ពិតជាប្លែក តារាចម្រៀង​បួន​ដួង នៅហង្សមាស​ក្លាយជា​តួឯក​ក្នុង​រឿង​តែមួយ !

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​នៅថ្ងៃនេះ​ តារាចម្រៀង​ជាច្រើន​ដួង ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស ​ដែលមាន​ដូចជា សួស វី​សា វី ឌី​ណែ​ត លោក នី រតនា និង ​ថែ​ល ថៃ បានចាប់ផ្តើម​ក្រុង​ពាលី​រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍​ហង្ស​មាស​នៅ​ថ្ងៃទី ១៤ ខែកញ្ញា នេះ ។ ក្រៅពី​តា រាចម្រៀង​ទាំង​បួន​ដួងនេះ ​នៅមាន​តារា​សម្តែង​ជាច្រើន​ទៀត បានចូលរួម​នៅក្នុង​រឿង​ភាគ​មួយ​នេះ​ផងដែរ ។

​បើតាម​តារាចម្រៀង វី ឌី​ណែ​ត បានឱ្យដឹងថា​ រឿង​ភាគ​ដែល​ក្រុង​ពាលី​នៅថ្ងៃនេះ​ មាន​ចំណងជើង​ថា​« រាជបុត្រ​កង្កែប​ជួប​ស្នេហ៍​អ្នកមាន​» គ្រាន់តែ​លឺ​ចំណងជើង​ក៏​ដឹងថា​ រឿង​ភាគ​មួយ​នេះ​ ពិតជា​ល្អមើល​ និង ​ទាក់ទាញ​ជាមិនខាន ។ នៅក្នុង​រឿង​ភាគ​មួយ​នេះ ​គេ​ក៏​បានឃើញ​វត្តមាន នាយ​ព្រែក ចូលរួម​សម្តែង​ផងដែរ ។

សម្រាប់ សួស វី​សា បានលើកឡើង​ថា ​នេះ​ជា​លើកដំបូង​ហើយ សម្រាប់​នាង​ក្នុងការ​ចូលរួម​សម្តែង​រឿងភាគ​នេះ ហើយ​នាង​នឹង​ប្រឹងប្រែង​សម្តែង​ឱ្យ​អស់ពី​សមត្ថភាព ។ ក្នុង​នោះគេ​មិនទាន់​ដឹងថា​ តារាចម្រៀង​ទាំង​បួន​ដួង ​ដែលមាន​ដូចជា សួស វី​សា វី ឌី​ណែ​ត នី រតនា ថែ​ល ថៃ សម្តែង​ជា​តួ​ឈ្មោះ​អ្វី ​និង ​មាន​អត្តចរិត​បែបណា​នៅក្នុង​រឿងនេះ​ទេ ។

​មានការ​លើកឡើងថា​ រឿង​«​រាជបុត្រ​កង្កែប​ជួប​ស្នេហ៍​អ្នកមាន​»​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ ព្រោះ​តារាចម្រៀង​ ដែល​ចូលរួម​សម្តែង​នៅក្នុង​រឿងនេះ​ សុទ្ធតែជា​តារាចម្រៀង ​ដែលមាន​ប្រជាប្រិយភាព ។ តែ​យ៉ាងណា​គេ​មិនទាន់​ដឹងថា​ ពួកគេ​ទាំង​បួន​មានសមត្ថភាព​សម្តែង​កម្រិត​ណា​នោះទេ ៕ ចេ​នី​

Source: PM Hote News Art https://www.pmhotnews.com/category/artist/feed/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: