បើទៅខេត្តពោធិ៍សាត់ កុំភ្លេចចូលលេង «ភូមិអណ្តែតទឹកកំពង់លួង»

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​ភ្ញៀវ​ទេសចរ​ទាំងឡាយ ​កាលបើ​ទៅដល់​ទឹកដី​នៃខេត្តពោធិសាត់ហើយនោះ ​សូមកុំ​ភ្លេច​ឈៀង ​ចូលទៅ​ទស្សនា ​នៅភូមិ​អណ្តែត​ទឹក​កំពង់​លួង ដែល​នៅទីនោះ​ មាន​ភូមិឋាន​ប្រជាជន​រាប់ពាន់​ខ្នង សង់​នៅលើ​ផ្ទៃ​ទឹក​បង្កើតបានជា​ទេសភាព​គួរឱ្យ​ចង់​គយ​គន់ ​សម្រាប់​ទា​ក់​ទាញ​ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ​ឱ្យ​ចង់ទៅ​ទស្សនា ​នៅ​ទីនោះ ។

​ភូមិ​អណ្តែត​ទឹក​កំពង់​លួងនេះ ​មាន​ទីតាំង​ស្ថិតនៅក្នុង ​ឃុំ​កំពង​លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មាន​ចម្ងាយ ៣៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តពោធិ៍សាត់ និង ១៥៩ គី​ឡ​ម៉ែត្រ​ពី ភ្នំពេញ​ ។

ដើម្បី​ទៅ​ទស្សនាទេសភាពនៅ​កំពង់​លួងនេះ ជាដំបូង​យើង​ធ្វើដំណើរ​មកដល់​ផ្សារ​ក្រគរ មាន​ផ្លូវបំបែក​ជា​បួន រវាងផ្លូវ​ជាតិ​លេខ ៥ និង ​លេខ ៥៤ និង​ ផ្លូវ​លេខ ៥៣B ត្រង់​ទីប្រជុំជន​ស្រុក​ក្រគរ និង ត្រូវធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ៥៤ ពី​ទីប្រជុំជន​ស្រុក​ក្រគរ​ឆ្ពោះទៅ​បឹង​ទន្លេសាប​ចម្ងាយ ៧ គីឡូម៉ែត្រ​ ដោយ​ឆ្លងកាត់ ភូមិ​ទី​៤ សាលាឃុំ​កំពង់​លួង និង អនុវិទ្យាល័យ​កំពង់​លួង ​ទើប​ទៅដល់មាត់ទឹក ដែលនៅ​ទីនោះ​មាន ទូក​ កាណូត តូច ធំ នៅ​តម្រៀប​គ្នា​រង់ចាំ​ដឹក ភ្ញៀវទេសចរ និង​ ដឹកទំនិញ ផ្សេងៗ ទៅ​ផ្គត់ផ្គង់​ជីវភាព​អ្នករស់នៅ​លើ​ភូមិ​បណ្តែត​ទឹកនោះ  ​។​

នៅក្នុងឃុំ​កំពង់​លួងនេះ មាន​ភូមិ​បណ្តែត​ទឹកចំនួន ៤ និង ភូមិ​នៅលើ​គោក ១ នៅក្នុង​ភូមិបណ្តែតទឹកទាំងនោះ ​មានសេវា​គ្រប់​យ៉ាង ដូច​នៅលើ​គោក​ដែរ​ដូចជា សេវា​លក់ទំនិញ ហូបចុក ទំនិញប្រើប្រាស់ គ្រប់យ៉ាង​លើ​កលែង​តែ​គ្រឿងយន្ត​ធំៗ ។

មាន​វត្ត​ខ្មែរ វត្ត​វៀតណាម ព្រះវិហា​គ្រឹះ​សាសនា មាន​ជនជាតិ​រស់នៅ​ចម្រុះ​គ្នា​មាន​ខ្មែរ វៀតណាម ចាម ចិន​ និង ​មាន​មុខរបរ​ចម្រុះ​ ដូចជា​នេសាទ​ត្រី និង ជួញដូរ​ផ្សេងៗ​ទេសភាព នៃ ព្រៃរនាម ឬ ​ព្រៃ​លេច​ទឹក សត្វ​ស្លាប​ចុះ​រក​ចំណី និង ហិចហើរ​ជាច្រើន​ប្រភេទ អ្វីដែលរិត​តែ​ពិសេស​ទៅទៀតនោះ​ គ្រាន់តែ​ពេល​យប់​ចូលមក​ដល់ ភូមិ​បណ្តែត​ទឺ​ក​កំពង់​លួង ហាក់បីដូចជា​ទីក្រុង​តូច​មួយ ​ដែល​កំពុង​អណ្តែត​ទឹក​យ៉ាង​សង្ហា​បង្អួត​ភ្ញៀវ​ទេសចរ  ។

នៅ​ទី​នោះ គេ​បាន​ចងក្រង​ជាសហ​គម​ន៍​មួយ​ដើម្បី​ដឹកភ្ញៀវ​ទេសចរ ទស្សនា​កម្សាន្ត​ នៅលើ​ផ្ទៃ​ទឹក​​ ដោយនៅក្នុង​សហគមន៍​នេះ​ មាន​ទូកតូច​ និង ធំចំនួន ៣២ ទូក​ ​សម្រាប់ដឹកភ្ញៀវទេសចរ ដើម្បីគយគន់មើលទេសភាពនៅទីនោះ  ។ ចំពោះតម្លៃ​ទូក សម្រាប់ជួលឱ្យភ្ញៀវទេសចរវិញគឺតម្លៃ ១៣​ដុល្លារ ក្នុង​មួយ​ម៉ោង​សម្រាប់​ទូក​តូច ឬ ម្នាក់ ២ដុល្លារ ក្នុងរយៈពេលមួយម៉ោង  ។

ចំពោះ​សេវាកម្ម​ផ្ទះ សំណាក់​លើទឹក ឬ Homestay មាន​ចំនួន ៣ កន្លែង តម្លៃ​ស្នាក់នៅ​មួយ​យប់ ៦ ដុល្លា សម្រាប់មនុស្ស​ម្នាក់ ៕ សុថា​ត់​

Source: តំបន់ទេសចរណ៍ www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: