មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី ១៣ កញ្ញា​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

– ១៥០២: ច​ន ឡេ​ឡែ​ន​ដ៍ (John Leland) ជា​កវី​អង់គ្លេស និង​ជា​អ្នកសិក្សា​វត្ថុ​បុរាណ ។ គាត់​ត្រូវបាន​គេ​ពណ៌នា​ថា ជា​បិតា​នៃ​ប្រវត្តិ​ក្នុងស្រុក និង​ឯកសារ​នៃ​ប្រទេស​អង់គ្លេស ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៥៥២ ។​

– ១៦៩៤: យ៉ុង ចូ នៃ​រាជ្យ​វង្ស​ចូ សឺ​ង (Yeongjio of Joseon) ជា​ព្រះមហាក្សត្រ​ទី ២១ នៃ​ប្រទេស​កូរ៉េ សោយ រាជ្យ​ពីថ្ងៃ​ទី ៣០ សីហា ឆ្នាំ ១៧២៤ រហូតដល់​សោយ​ទិវង្គត ថ្ងៃទី ៥ មីនា ឆ្នាំ ១៧៧៦ ។​

– ១៧៧៥: ឡូ​រ៉ា​សឺ​កខ​រដ៍ (Luara Secord) ជា​វីរនារី​កាណាដា នៅ​សម័យ​សង្គ្រាម​ឆ្នាំ ១៨១២ ។ លោកស្រី ស្លាប​នៅ​ឆ្នាំ ១៨៦៨ ។​

– ១៨១៣: ច​ន សេដ​ហ្ស​វិក (John Sedgwick) ជា​សាស្ត្រ​ចា​រ្យ​, មន្ត្រី​យោធា​អាជីព​ម្នាក់ និង​ជា​ឧ​ត្ត​ម​សេនីយ៍ យោធា​សហព័ន្ធ​នៅ​សម័យ​សង្គ្រាមស៊ីវិល​អាម​រិ​កាំ​ង ។ គាត់​ជាម​ន្ត្រី​សហព័ន្ធ​មាន​ឋានន្តរ​ស័​ក្កិ​ខ្ពស់​ដែល​ទទួល រងគ្រោះ​ក្នុងសម័យ​សង្គ្រាម​ក្នុងស្រុក ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៦៤ ។​

– ១៨៥៧: មី​ល​តុ​ន ស្នេ​វេ​លី​ហ៊ើ​សេ​យ​(Milton Snavely Hershey) ជា​អ្នកបង្កើត​ឬ​លក់​ស្ករ​គ្រាប់​ជនជាតិ អាមេរិកាំង និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​សូកូឡា​ហ៊ើ​សេ​យ នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៤៥ ។​

– ១៨៧៣: កុង​ស្ដង់​ទីន កា​រ៉ា​តេ​អូ​ដូ​រី (Constantin Caratheodory) ជា​គណិត​វិទូ​ជនជាតិ​ក្រិ​ក គាត់​បាន បង្កើត​គំនិត​សំខាន់ៗ​ជាច្រើន​ចំពោះ​ទ្រឹស្តី​នៃ​អនុគមន៍​អថេរ​ពិត​, ការ​គណនា​នៃ​ចំនួន​អថេរ និង​ទ្រឹស្ដី​រង្វាស់ ប្រវែង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥០ ។​

– ១៨៧៧: វី​ល​ហេម​ហ្វី ល​ច៍​ណឺ​រ (Wilhelm Filchner) ជា​អ្នករុករក​ជនជាតិ​អាល្លឺម៉ង់ គាត់​បានធ្វើ​ដំណើរ រុករក​តែម្នាក់ឯង ហើយ​បាន​ជិះសេះ ឆ្លងកាត់​តំបន់ភ្នំ​ប៉ា​មីរ​ពី​ភ្នំ​អុស​ហ៍​ទៅ ភ្នំ​មឺ​ហ្កា​ប​ឆ្ពោះទៅ​តំបន់ភ្នំ​ខ្ពស់ៗ វ៉ា​ក ហាន តម្រង់​ទៅ​ភ្នំ​តាស់​កួរ​ហ្កា​ន​ហើយ​ត្រឡប់មកវិញ ។ គាត់​បានធ្វើ​ដំណើរ​រុករក​ឆ្លងកាត់​តំបន់​ទី​បេ​ត៍​ពី​ឆ្នាំ ១៩០៣ ដល់ ១៩៥០ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥៧ ។​

– ១៨៨៧: រ៉ា​ម៉ុង ហ្ក្រោ (Ramon Grau) ជា​ប្រធានាធិបតី​នៃ​ប្រទេស​គុយបា កាន់តំណែង​ពីថ្ងៃ​ទី ១០ តុលា ឆ្នាំ ១៩៤៤ ដល់​ថ្ងៃទី ១០ តុលា ឆ្នាំ ១៩៤៨ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៦៩ ។​

– ១៨៧៧: ស្តែ​ន​លី​ឡត (Stanley Lord) ជាកា​ពី​ទែន​កប៉ាល់ អេស​អេស កាលីហ្វ័រ​នីញ៉ា ជា​កប៉ាល់​មួយ ដែល​ស្ថិតនៅក្នុង​តំបន់​ដែល​កប៉ាល់​មួយ​ដែល​ស្ថិ​នៅក្នុង​តំបន់​ដែល​កប៉ាល់​ថា​យ​ថា​និក អ​អឹម​អេស​(RMS Titanic) បាន​លិច កាលពី​រាត្រី ទី ១៥ មេសា ឆ្នាំ ១៩១២ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៦២ ។​

– ១៩៣១: ម៉ា​ចូ​រី ជេ​កសាន់​ណេ​ល​សាន់ (Marjorie Jackson Nelson) អភិបាលរដ្ឋ​ទី ៣៣ នៃ​រដ្ឋ​អូស្ត្រាលី ខាងត្បូង កាន់តំណែង​ពីថ្ងៃ​ទី ៣ វិច្ឆិកា ឆ្នាំ ២០០១ ដល់​ថ្ងៃទី ៨ សីហា ឆ្នាំ ២០០៧ ៕​ ​ស្រាវជ្រាវ​ដោយ​: ផល្លា​

មីលតុន ស្វេវេលី ហ៊ើសេយ ជាអ្នកបង្កើត ឬលក់ស្ករគ្រាប់ជនជាតិងាមេរិកាំង

Source: មនុស្សល្បី http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: