបាក​នៅឡើយ​យើង​បាន​បង្វែ​ថវិកា​នោះ​ទៅធ្វើ​នៅ​កន្លែង​ផ្សេង​។​

​លោក​ប្រធាន​បាន​បន្ថែមទៀតថា​ឥឡូវនេះ​ស្ថានភាព​ផ្លូវ​ល្អ​ស្ទើ​តែ​គ្រប់កន្លែង​យើង​ក៏បាន​លើក​គំរោង​ថ្មី​ដាក់​ចូលក្នុង​ផែនការ​អភិវឌ្ឍ​ន៏​របស់​ខេត្ដ​រួចហើយ​ដើម្បី​រៀបចំ​រមណីយដ្ឋាន​នោះ​ឱ្យ​ដំណើរកា​ឡើងវិញ​។​ក៏ប៉ុន្ដែ​លោក​មិនបាន​បញ្ជាក់​ពី​ពេល​ត្រូវ​ចុះទៅ​ធ្វើការ​អភិវឌ្ឍ​ន៏​តំបន់​នោះទេ​។​

​កា​អះអាង​របស់​ប្រធាន​មន្ទីរ​ត្រូវ​ប្រជា​សហគម​ន៍ការពារ​បឹង​គិរី​លំ​កុ​ដ​បញ្ជាក់​តប​វិញ​ថា​អ្វីដែល​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​បាន​លើ​កឡើ​នោះ​គឺ​គ្រាន់តែ​ជា​ការល្អ​ស្ដាប់​តែប៉ុណ្ណោះ​។​ព្រោះ​សម្រាប់​ស្ថានភាព​រមណីយដ្ឋាន​បឹង​គិរី​លំ​បច្ចុប្បន្ន​បើ​ធៀប​ទៅ​ពីមុន​គឺ​ពុំមាន​អ្វី​ផ្លែ​ក​នោះទេ​។​ផ្ទុយទៅវិញ​មានតែ​កា​រិច​រិល​គឺ​ផែ​ងូតទឹក​មួយ​ដែលជា​អំណោយ​របស់លោក​ខាំ​ខឿន​អតីត​អភិបាលខេត្ដ​បានផ្ដល់​ឱ្យ​ពេលនេះ​បាត់អស់​ទៅហើយ​។​ចំណែក​ព្រៃឈើ​ដែលនៅ​ឡោមព័ទ្ធ​ជុំវិញ​បឹង​នោះ​ក៏​ត្រូវគេ​កាប់​រាន​ធ្វើជា​កម្មសិទ្ធិ​ជា​បន្ដបន្ទាប់​ដែរ​។​

​ក្រុមប្រឹក្សាឃុំ​សេ​ដា​ម្នាក់​បាន​បញ្ជាក់ថា​កាលពី​ឆ្នាំកន្លងមក​ភ្ញៀវទេសចរ​ណ៍ជាតិ​និង​អន្ដរជាតិ​គេ​បាននាំគ្នា​មកលេង​ទីនោះ​ជាច្រើន​កុះ​។​ប៉ុន្ដែ​ពួកគេ​រអ៊ូរទាំ​ថា​ប្រធាន​មន្ទីរ​មិនចេះ​រៀបចំ​សូ​មី​កន្លែង​ចត​ម៉ូតូ​ឡាន​ក៏​គ្មាន​ហើយ​កន្លែង​អង្គុយ​,​កន្លែង​ងូតទឹក​,​កន្លែង​បត់ជើង​ផ្លាស់​ខោអាវ​ក៏​គ្មាន​ដែរ​ធ្វើឱ្យ​ភ្ញៀវ​ទាំងនោះ​ហួស​ចិ​ត្ដ​ហើយ​លែង​ចង់​មកលេង​តទៅទៀត​។​

​នៅ​ឆ្នាំ​២០១៨​បើ​អាជ្ញាធរ​និង​មន្ទីរ​ទេសចរ​ណ៍ខេត្ដ​មិន​ព្រមធ្វើ​ការអភិវឌ្ឍ​ន៏​តំបន់​នោះ​ឱ្យបាន​សមរម្យ​ទេ​ពួកយើង​នឹងដាក់​ពាក្យ​ស្នើ​សំ​ទៅ​ក្រសួង​ទេសចរ​ណ៏​ដើម្បី​សុំ​ថវិកា​មួយចំនួន​យកមក​ធ្វើកា​អភិវឌ្ឍ​ន៍​តំបន់​នោះ​ដោយ​ខ្លួនឯង​តែម្ដង​៕S/​ដោយ​:​បាន​លុង​



Source: ទេសចរណ៏ http://www.rasmeinews.com/category/travel/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: