មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​១៤ កញ្ញា​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

-១៣៨៨៖ ក្លូ​ឌី​យូ​ស ក្លា​វូ​ស (Claudius Clavus) ជា​អ្នកភូមិ​សាស្ត្រ ជនជាតិ​ដា​ណឺ​ម៉ាក គាត់​ត្រូវបាន​គេ ចាត់ទុកថា​ជា​អ្នក​គូរផែនទី​ប្រទេស ដា​ណឺ​ម៉ាក , ន័​រ​វែ​ស និង ប្រទេស ស៊ុយអែត​ជា​លើកដំបូង ។​
​ ​
-១៤៨៦៖ ហេន​រី​ច គ័​រ​ណេ​លី យូ​សស អា​ហ្គ្រី​ព​ប៉ា (Heinrich Cornelius Agrippa) ជា​អ្នក​ឆ្ពិន​ភ្នែក​ជនជាតិ អាល្លឺម៉ង់​,​អ្នកនិពន្ធ​នៃ​រហស្ស​វិទ្យា​-​សាស្ត្រ , សាសនវិទូ , ហោរា ។ លោក ស្លាប់​នៅ​ឆ្នាំ​១៥៣៥​។​
​ ​
-១៥៤៧៖ ហ្សូ​ហាន វ៉ាន អូ​ល​ដេ​ន​បារ​ណេ​វ៉ែល​ត៍ (Johan van Oldenbarnevelt) ជា​រដ្ឋបុរស​ជនជាតិ ហូ​ឡង់ គាត់​មាន​តួនាទី​យ៉ាងសំខាន់​នៅ ក្នុងការ​ពុះពារ​តស៊ូ​សម្រាប់​ឯករាជ្យ ពី​ប្រទេស​អេ​ស្ប៉ា​ញ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៦១៩​។​

​ ​
-១៥៨០៖ ហ្វ្រ​ង់​ស៊ី​ស្កូ ដឺ គ្វេ​វ៉េ​ដូ (Francisco de Quevedo) ជា អភិជន​អេ​ស្ប៉ា​ញ​, អ្នកនយោបាយ ហើយ ក៏​ជា​អ្នកនិពន្ធ​នៅ​សម័យ​បា​រ៉ុ​ក ។ លោក ស្លាប់​នៅ​ឆ្នាំ​១៦៤៥​។​
​ ​
-១៧១៣៖ ហ្សូ​ហាន គីស (Johann Kies) ជា​តារាវិទូ​ជនជាតិ អាល្លឺម៉ង់ និង​ជា​គណិត​វិទូ ។ គាត់​កើត នៅ​ទីក្រុង​តុ​ប៊ី​ន​ហ្គេ​ន (Tbingen) នៃ ប្រទេស​អាល្លឺម៉ង់ ហើយ​ស្លាប់​នៅ​ឆ្នាំ ១៧៨១ ។​
​ ​
-១៧៦៩៖ អា​ឡិច​សង់​ឌើ វ៉ុ​ន ហុ​ម​បូល​ដ្ត៍ (Alexander von Humboldt) ជា​អ្នកវិទ្យាសាស្ត្រ​ធម្មជាតិ​ជនជាតិ អាល្លឺម៉ង់ និង​ជា​អ្នករុករក ។ គាត់​មាន ស្នាដៃ​ក្នុងការ​បង្កើត​ជំនាញ​ផ្នែក​ជីវ​ភូមិសាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៥៩​។​
​ ​
-១៧៧៤៖ ឡត វីល្លៀម បេន ថី​ក (Lord William Bentinck) ជា​យោធា អង់គ្លេស និង​ជា​រដ្ឋបុរស ។ គាត់​បាន បម្រើការ​ជា​ទេសាភិបាល​នៃ​ប្រទេស ឥណ្ឌា​នៅ​ឆ្នាំ​១៨២៨​ដល់​ឆ្នាំ​១៨៣៥​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៣៩ ។​
​ ​
-១៨៦៤៖ រ៉ូ​ប៊ើ​ត សេ​ស៊ី​ល (Robert Cecil) ជា​មេធាវី​អង់គ្លេស , អ្នកនយោបាយ និង​ជា​អ្នកការទូត​នៅ ក្នុង​ចក្រភព​អង់គ្លេស គាត់​ទទួលបាន ជ័យលាភី​ណូបែល​សន្តិភាព ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៥៨ ។​
​ ​
-១៩១០៖ យី​អាន​នី​ស ឡា​ត ស៊ី​ស (Yiannis Latsis) ជា​មហាសេដ្ឋី ជនជាតិ​ក្រិ​ក និង​ជា​ជន​ដែលមាន​ចិត្ត មេត្តា​ក្នុងការ​ផ្តល់ប្រាក់​និង​អាហារ​ទៅ ឱ្យ​មនុស្ស​ក្រីក្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ ២០០៣​។​
​ ​
-១៩១៣ ហ្សា​កូ​បូ អា​បេន​ហ្ស៍ ហ្គុ​ហ្ស​ម៉ាន (Jacobo rbenz Guzmn) ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ហ្កា​តេ​ម៉ា​ឡា កាន់តំណែង​ពីថ្ងៃ​ទី​១៥ មីនាឆ្នាំ​១៩៥១​ដល់​ថ្ងៃទី​២៧​មិថុនា​ឆ្នាំ ១៩៥៤ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧១ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

ក្លូ​ឌី​យូ​ស ក្លា​វូ​ស អ្នកភូមិ​សាស្ត្រ​ជនជាតិ​ដា​ណឺ​ម៉ាក​

Source: មនុស្សល្បី http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: