បុណ្យ​សមុទ្រ​ឆ្នាំនេះ​ធ្វើ​នៅ​ខេត្ត​កែប នា​ចុងខែ​ធ្នូ​ ​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​) ៖ ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃទី​២២-២៤ ខែធ្នូ ចុងឆ្នាំ​២០១៧​ដើម្បី​រៀបចំ​នៅ​ខេត្ត​កែប​លើក​ទី​៦ ជុំ​ទី​២ ។​
​ ​
​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃទី​២២-២៣-២៤ ខែធ្នូ ចុងឆ្នាំ​២០១៧ រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កែប​លើក​ទី​៦ ជុំ​ទី​២ ខណៈដែល​លើក​ទី​៥ ឆ្នាំ​២០១៦ ប្រារព្វ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​, លើក​ទី​៤ ប្រារព្វ​ធ្វើ​នៅ​ខេត្តកំពត​,​លើក​ទី​៣ ប្រារព្វ​ធ្វើ​នៅ​ខេត្តកោះកុង​,​លើក​ទី​២ ប្រារព្វ​ធ្វើ​នៅ​ខេត្ត​កែប និង​លើក​ទី​១​ប្រារព្វ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​។
​ ​
​ព្រឹត្តិការណ៍​នេះ នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​សម្តេច​គតិបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន នា​ថ្ងៃទី​២៣ ខែធ្នូ​។​

​ ​
​ទន្ទឹមនឹង​ការត្រៀមខ្លួន​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នេះ ក្រសួងទេសចរណ៍ និង​អាជ្ញាធរខេត្ត​កែប​បាន​ជួបប្រជុំ​ជាមួយ​គ្នា ក្នុងនោះ​មាន​ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន​និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ដាក់​ផែនការ​យុទ្ធសាស្ត្រ​លម្អិត ក្នុងកា​រៀបចំ​ព្រឹត្តិការណ៍​នេះ​។ នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានសម្រេច​ដាក់ចេញ​នូវ​ផែនការ​សម្រាប់​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ មានដូចជា​៖

១. អាជ្ញាធរខេត្ត​រៀបចំ​កន្លែង​កម្សាន្ត កន្លែង​ចត​យានយន្ត បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍ ជំរុញ​ការងារ​បង្កើត​បង្គន់​អនាម័យ​និង​បង្គន់​ចល័ត និង​ទីតាំង​ដែល​ពាក់ព័ន្ធ​ដទៃទៀត និង​ជំរុញ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត ឲ្យ​បាន​ទាន់ពេលវេលា​សម្រាប់​រៀប​ចំ​ពិធី​​បុណ្យ​សមុទ្រ​។​

២. ខិតខំ​បណ្តុះបណ្តាល និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​នានា ដើម្បី​បម្រើ​ដល់​ទេសចរ​ជាតិ​និង អន្តរជាតិ​ក្នុងឱកាស​ពិធី​នេះ​។​

៣. ត្រូវខិតខំ​បំផុស និង​ណែនាំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​រៀបចំ និង​តុបតែង​គេហដ្ឋាន​របស់ខ្លួន ឲ្យ​បាន​ស្អាត សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​ចូលរួម​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧​។​

៤. ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មីៗ ឲ្យ​បាន​ច្រើន ដើម្បី​បម្រើ និង​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ឲ្យ​បាន​ច្រើន​កុះករ​។​

៥. ត្រូវ​រៀបចំ​ទស្សនីយភាព​សិល្បៈ ពិព័រណ៍​ភ្លើង​សួន ភ្លើង​ក្រោម​ទឹក ការបង្ហាញ​សិល្បៈ​ភ្លើង​រាំ ការតាំងពិព័រណ៍​ផលិតផល​ទេសចរណ៍​ពា​ណិ​​ជ្ជ​កម្ម កម្មវិធី​បង្ហោះគោម កម្មវិធី​ជប់លៀង​ឆ្នេរ​ខ្សាច់ សកម្មភាព​កីឡា ការបោះ​តង់ និង​កម្មវិធី​សម្អាត​ឆ្នេរ​ឲ្យ​បានល្អ​និង​អញ្ជើញ​​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ និង​ខេត្ត​ជា​សម្ព័ន្ធមិត្ត​ចូលរួម​សម្តែង​ផងដែរ​។ ចំពោះ​កម្ម​កីឡា​ត្រូវ​រៀបចំ​ប្រភេទ​កីឡា​លើទឹក និង​អាកាស​ឱ្យបាន​ច្រើន ដូចជា ទូកក្តោង​និង​ឆ័​ត្រ​យោង​ម៉ាស៊ីន (Paramotor) និង​ត្រូវ​រៀបចំ ព្យុះ​ហយា​ត្រា​ឱ្យបាន​ល្អ​។​

៦. ត្រូវខិតខំ​យកចិត្តទុកដាក់​ការពារ និង​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ប្រសើរ ក្នុងឱកាស​ពី​ធី​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧​។​

៧. ត្រៀម​រថយន្ត​សង្គ្រោះ​និង​ត្រៀម​អ្នក​សង្គ្រោះ​បឋម​ផងដែរ​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ បាន​ណែនាំ​បន្ថែមទៀត ដល់​មន្ទីរ​-​អង្គភាព និង​ភាគី​ពាក់ព័ន្ធ​ក៏ត្រូវ​រៀបចំ​រមណីយ​ដ្ឋា​ទេសចរណ៍​នានា​កែលម្អ​​សោភ័ណភាព​នៅតាម​ដង​ផ្លូវ និង​ក្នុង​ទីធ្លារ​សាធារណៈ​នានា ចំណែក​សហគមន៍​ទេសចរណ៍ ក៏ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ទទួល​ទេសចរ​ឲ្យ​បានល្អ​៕​ដោយ​៖​វិបុល​/sn

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: