មាន​សង្ឃឹម​ហើយ! នាយ វីតា​មីន​សេ ទទួល​បាន​ថវិកា​​ឧបត្ថម្ភ​ ៥​ពាន់​ដុល្លារ ពី​សម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បី​ព្យា​បាល​ជំងឺ

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាក និងអាណិតអាសូរដល់តារាកំប្លែង នាយ  វីតាមីនសេ ដែលបច្ចុប្បន្នកំពុងធ្លាក់ខ្លួនឈឺ ហើយត្រូវបានបញ្ចូនទៅវះកាត់ សង្គ្រោះជីវិតនៅប្រទេសថៃនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាចំនួន ៥ ពាន់ដុល្លារ ដើម្បីជួយសម្រួលថ្លៃព្យាបាល។

បើតាមការបញ្ជាក់ឲ្យដឹង ពីសំណាក់តារាសម្តែងលោក អ៊ឹម ជីវ៉ា បានលើកឡើងថា តារាកំប្លែង នាយ វីតាមីសេ បានទទួលថវិកាឧបត្ថម្ភចំនួន ៥០០០ ដុល្លារ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកនេះ តាមរយៈលោកជំទាវ ម៉ែន នារីសុភ័ក្ត អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ប្រគល់ជូន អ្នកនាង ប៉េងប៉ោង ដែលត្រូវជាកូនស្រី នាយ វិតាមីនសេ។

លោក អ៊ឹម ជីវ៉ា បានបន្តថា នេះគឺជាការយកចិត្តទុកដាក់ និងអាណិតស្រឡាញ់ពីសំណាក់ ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋក្រីក្រ ខ្វះខាតចាស់ជរា កុមារកំព្រា មានជំងឺ ជាពិសេសសិល្បករ-សិល្បការិនី ដែលមានទុក្ខ និងមានជំងឺ សម្តេច ប៊ុន រ៉ានី គឺជាមាតាដែលតែងតែសង្គ្រោះ និងផ្តល់ស្នាមញញឹមដល់ពលរដ្ឋខ្មែរ និងសិល្បករខ្មែរពេលកំពុងមានទុក្ខ គុណដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់អ្នកម៉ែ (សម្តេច ប៊ុន រ៉ានី) មានចំពោះកូនចៅគ្រប់រូប គឺជាការចងចាំគុណ ដ៏ធំនេះអស់មួយជីវិត។

សូមបញ្ជាក់ថា តារាកំប្លែង នាយ វីតាមីនសេ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានក្រុមគ្រួសារសម្រេចបញ្ចូន ទៅព្យាបាលបន្តនៅមន្ទីរពេទ្យ ប្រទេសថៃ ដើម្បីធ្វើការវះកាត់ជំងឺដុំសាច់ ដែលដុះក្នុងថ្លើម។ មិនតែប៉ុណ្ណោះ នាយក៏មានជំងឺទឹកនោមផ្អែម និងមានដំបៅក្រពះធ្ងន់ធ្ងរផងដែរ៕

Image may contain: 1 person, smiling, text

No automatic alt text available.

Image may contain: 1 person, sitting

Image may contain: one or more people and people sitting

The post មាន​សង្ឃឹម​ហើយ! នាយ វីតា​មីន​សេ ទទួល​បាន​ថវិកា​​ឧបត្ថម្ភ​ ៥​ពាន់​ដុល្លារ ពី​សម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បី​ព្យា​បាល​ជំងឺ appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: