ផលិតករ​វ័យក្មេង ​ចាន់ណា រ៉ូណាន ទម្លាយ​ពី​ផលវិបាក​ជាច្រើន លើ​វិស័យ​ថត​ភាពយន្ដ នៅកម្ពុជា (Video Inside)

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្មវ័យក្មេង លោក ចាន់ណា រ៉ូណាន ដែលត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់ តាមរយៈស្នាដៃផលិតភាពយន្ដរបស់លោក មានភាពល្បីល្បាញ ដោយមានការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជនក្មេងចាស់ ប្រុសស្រី។ រាល់ខ្សែភាពយន្ដ ដែលលោកផលិត គឺសុទ្ធសឹងតែមានទស្សនិកជន ទៅទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ដូចជារឿង «កំណត់ហេតុនាងនាថ» និងរឿង «សសរកន្លោង» ជាដើម។ យ៉ាងណាមិញ ទំរាំតែផលិតបានភាពយន្ដមួយរឿងៗ ប្រកបដោយភាពជោគជ័យ ម្ចាស់ផលិតកម្មវ័យក្មេងរូបនេះ បានជួបផលវិបាកជាច្រើន នៅក្នុងដំណើរការថត ដោយក្នុងនោះមិនត្រឹមតែពិបាក ទាំងការជ្រើសរើសតួសម្ដែង និងបច្ចេកទេសថតនោះទេ ការជ្រើសរើសទីតាំង សុំការអនុញ្ញាត ដើម្បីថតក៏លំបាកដែរ។

ជាក់ស្ដែង ក្នុងកិច្ចសម្ភាសន៍ផ្ទាល់តាមរយៈ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ដែលធ្វើការផ្សាយផ្ទាល់ នៅលើផេក Fresh News TV កាលពីថ្ងៃសៅរ៍ ទី១៨ ខែវិឆ្ឆិកា និងចាក់ផ្សាយឡើងវិញ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ចាងហ្វាងផលិតកម្មង «ឥន្រ្ទានិមិត្ត» លោក ចាន់ណា រ៉ូណាន បានថ្លែងឲ្យដឹង ពាក់ព័ន្ធនឹងផលវិបាក លើវិស័យភាពយន្តនៅកម្ពុជា ថា «បាទបង! ក្នុងនាមខ្ញុំជាផលិតករ និងជាអ្នកសិល្បៈមួយរូប ខ្ញុំអាចនិយាយបានថា ចំពោះវិស័យឧស្សាហ៍កម្មភាពយន្ដ នៅខ្មែរយើង គឺនៅមានកម្រិតនៅឡើយ។ មានន័យថា ទាំងក្រុមការងារ និងតារាសម្ដែងរបស់យើង និយាយរួមទៅ គឺទាំងអស់ គឺមិនទាន់បានសហការគ្នា ឲ្យស្អិតល្មួតចូលគ្នានៅឡើយទេ។ អ៊ីចឹងទៅ គឺធ្វើឲ្យផ្នែកមួយ នៃវិស័យភាពយន្ដខ្មែរយើងហ្នឹង រៀងទន់ខ្សោយ សូម្បីតែទស្សនិកជន ក៏គាត់នៅមានកម្រិត ទៅទស្សនាដែរ»។

លោក ចាន់ណា រ៉ូណាន បានបន្តថា «ពាក់ព័ន្ធនឹងការសហការ, ឧទាហរណ៍ គឺនៅពេលដែលយើងទៅជួលទីតាំងមួយថត នៅកន្លែងតំបន់ទេសចរណ៍មួយកន្លែងចុះ ខ្ញុំទៅសុំគាត់ថត តាមពិតជាផ្នែកមួយ ជួយផ្សព្វផ្សាយកន្លែងនោះ ក៏ដូចជាផ្សព្វផ្សាយ តំបន់នៅទីនោះឲ្យពិភពលោកបានស្គាល់តាមរយៈសិល្បៈ ប៉ុន្ដែអ្វីដែលជាផលវិបាក ក្នុងការសហការ គឺ ពេលយើងទៅថតកន្លែងណាមួយ ទំរាំតែទៅសុំការអនុញ្ញាតពីថ្នាក់មូលដ្ឋានហ្នឹង គឺអស់រយៈពេល១ទៅ២អាទិត្យ ទោះបីជាមានលិខិតអនុញ្ញាត ពីក្រសួងហើយក៏ដោយ បើនិយាយរួមទៅ គឺលំបាកតែម្ដង»។

លោក ចាន់ណា រ៉ូណាន បានបន្ថែមថា «ដូចកាលទៅសុំជួលផ្ទះវីឡាថតក៏ដោយ ពេលយើងទៅជួល គាត់ថាអូខេ ប៉ុន្ដែគ្រាន់តែឮថា រឿងខ្មោច គឺគាត់ច្រានចោលតែម្ដង នេះគឺខ្មែរយើង គឺគាត់នៅមានអបីយ៍ជំនឿ អ៊ីចឹងនេះក៏ជាផលវិបាកមួយ ដែរ»។

គួររំឭកផងដែរថា លោក ចាន់ណា រ៉ូណាន បន្ទាប់ពីផលិតរឿង «សសរកន្លោង» ចប់រួចរាល់ហើយ គឺលោកប្រកាសថាផ្អាកពីសិល្បៈ និងការផលិតរឿងមួយរយៈ ដោយសាររវល់នឹងការងារមុខជំនួញផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀត គឺស្របពេលដែលក្រសួងវប្បធម៌ តម្រូវឲ្យបង់ពន្ធជូនរដ្ឋជាច្រើន ហួសពីលទ្ធភាពរបស់ផលិតករ។ យ៉ាងណាមិញ ប្រសិនបើការស្នើសុំពន្យាពេលផ្អាកយកពន្ធ រយៈពេល១០ឆ្នាំ ទៅថ្នាក់ដឹកនាំ មានលទ្ធផលវិជ្ជមានមកវិញ និងអ្នកគាំទ្រលោក នៅតែបន្ដការគាំទ្រ គឺលោក រ៉ូណាន អាចនឹងពិចារណា មកផលិតភាពយន្ដលើកទី៣មួយទៀត ក្នុងផលិតកម្ម «ឥន្រ្ទានិមិត្ត» របស់លោក គឺរឿង «សំណើច៦៥២គីឡូ»៕

The post ផលិតករ​វ័យក្មេង ​ចាន់ណា រ៉ូណាន ទម្លាយ​ពី​ផលវិបាក​ជាច្រើន លើ​វិស័យ​ថត​ភាពយន្ដ នៅកម្ពុជា (Video Inside) appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: