បុរាណ​វិទូ​ទំលាយ​អាថ៌កំបាំង​ពី​អតីត​រាជធានី​មួយ​នៅ​ភូមិភាគ​ឥ​សាន្ត​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​​ភ្នំពេញ)៖ បុរាណ​វិទូ​កម្ពុជា​ លោក​សាស្ត្រាចារ្យ​ធុ​យ ចាន់​ធួន​ អនុប្រធាន​វិទ្យាស្ថាន​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិតសភា​កម្ពុជ​បានបង្ហាញ​នូវ​អាថ៌កំបាំង​មួយ ទាក់ទង​នឹង​អតីត​រាជធានី​មួយ ស្ថិតក្នុង​ខេត្តក្រចេះ ក្នុងពេលដែល​នគរ​ខ្មែរ​បែង​ចែង​រវាង​ដែនដី​គោក និង​ដែនដី​ទឹក​។​

​លោក​សាស្ត្រាចារ្យ​​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ឯកសារ​ស្រាវជ្រាវ​របស់លោក​កាលពីពេល​ថ្មីៗ​នេះ​ថា យោង​ការសិក្សា​ដោយ​លោក​ហ្វី​ណូ (M. Finot) យោង​លើ​សិលា​ចារិក​រកឃើញ ដោយ​លោក​អៃ​ម៉ូ​នី​ញ៉េ​២០​ឆ្នាំមុន លើ​សិលា​ចារិក​បាតទន្លេ​មេគង្គ នៅ​ថ្ម​គ្រែ ការរកឃើញ​ក្នុង​ឆ្នាំ​១៨៨១ ដោយ​លោក អាដេ​ម៉ា ឡឺ​ក្លែ​រ ការរុករក​ឃើញ​ប្រាសាទ​ចំនួន​៨​នៅ​សំបូរ ជា​សក្ខីកម្ម​មាន​សិលា​ចារិក​ផ្ដល់​ឈ្មោះ ជា​ភាសាសំស្ក្រឹត «​ស​ម្ភុ​បុ​រៈ​» ទីក្រុង​ស​ម្ភុ ជា​ឈ្មោះ​មួយ​របស់​ព្រះ​សិវៈ ទាំងនោះ​បង្ហាញ​ពី​ភាពបុរាណ នៃ​ទីក្រុង​ក្រចេះ ឬ​តំបន់​ខេត្តក្រចេះ​។​

​របកគំហើញ ដោយ​លោក អាដេ​ម៉ា ឡឺ​ក្លែ​រ ជា​ទម្រង់​មួយ​ផ្ដោតទៅលើ ការចាប់ផ្ដើម​នៃ​វត្ត​ព្រះពុទ្ធសាសនា នៅ​សំបុក ដែលមាន​តាំងពី​ឆ្នាំ​១៦០៤ ប្រពៃណី​ជាច្រើន និង​ការចងចាំ​ដែល​យើង​ទទួលបាន​ពី​មនុស្ស​ចាស់ៗ នៅក្នុង​តំបន់​នោះ អាច​ផ្ដល់​ឲ្យ​យើង​ដឹង​ពី​ពត៌មាន​ជាច្រើន អំពី​ប្រពៃណី​បុរាណ​ដែល​យើង​មិនដែល​បាន​ជួបប្រទះ​នៅ​កន្លែង​ផ្សេងទៀត​។ ចុង​សតវត្ស​ទី​៥​នៃ​គ្រិស​ក​រាជ ស​ម្ភុ​បុ​រៈ ប្រហែល​ត្រូវបាន​ឲ្យ​ហៅ​ដូចជា​តំបន់​អាណាចក្រ​តូចៗ​ទៀត ក្រោម​ការត្រួតត្រា​របស់​វ្យា​ធ​បុ​រៈ ដោយហេតុ​នោះ​ហើយ ស​ម្ភុ​បុ​រៈ បាន​ក្លាយជា​ទីក្រុង លំដាប់​ទី​២​របស់​អាណាចក្រ​។ យ៉ាងណាក៏ដោយ​ស​ម្ភុ​បុ​រៈ ប្រហែលជា​រក្សា​លក្ខណៈ​នៃ​រាជាណាចក្រ​សំខាន់ ដោយនៅ​សតវត្ស​ទី​៨​នៃ​គ្រិស​សករាជនៅពេល​ប្រទេស​កម្ពុជា បែង​ចែកជា​ភាគ​គោក និង​ភាគ​ទឹក ស​ម្ភុ​បុ​រៈ បានក្លាយ​ជាទី​ក្រុង​កម្ពុ​ជា​ដីគោក​។ ហេតុការណ៍​នេះ​បាន​ចប់​ក្នុង​កំឡុង​ប្រហែល​១០០​ឆ្នាំ ដោយសា​ចុង​សតវត្ស​ទី​៨ ស្ដេច​វរ្ម័ន​ឈ្មោះ រាជ​ជិ​ន្ទ្រ (Rajindra) បាន​បង្រួបបង្រួម ប្រទេស​ទាំងពីរ​នេះ​ប​ញ្ជូ​ល​គ្នា​វិញ តាមរយៈ​ព្រះ​អង្គជា​បុត្រ ស្តេច​វ្យា​ធ​បុ​រៈ ហើយ​ម្ដាយ​ព្រះ​អង្គជា​កូន​ស្តេច​ស​ម្ភុ​បុ​រៈ ពេលនោះ​ហើយ​ព្រះអង្គ​បាន បង្រួបបង្រួម​ប្រទេស​ទាំងពីរ គឺ​ភាគ​គោក​និង​ភាគ​ទឹក​ឲ្យ​ចូលគ្នា​តែមួយ​វិញ​។​

​លោក​សាស្ត្រាចារ្យ​បាន​បន្តថា សំបុក ជា​ខេត្ត​ចំណាស់​មួយ​រប​ស់ស​ម្ភុ​បុ​រៈ ជា​តំបន់​ចាប់ផ្ដើម​មាន​ថ្ម​ប៉ប្រះ​ទឹក​នៅក្នុង​បាតទន្លេ​មេគង្គ​។ សំបុក ជា​ឈ្មោះ​ឃុំ​មួយ​របស់​ស្រុក​ក្រចេះ នៃ​ខេត្តក្រចេះ ស្ថិតនៅ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង​ទី​រួម​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ដ្រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ចេញពី​រង្វង់​មូល​ក្រចេះ​ទៅ​ជើង​គឺមាន​ឃុំ ក្រគរ ឃុំ​ថ្ម​គ្រែ បន្ទាប់មក​គឺ​ឃុំ​សំបុក នោះ​តែម្ដង​។ នៅ​ចន្លោះ​ឃុំ​ថ្ម​គ្រែ និង​សំបុកមាន​ភ្នំ​មួយ​នៅ​ខាងស្ដាំ​ដៃ​ឈ្មោះថា ភ្នំ​សំបុក ភ្នំ​នោះ​ជា​បូជនីយដ្ឋាន​សក្ដិ​សិទ្ធ​មាន​កំពូល​ពីរ ដែល​អ្នកស្រុក​ឲ្យ​នាម​ថា​ភ្នំ​ប្រុស​ភ្នំ​ស្រី លើ​កំពូលភ្នំ​ប្រុស​មាន​សំណល់​ប្រាសាទ​ថ្មភក់​បាក់បែក ឯ​នៅលើ​កំពូលភ្នំ​ស្រី​មាន​សំណល់​ប្រាសាទ​ឥដ្ឋ​បាក់បែក​ផងដែរ ព្រមទាំង​មាន​ទម្រ​យោនី​ចារ​អក្សរ​បុរាណ កុលាលភាជន៍ និង​មាន​សំណល់​ជើង​បដិមារ បំណែក​ឥដ្ឋ​បាក់បែក​។​


ក្នុង​ឆ្នាំ​១៦០១ ព្រះបាទ​សម្ដេច ព្រះ​ស្រី​សុរិយោ​ពណ៌ អ្នកជា​អម្ចាស់ ត្រាស​ប្រើ​ព្រះមហា​មា​ត្យា​រាជ នៅ​ឧ​ញ្ញ៉ា​ភា​ម៉ា​ធី​រាជ ឲ្យ​យក​ព្រះរាជ​ទ្រព្យ​មក​កសាង ព្រះវិហារ ព្រះ​ជី​យ ព្រះ​ចេតិយ៍ ទៅ​ស្រុក​សំបុក ទុកជា​ទ្វារ​ព្រះ​នគរ ប​វរៈ​ស្រុក​ក្រុង​កម្ពុជា​ធិបតី​ស្រី​ឥ​ន្ទី​ប៉ាត់ គុរុ​រតណ៍ ព្រះ​មហានគរ ប​វរៈ​រាជធានី​។

​លោក​ចៅហ្វាយ​សំបុកមាន​នាទី​ទទួលខុសត្រូវ​ក្នុងការ​បែងចែក និង​រៀបចំ ពួក​ចា​រាយ រ៉​ដែ និង​ភ្ន​ង​។ ជា​រៀងរាល់​៣​ឆ្នាំ​ម្ដង​ព្រះមហាក្សត្រ​ខ្មែរ បានផ្ដល់​អំណោយ​ដល់​ពួក មេកន្ទ្រាញ ជា​ស្តេច​ទឹក និង​ស្តេច​ភ្លើង ពួក​នោះ​ជា​ស្ដេច​ចា​រ៉ា​យ ស្ដេច​ភ្ន​ង ពួក​រ៉​ដែ អភិបាល​សំបុក​ត្រូវ​រាប់​រង ដំរី​ញី ឈ្មោល នៅ​តំបន់​នោះ​សម្រាប់​រាជា ពេល​ស្ដេច​ចូល​ទីវ​ង្គ​ត់ ដំរី​នោះ​ជា​អ្នក​លើកសព​ស្ដេច​។

​ក្នុង​ច្បាប់ដើម​នៃ​សាវតា​វត្ត​សមបុក​បាន​បញ្ជាក់ថា ឯ​ច្បាប់​នឹង​តាម​ស្ដេច​ទឹក ភ្លើង ដើមឡើយ ឲ្យ​យក​សំបួរ កក់​ស្រង់​ជំ​រះ​អង្គ​លាប ប្រេង ម្សៅ ជាស្រេច​ហើយ​ឲ្យ​ចៅពញា​ឯក​ចរី​យា សូត្រ​ចំរើន​ព្រះ​ពរ​គោរម​ជាដើម​ទើប​យក​អស់​គ្រឿង​បណ្ណាការ​ដាក់​ជា​ជួរ ទាំងសង្ខាង ទើប​អ្នក​សូត្រ​ព្រះនាម​ករ៍ ឲ្យ​ប្រែរ​ពាក្យ​ជា​ភាសា​សាស​គេ ឲ្យ​ទៅ​អង្គុយ​កណ្ដាល​ជុំនុំ​សូត្រ​៣​ដង ឯ​កាល​នឹង​សូត្រ​ចំរើន​ព្រះ​ពរ​នោះ ឲ្យ​មាន ភ្លេង ភ្លាត់ ផ្លុំ មាន​ប៉ី​បេ​កូន​ប្រគុំ​ដោយនៅ​លាស្ន​ក្យេ ។​ «​ព្រះរាជឱង្ការ បរម​សាសន៍ ប​វរៈ​ព្រះ​ទី​ព្ភ​មុក បន្ទ​ល់​និមល់​សោ​តមប​រុំ​មនី​ច្ចា សារស​ប័​បរមត្ថ ភិ​នី​អចិ​ន្ត្រៃ នៃ​ព្រះបាទ​សម្ដេចព្រះ​ចៅ​លង្វែក ក្រុង​កម្ពុជា​ធិបតី សិរី​សុរិន្ទ ឥ​ន្ទិ​បាត់​គុរុ​រតណ៍​រាជធានី បរម​នា​ដ្ឋ បរម​ប​ពិត ព្រះ​ចៅ​ដ៍​ជា​អម្ចាស់ ត្រាស់​លើ​ត្បូង ឧ​កញាឯក​ពី​កា នៅ​ចៅពញា​ឯកច​រិ​យ៉ា ឲ្យ​ទទួល​នាំ​ព្រះរាជឱង្ការ នៅ​ព្រះរាជ​បណ្ឌា​ការ​ផង ចេញ​មកដល់​ស្រុក​អា​យ៉ុ​ន អា​ប៉ា ព្រះ​សីទ​សរ៍​ថិ​ត​នា​ម្ភ​រ៍ ចម្រើនពរ​ព្រះ ក្ប្ម (​ក្មួយ​)? ស្ដេច ទឹក ភ្លើង ដុំ​កល់​ដុំ​កើង លើកឡើង​សន្ម​ត់​មុក ឲ្យ​ហៅ​ជា​ស្ដេច ទឹក ភ្លើង ស្នង​មារ​រក្សា​ព្រះ​ខ​ន្ត នៅលើ​កំពូលភ្នំ ឧ​ត្ត​ម​បរភព ដ៏​ជា​ម្ចាស់​ឲ្យ​នី​យាយ​លើ​អស់​ស្រុក រ៍ដែរ ជ្រាយ ព្នង ការ​កន្លង​ព្រះ​វិន័យ អំពី​បុរាណ​រៀងៗ មក​តែង ដឹង​តាក់តែង​រក្សា​ការ​ក្រែង​ប្រយ័ត្ន ផ្លូវ ព្រៃ កុំ​ឲ្យ​សត្រូវ​ផង​មើលងាយ ឲ្យ​ដឹង ជារ កាច ឲ្យ​កប​នៅតែ​ជះ ត្បះ​ជ័យ​សិទ្ធី​សិរី​សួរ​ស្ដី ឲ្យ​អស់​ទេព្តា ទេ​ព្រាក់ អរ​ក្ខ​ផង​រក្សា ចំរើន​អាយុ​ឲ្យ​វែង​យឺនយូរ បរិបូរ​ស្ឋិ​ត​ស្ឋេ​រ​ចិ​រកា​លត​រ៍​ទៅ ។ នាកាល ដំណាល​អំពី​បុរាណ​រៀងៗ​មក នោះ​៣​ឆ្នាំ​ត្រូវ​ឡើង មក​សួរ​ម្ដង ឥឡូវនេះ​មាន​កង្វល់ ក្នុង​ផ្ទៃក្រោម នេះឯង​ទើប​ខាន មកដល់​ឥឡូវនេះ ទើបបាន​មក​ហើ​ង​….​។

​ស្ដេច​ទឹក ស្ដេច​ភ្លើង ក្នុង​សាវតា​វត្ត​សំបុក គឺ​សំដៅលើ មេកន្ទ្រាញ ជា​ស្តេច​ទឹក និង​ស្តេច​ភ្លើង ពួក​នោះ​ជា​ស្ដេច​ចា​រ៉ា​យ ស្ដេច​ភ្ន​ង ពួក​រ៉​ដែ ដែល​ស្ថិតនៅ​ខ្ពង់រាប​ភាគ​ឦសាន​ប្រទេស ប្រទេស​ចម្ប៉ា តំបន់​ថាប់​ចាម ដែល​សព្វថ្ងៃនេះ​នៅ​ម្ដុំ​ខេត្ត​ដា​ឡា​ត់ និង​ភូ​យៀន​។

​បណ្ឌិតសភា​ចា​រ្យ ស៊ន សំណាង​ប្រធាន​សមាគម​អ្នកប្រវត្តិសាស្ត្រ​កម្ពុជា បានបញ្ជាក់​ថា​នៅ​ដើម​សតវត្ស​ទី​២០​នៃ​គ្រិស្ដសករាជ ក្នុងសម័យ​អាណាព្យាបាល​បារាំង ពួកគេ​បាន​ដំណើរការ​ពង្រីក​ការគ្រប់គ្រង ទៅកាន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ពី​ឆ្នាំ​១៩២៩​ដល់​ឆ្នាំ​១៩៣៥ តា​យ​រយៈ​សកម្មភាព​ការធ្វើ​ផ្លូវលំ​ពី​ស្នួល​(​ក្រចេះ​) ចូលទៅ​តំបន់​ឆ្លូងលើ​(​ខេត្តមណ្ឌលគិរី​សព្វថ្ងៃ​) ការធ្វើ​ប្រតិបត្តិការ​យោធា ការបញ្ចុះ​បញ្ចូល​អូសទាញ​ទឹកចិត្ត និង​ការធ្វើ​ខ្មែរ​នីយកម្ម​ចំពោះ​ប្រជាជន​នៅ​តំបន់​នោះ ដែលមាន​ជនជាតិ​ព្នង​ជាពិសេស​។ ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​មានដូចជា នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​១៩៣១ មន្ត្រី​ប្រតិភូ​បារាំង​នៅ​ស្នួល (Délégué de Snuol) ឈ្មោះ​ហ្កា​ទី​យ (Gatille) ដែល​ទទួល​ភារកិច្ច​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​ឆ្លូងលើ ត្រូវបាន​សម្លាប់​ដោយ​ជនជាតិ​ព្នង នៅ​ប៉ុស្តិ៍​ហ្កា​ទី​យ (Poste Gatille)​។​

នៅ​ឆ្នាំ​១៩៣៣ នាង​Suzanne Karpeles ជា​អគ្គលេខាធិការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ និង​ព្រះ​ភិក្ខុ ហួត តាត ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់ខ្ពស់ បាន​ទៅកាន់​តំបន់​ឆ្លូងលើ នៅពេលដែល​តំបន់​នោះ មិនទាន់មាន​សន្តិភាព​ទាំងស្រុង​នៅឡើយ ដើម្បី​រៀបចំ​កម្មវិធី​បង្រៀន​ភា​សា​ខ្មែរ ដល់​ជនជាតិភាគតិច​នៅ​ទីនោះ ដោយ​ចាប់ផ្តើម​ពី​ប៉ុស្តិ៍​ឡឺ រ៉ូ​ឡង់ (Poste Le Rolland)​។ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៣៤ ព្រះសង្ឃ​៨​អង្គ បាន​និមន្ត​ពី​ភ្នំពេញ ទៅកាន់​ប៉ុស្តិ៍​ឡឺ រ៉ូ​ឡង់ ដើម្បី​រៀបចំ​សម្ពោធ​វត្ត​មួយ​នៅ​ទីនោះ និង​ចាប់ផ្តើម​បង្រៀន​ភាសា​ខ្មែរ​។​ការសិក្សា​ស្រាវជ្រាវ​ដែល​កំពុង​ធ្វើ​នៅ​ភូមិភាគ​ឦសាន​នេះ មិនទាន់​អាច​គូសបញ្ជាក់​បាន​នៅឡើយ​ថា ស្ដេច​ទឹក ស្ដេច​ភ្លើង នោះ​មាន​ទីតាំង​រាជវាំង ឬ​ជា​រាជដំណាក់​នោះ​នៅ​កន្លែង​ណា​ឱ្យ​ប្រាកដ​នៅឡើយ​។

​លោក​សាស្ត្រាចារ្យ​ស៊ន សំណាង​បាន​បន្តថា ម្យ៉ាងវិញទៀត​ទំនាក់ទំនង​រវាង ស្ដេច​ទឹក ស្ដេច​ភ្លើង តើ​ជា​អាណាចក្រ​តូចៗ​ពីរ​ផ្សេងគ្នា មាន​ជាតិ​សាសន៍​ពីរ​ផ្សេងគ្នា ក៏​មិនដឹង​។ តែ​គួរ​កត់សម្គាល់ថា នៅ​ភូមិភាគ​ឦសាន​សព្វថ្ងៃនេះ មាន​ក្រុម​កុលសម្ព័ន្ធ​ច្រើន ដូចជា​ស្ទៀង រ៉​ដែ ភ្ន​ង ច្រាយ ទំពួន គ្រឹ​ង ក្រោល​។ ពួកនេះ​កំពុង​រស់នៅ​តំបន់​ខ្ពង់រាប​ដា​ឡា​ត់ រតនគិរី មណ្ឌលគិរី និង​អា​តា​ពើ ជាដើម ដែលជា​ផ្នែក​មួយ នៃ​ការគ្រប់គ្រង​របស់​អាណា​ចក្រ​ខ្មែរ​បុរាណ ដរាប​រៀង​រហូតមក​។​

​លោក​បន្តថា “​ការសិក្សា​ស្រាវជ្រាវ​ដែល​ខ្ញុំ​បានធ្វើ​នេះ គឺ​រំលឹក​ដល់​អតីតសម័យ​លង្វែក នា​ឆ្នាំ​១៦០១ នៃ​គ្រឹ​ស្ដ​សករាជ នៅពេលនោះ​ស​ម្ភុ​បុ​រៈ គឺមាន​ទីតាំងនៅ​ជាប់មាត់​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ​បច្ចុប្បន្ន ហើយ​សំបុក គឺជា​ខេត្ត​មួយ​របស់​ស​ម្ភុ​បុ​រៈ មាន​នាទី​រៀបចំ​និង​ចាត់ចែង​រាជកិច្ច​ជាមួយ ស្ដេច​ទឹក ស្ដេច​ភ្លើង ដែលជា​ស្ដេច​របស់​កុលសម្ព័ន្ធ​នៅ​ភូមិភាគ​ឦសាន​។

​លោក​សាស្ត្រាចារ្យ​ស៊ន សំណាង​បាន​បន្តថា “​សូម​កូន​ខ្មែរ​គ្រប់រូប ខិតខំ​​ស្វែងយល់​ប្រវត្តិសាស្ដ្រ​ជាតិ​ឱ្យបាន​ច្រើន ដើម្បី​កសាង​សង្គមជាតិ​យើង ដូច​សម័យ​មហានគរ​”៕ ​ដោយ​ច្រាយ ចំណាន​/sn

រូបភាព​ឯកសារ​ទាក់ទង​នឹង​ការចុះ​ស្រាវជ្រាវ​របស់​អ្នក​បុរាណ​វិទូ​(​រូបថត​ឯកសារ​)​

Source: ទេសចរណ៏ http://www.rasmeinews.com/category/travel/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: