ប្រាសាទសំបូរព្រៃគុក មានមហិទ្ធិឫទ្ធិ អ៊ីចឹងផង !

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

បច្ចុប្បន្នប្រាសាទសំបូរព្រៃគុកលែងមានភាពស្ងប់ស្ងាត់ ដូចកាលពីពេលមុនទៀតហើយ ពោលគឺមានភ្ញៀវទេសចរជាតិ និង អន្តរជាតិនាំគ្នាទៅទស្សនាជាហូរហែឥតដាច់រហូតធ្វើឱ្យគេលាន់មាត់ថា ប្រាសាទសំបូរព្រៃគុកបង្ហាញមហិទ្ធិឫទ្ធិហើយ ។

អាចនិយាយបានថា កាលពីមុនគេមិនសូវបានដឹង និង មិនសូវបានស្គាល់តំបន់ប្រាសាទសំបូរព្រៃគុកនេះឡើយ តែក្រោយពីពេលដែលប្រាសាទសំបូរព្រៃគុកត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកមកនោះ ហាក់មានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចង់ទៅទីនោះផ្ទាល់ដើម្បីបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទបុរាណខ្មែរមួយនេះថាតើវាមានសោភ័ណភាពស្រស់ស្អាតយ៉ាងណាទៅ ? ។

ត្រឹមតែរយៈពេល ៥៤ថ្ងៃប៉ុណ្ណោះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកទស្សនាកម្សាន្តសរុបចំនួន ២៣៣.៥៩៨ នាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៨៣៨ នាក់ ពោលគឺមានការកើនឡើងស្ទើរ តែ ១០០% បើធៀបនឹងការដែលមិនទាន់ចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ កាលពីពេលថ្មីៗកន្លងមកនេះ ។

ប្រាសាទសំបូរព្រៃគុក ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រាសាទសំបូរ ឃុំប្រសាទសំបូរ ស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ បានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧ ។ ចំពោះការកើនឡើង របស់ភ្ញៀវទេសចរនេះ មន្ទីរទេសចរណ៍ ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងមិនអនុញ្ញាតឱ្យយានយន្តបើកបរ ចូលក្នុងតំបន់ប្រាសាទនោះឡើយ ដោយផ្តល់ជាសេវា ដល់ ភ្ញៀវទេសចរចូលទៅទស្សនា ដោយមានជារថយន្តប្រើប្រាស់ថាមពលភ្លើង ការជិះកង់ ជិះរទេះ ហើយបើភ្ញៀវទេសចរចង់ធ្វើដំណើរថ្មើជើងក៏បាន ។
ការដែលធ្វើដូច្នេះគឺដើម្បីថែរក្សាប្រាសាទឱ្យបានគង់វង់ លើសពីនេះទៅទៀតការបង្កើតសេវាទេសចរណ៍ ទាំងអស់នេះឡើង គឺដើម្បីបង្កើននូវកម្រិតជីវភាពដល់បងប្អូន ដែលរស់នៅតំបន់នោះ តាមរយៈការលក់ ផលិតផលក្នុងស្រុកការបង្កើតជាផ្ទះសម្រាប់ស្នាក់ ដែលស្របតាមពាក្យ ស្លោកថា «ទេសចរណ៍ គឺជា ឧស្សាហកម្មគ្មានផ្សែង»  ៕ ដេវីត

 
Source: តំបន់ទេសចរណ៍ www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: