មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២១ វិច្ឆិកា​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

-១៤៩៥៖ ច​ន ប៊​ល (John Bale) ជា​បព្វជិត​អង់គ្លេស​, អ្នកប្រវត្តិសាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៥៦៣ ។​
​ ​
-១៦៤៣៖ រឺ​ណេ រ៉ូ​ប៊ែ កា​វ៉េ​លី យ៉េ (Ren-Robert Cavelier) ជា​អ្នករុករក ជនជាតិ​បារាំង គាត់​បានធ្វើ​ដំណើរ រុករក​នៅ​តំបន់​ធំៗ​របស់​អាមេរិក​និង កាណាដា និង​តំបន់​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦៨៧ ។​

-១៦៩២៖ កាល​ឡូ អ៊ី​ន​ណូ សេន​ហ្សូ ហ្វ្រុ​ហ្គោ​នី (Carlo Innocenzo Frugoni) ជា​កវី​អ៊ីតាលី ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៧៦៨ ។​
​ ​

-១៦៩៤៖ វ៉ុល​ទែ​រ (Voltaire) ជា​អ្នកនិពន្ធ​បារាំង , អ្នកប្រវត្តិសាស្ត្រ និង​ជា​ទស្សនវិទូ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៧៨ ។​
​ ​
-១៨១៨៖ ឡឺ​វី​ស​អេ​ច ម៉ូ​ហ្គា​ន (Lewis H. Morgan) ជានា​ក​វិទូ អាមេរិកាំង​,​អ្នកច្បាប់​ខាង​អយស្ម័យ យាន​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៨១ ។​
​ ​
-១៨៥២៖ ហ្វ្រ​ង់​ស៊ី​ស្គូ តា​រ៉េ​ហ្គា (Francisco Trrega) ជា​អ្នកនិពន្ធ​បទ​ភ្លេង ជនជាតិ​ស៊ុយអែត និង​ជា​អ្នកលេង ហ្គី​តា​នា សម័យ​រ៉ូ​ម៉​ង់​ទិច ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩០៩ ។​
​ ​
-១៨៨៦៖ ហា​រ៉ូ​ល នី​កូ​ល​សាន់ (Harold Nicolson) ជា​អ្នកការទូត អង់គ្លេស​, អ្នកនិពន្ធ​, អ្នកសរសេរ សៀវភៅ​កំណត់ហេតុ ព្រមទាំង​ជា អ្នកនយោបាយ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៦៨ ។​
​ ​
-១៩០២៖ មី​ខា​អ៊ី​ល សូ​ស្លូ​វ (Mikhail Suslov) ជា​រដ្ឋបុរស​សូ​វៀត​នា សម័យ​សង្គ្រាមត្រជាក់ ។ គាត់​បាន​បម្រើ ការ​ជា​លេខាធិការ​ទី​២​នៃ​គណបក្ស កុម្មុយនីស្ត​នៃ​សហភាពសូវៀត ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៨២ ។​
​ ​
-១៨៧៨៖ ហ្គូ​ស​ស្តា​វ រ៉ា​ដ​ប្រុ​ច (Gustav Radbruch) ជា​រដ្ឋមន្ត្រី​នៃ ក្រសួងយុត្តិធម៌​នៃ​ប្រទេស​អាល្លឺម៉ង់ កាន់តំណែង​ពីថ្ងៃ​ទី​២៦​តុលា​ឆ្នាំ​១៩២១ ដល់​ថ្ងៃទី​១៤​វិច្ឆិកា​ឆ្នាំ​១៩២២ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៤៩ ។​
​ ​
-១៩៤៨៖ មី​ស្ហែ​ល ស៊ុយ​ឡី ម៉ាន (Michel Suleiman) ជា​ប្រធានាធិបតី​នៃ​ប្រទេស​លី​បង់ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

​រឺ​ណេ រ៉ូ​ប៊ែ កា​វ៉េ​លី យ៉េ អ្នករុករក​ជនជាតិ​បារាំង​

Source: មនុស្សល្បី http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: