បើកឡាន​ចងកំហឹង​ជាមួយ​ទ្រូងផ្លូវ​សាលាក្រុង​ផ្អើល​ទាំងយប់​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​បុរស​ម្នាក់ បាន​បើកឡាន​ទំនង​ងងុយដេក​បាន​រ៉េ​ចង្កូត​ទៅបុក​ក្បាល​នាគ របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ២​កំណាត់ និង​បណ្តាល​ឲ្យ​រថយន្ត ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​២ និង​៥០​នាទី យប់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេទុង ខណ្ឌចំការមន​ក្រុងភ្នំពេញ​។​

​ឡាន​បង្ក​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ ឈ្មោះ វ័យ​ប្រហែល​២០​ឆ្នាំ​។​សាក្សី​នៅ​កន្លែងកើតហេតុ ឱ្យដឹងថា​ឡាន​បង្ក បើកបរ តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេទុង ទិសដៅ​ពី​លិច ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មកដល់ ចំណុចកើតហេតុ ដោយសារតែ​រេ​ចង្កូត​ទៅខាង​ឆ្វេង ទៅបុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​តែម្ដង ចំណែក​ឡាន​បង្ក រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ រីឯ​អ្នកបើកបរ មិន​រងរបួស ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​បង្ក ទៅ​រក្សាទុក នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ដើម្បី​រងចាំ ធ្វើការ​ដោះស្រាយ នៅពេល​ក្រោយ ៕S/​ដោយ​សុវណ្ណ​ភូមិ​

​ទំនង​ង​ង៉ុ​យ​ដេក​បើកឡាន​បុក​ថ្ម​ទ្រូងផ្លូវ​ខ្ទេច​៕​រូប​៖​សុវណ្ណ​ភូមិ​(រូប៖វ៉េបសាយ)

​ ​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: