ម៉េង កែវពេជ្ជតា ទទូចសុំមហាជន គាំទ្រស្នាដៃខ្មែរ ល្អជាងការទទួលយក អរិយធម៌​ពីបរទេស!

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ គណៈកម្មការ និងជាតារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានមហាជនស្គាល់ទូទាំងប្រទេសថា អ្នកនាងគឺជាតារាចម្រៀងល្បីល្បាញ មួយដួង ដែលអាចរក្សាកេរិ៍តឈ្មោះ និងអាចឈរជាតារាជើងចាស់បានយូរ ក្នុងចំណោមតារាជើងចាស់ជាច្រើនរូប។ ក្រៅពីអាជីពចម្រៀង បច្ចុប្បន្ននេះ អ្នកនាង ក្ដោបក្ដាប់បានតំណែង ជាគណៈកម្មការ កម្មវិធី «សំនៀងឯក» នៅទូរទស្សន៍បាយ័ន ផងដែរ។ នៅមុននេះបន្តិច អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារ ក៏ដូចជាបញ្ចេញមតិយោបល់ជាច្រើន ទៅដល់មហាជន ដោយទទូចសុំឲ្យមហាជន ជួយលើកតម្កើងស្នាដៃផលិតផ្ទាល់ ដោយកូនខ្មែរ ល្អជាងការទទួលយកអរិយធម៌ ស្នាដៃពីបរទេស។

គណៈកម្មការចម្រៀង «សំនៀងឯក» អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់យ៉ាងក្បោះក្បាយថា «ខ្ញុំតែងមានអារម្មណ៍ល្អណាស់ ចំពោះកិច្ចការមួយនេះ។ ការហត់នឿយ ការលំបាកនានា គឺជាការលះបង់ដ៏មានតម្លៃ និងស័ក្តិសមបំផុត ដែលខ្ញុំត្រូវធ្វើដោយញញឹម។ «សំនៀងឯក» ជាកម្មវិធីខ្មែរ បង្កើតឡើងដោយខ្មែរ សុក្រិត ទោះមិនសម័យពេក តែក៏មិនបុរាណពេក។ មោទនភាពរបស់ខ្ញុំ គឺត្រង់ខ្ញុំបានចូលរួមជួយខ្មែរ ឲ្យចេះស្រឡាញ់របស់ខ្លួនឯងជាបឋម មុននឹងទទួលយកអរិយធម៌បរទេស ពីលោកខាងក្រៅ។ ខ្ញុំមិនដែលនិយាយថា កម្មវិធី Brand Brand របស់បរទេស មិនល្អនោះទេ ប៉ុន្តែខ្ញុំក៏នៅតែចង់ឲ្យខ្មែរ មិនភ្លេចខ្មែរហើយងាកមកផ្តុំគ្នាគាំទ្រអ្វី ដែលជាស្នាដៃខ្មែរផងទៅ ទើបស្រុកយើងមានឈ្មោះថា ជឿនលឿនខាងសិល្បៈយ៉ាងពិតប្រាកដ!»។

តារាចម្រៀងជើងចាស់ខាងលើ បន្តថា «ខ្ញុំក៏មិនបាក់ទឹកចិត្ត ដែលមិនទាន់បានប្រឡូកក្នុងកម្មវិធីបទេស ព្រោះខ្ញុំដឹងថា មកពីអ្វី ?? មិនមែនខ្ញុំគ្មានអ្នកចង់បានទេ ប៉ុន្តែអាចមកពីភាពច្រណែន នៅកន្លែងនោះច្រើនពេក..។ ដោយឡែកពេលនេះ ខ្ញុំចង់ថ្លែងទៅកាន់កម្មវិធី «សំនៀងឯក»ថា ខ្ញុំស្រឡាញ់អ្នកណាស់។ សូមកោតសរសើរដល់គំនិតច្នៃប្រឌិត របស់អ្នកបង្កើតកម្មវិធីនេះ ដែលពោរពេញដោយសុឆន្ទៈ មនសិការ និងភាពជឿនលឿន មិនចាញ់ Brand បរទេសឡើយ។ សូមធ្វើបន្តទៀត កូនខ្មែរពិតជាត្រូវអរគុណ និងគាំទ្រអ្នកជារៀងរហូត ។ សូមអរគុណដល់ការគាំទ្រ អំពីសំណាក់បងប្អូនទស្សនិកជនគ្រប់ទិសទី ដែលប្រគល់ការទុកចិត្ត ដល់យើងខ្ញុំជាក្រុមការងារ សំនៀងឯក»។

តាមរយៈសារខាងលើនេះ អ្នកនាង ម៉េង កែវពេជ្ជតា ហាក់បីដូចជា ចង់ផ្ដោតអំពាវនាវដល់ទស្សនិកជន ជនជាតិខ្មែរទាំងអស់ ងាកមក ចូលរួមលើកស្ទួយវិស័យសិល្បៈ ដែលជាស្នាដៃរបស់កូនខ្មែរ ទើបវិស័យសិល្បៈ នៅក្នុងស្រុកមានការរីកចម្រើន អាចប្រកួតប្រជែងលើទីផ្សារស្រុកក្រៅ បានផងដែរ៕

The post ម៉េង កែវពេជ្ជតា ទទូចសុំមហាជន គាំទ្រស្នាដៃខ្មែរ ល្អជាងការទទួលយក អរិយធម៌​ពីបរទេស! appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: