យក​ដំបង​ឈើ​គប់​ចំ​ភ្នែក​ប្រពន្ធ​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.
ជនសង្ស័យ​ឈ្មោះ​រ៉ុ​ម ថេ​ន (​រូប​៖ គ្រញូង​)

(​បាត់ដំបង​)៖ ប្តី​ប្រពន្ធ​ជា​អ្នក​ផឹកស្រា​ដូចគ្នា​ពេល​ស្រវឹង ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ​ក ហើយ​ប្តី​យក​ដំបង​ឈើ​គប់​ទៅលើ​ប្រពន្ធ ដោយ​ឈើបុក​ជាប់​នឹង​រន្ធ​ភ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៥ ភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​ប្តី​ជា​អ្នកបង្ក​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ភ្លាមៗ​។​

​លោក​វរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ រ៉ុ​ម ថេ​ន (​ប្តី​)​អាយុ​៣៧​ឆ្នាំ រស់នៅ​ចំណុច​ក្រុមទី​៥​ភូមិ​ចារ ឃុំ​អន្លង់​រុន​ស្រុក​ថ្មគោល​។ ចំណែក​ប្រពន្ធ​រងគ្រោះ​ឈ្មោះ ហុយ សាល់ អាយុ​៣៦​ឆ្នាំ (​របួស​ត្រង់​ភ្នែក​ខាងឆ្វេង​ធ្ងន់​ដោយ​ឈើបុក​ជាប់​នឹង​រន្ធ​ភ្នែក​)​។​

​ករណីនេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕L ដោយៈ គ្រញូង​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: