មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​១២ កញ្ញា​

4
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

-១៤៩៤៖ ហ្វ្រ​ង់​ស៊ី​ស​ទី​១ (Francis I) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស បារាំង កាន់តំណែង​នៅ​ថ្ងៃទី​១​មករា ឆ្នាំ​១៥១៥​រហូតដល់​សោយ​ទិវង្គត​ថ្ងៃ ទី​៣១​មីនាឆ្នាំ​១៥៤៧ ។​
​ ​
-១៨១២៖ អេ​ដ​វ៉ើ​ត សេ​ហ្វឺដ គ្រា​ស៊ី (Edward Shepherd Creasy) ជា អ្នកប្រវត្តិសាស្ត្រ​ជនជាតិ​អង់គ្លេស គាត់ បានកើត​នៅ​តំបន់ Bexley នៃ​ចក្រភព អង់គ្លេស​ហើយ​ស្លាប់​នៅ​ឆ្នាំ​១៨៧៨ ។​
​ ​
-១៨១៨៖ រី​ឆាដ ចូ​ដេ​ន ហ្គេ​ត​លីង (Richard Jordan Gatling) ជា អ្នក​ច្នៃ​បង្កើត​ជនជាតិ​អាមេរិកាំង គាត់​ទទួលបាន​ជោគជ័យ​ជា​លើកដំបូង ក្នុង​ការផលិត​កាំភ្លើងយន្ត ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩០៣​។​

​ ​
-១៨១៨៖ ថេ​អូ​ដូរ គុល​ឡាក (Theodor Kullak) ជា​អ្នកលេង​ព្យា​ណូ ជនជាតិ​អាល្លឺម៉ង់ , អ្នក​តែង​បទ​ភ្លេង និង ជា​គ្រូបង្រៀន ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៨២​។​
​ ​
-១៩០១៖ ស្មុ​អែល ហូ​រ៉ូ​វីត​ហ្ស៍ (Shmuel Horowitz) ជា​អ្នក​ក្សេត្រសាស្ត្រ ជនជាតិ​អ៊ីស្រាអែល គាត់​ទទួលបាន ការអប់រំ​នៅ​ទីក្រុង​ម៉ូស្គូ​នៃ​ប្រទេស​រុស្ស៊ី ហើយ​ស្លាប់​នៅ​ឆ្នាំ​១៩៩៩ ។​

-១៩០២៖ ជុស​សេ​លី​ណូ គុ​ប៊ីត​ស៍ ជេ​ក (Juscelino Kubitschek) ជា​ប្រធានាធិបតី​ទី​២១​នៃ​ប្រទេស ប្រេ​ស៊ី​ល កាន់តំណែង​នៅ​ថ្ងៃទី​៣១ មករា ឆ្នាំ​១៩៥៦​ដល់​ថ្ងៃទី​៣១​មករា ឆ្នាំ ១៩៦១ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧៦ ។​
​ ​
-១៩១៣៖ អី​ជិ តូ​យ៉ូ​ដា (Eiji Toyoda) ជា​ឧស្សាហករ​ជនជាតិ​ជប៉ុន គាត់​ជា​ប្រធាន​សាជីវកម្ម​តូយ៉ូតា​ម៉ូត (Toyota Motor Corporation) នៃ ប្រទេស​ជប៉ុន ។​
​ ​
-១៩១៤៖ រ៉ៃ​ស៍ អាម​រ៉ូ​ហ៍​វី (Rais Amrohvi) ជា​អ្នកប្រាជ្ញ​ជនជាតិ ប៉ា​គី​ស្ថាន , កវី ព្រមទាំង​ជា​អ្នក បច្ចេកទេស​ខាង​មនោ​វិភាគ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៨៨ ។​
​ ​
-១៩២២៖ ម៉ាក រ៉ូ​សេន​ហ្ស៍​វឺ​ហ្គ (Mark Rosenzweig) ជា​អ្នកសិក្សា​ស្រាវ ជ្រាវ​ខាង​ផ្នែក​ចិត្ត​វិទ្យា​ជនជាតិ អាមេរិកាំង គាត់​បាន​បង្កើត​ការសិក្សា ទៅលើ​សត្វពាហនៈ​ផ្នែក​សមត្ថភាព ខួរក្បាល និង​ប្រព័ន្ធ​សរសៃវិញ្ញាណ​។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០៩ ។​
​ ​
-១៩៦៩៖ ស៊ី​ហ្គេ​គី ម៉ា​រ៉ុ​យ៉ាម៉ា (Shigeki Maruyama) ជា​អ្នកជំនាញ ខាង​លេង​ហ្គុ​ល​ហ្វ៍​ជនជាតិ​ជប៉ុន គាត់ បាន កើត​នៅ​ទីក្រុង​អ៊ី​ជីកា​វ៉ា (Ichikawa) នៃ​ប្រទេស​ជប៉ុន ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​រី​ឆាដ ចូ​ដេ​ន ហ្គេ​ត​លីង ជា​អ្នក​ច្នៃ​បង្កើត​ជនជាតិ​អាមេរិកាំង​

Source: មនុស្សល្បី http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក