យល់​យ៉ាង​ណា​ចំពោះ​សារ​លោក Leo ស្រប​​ពេល​កម្ពុជា ចាញ់​ហ្សក​ដានី ១-០ យប់​មិញ

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ អ្នកគាំទ្រកម្ពុជា ប្រហែលជាចាប់អារម្មណ៍ចំពោះសាររបស់លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដោយដំណាលគ្នាកម្ពុជា បរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវហ្សកដានី ១-០ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កាលពីយប់មិញ លោកបានសរសេរសារមួយបង្ហោះលើគណនីហ្វេកប៊ុកផ្ទាល់ ដោយហាក់មិនពេញចិត្ត ចំពោះអ្នកគាំទ្រ ២នាក់ ដែលលោកចាត់ទុកពួកគេ កំពុងបំផ្លាញក្រុមបាល់ទាត់ជម្រើសជាតិ។

អតីតគ្រូបង្វឹកក្រុមគោព្រៃកម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ឈប់មុនបញ្ចប់កុងត្រាខាងលើ បានសរសេរថា «ពេលនេះមានមនុស្ស ២នាក់កំពុងតែអបអរ មួយឈ្មោះ ភារ័ត្ន ជាអ្នកចាត់ការទូទៅមួយរូប ដែលតែងតែរិះគន់ជម្រើសជាតិកម្ពុជា នៅពេលចាញ់ និងម្នាក់ទៀតជាអតីតកីឡាការិនីហែលទឹក។ វាឆ្កួតខ្លាំងណាស់ ដែលពួកគេធ្វើបែបនេះ នៅពេលកម្ពុជាចាញ់ និងរកគ្រាប់ស៊ុតបញ្ចូលទីគ្មាននោះ។ គួរណាស់អបអរសាទរចំពោះលទ្ធផលឈ្នះច្រើនជាងការបរាជ័យ។ អ្នកកំពុងបំផ្លាញក្រុមបាល់ទាត់ ឥលូវត្រូវចាប់ផ្តើមឡើងវិញពីចំណុចសូន្យ»

ការសរសេរលក្ខណៈបញ្ឆិតបញ្ឆៀងនេះ ត្បិតមិនបង្ហាញពីអត្ដសញ្ញាណច្បាស់លាស់ ១០០% ប៉ុន្ដែលោកហាក់សម្ដៅមកលើវិស័យបាល់ទាត់កម្ពុជា  ក្រោយលោកអស់ភារកិច្ចទាំងពាក់កណ្ដាលទី ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា ។ ពិសេសនោះ លោកហាក់ចង់និយាយសម្ដៅលើកីឡាការិនីហែលទឹកកម្ពុជា ហែម ថុនវិទិនី ខណៈអំឡុងពេលលោកដឹកនាំកន្លងមក កីឡាការិនីហែលទឹកដ៏ស្រស់ស្អាតនេះ ធ្លាប់បានរិះគន់ចំពោះការដឹកនាំរបស់លោក ដោយមិនសម្ចៃមាត់ឡើយ។

សូមរំឮកថា ក្រោមការដឹកនាំរបស់លោក Leonardo គឺលោកដឹកនាំកម្ពុជា ចាញ់ច្រើនគ្រាប់ជាងគេ ក្រោមថ្វីជើងក្រុមហ្សកដានី ដោយកាលពីជើងទី១ ចាញ់ហ្សកដានីដល់ទៅ ៧-០ ឯណោះ មុននឹងលោក ប្រាក់ សុវណ្ណារ៉ា ដឹកនាំក្រុមគោព្រៃកម្ពុជា ទប់ទល់ក្រុមខ្លាំងហ្សកដានី បានត្រឹមចាញ់ ១-០ យប់មិញ៕

Image may contain: 1 person, smiling

លោក Leonardo Vitorino

Image may contain: 6 people, people smiling

Image may contain: 2 people, people playing sports and outdoor

Image may contain: 1 person, playing a sport and outdoor

Image may contain: 1 person, eyeglasses and text

The post យល់​យ៉ាង​ណា​ចំពោះ​សារ​លោក Leo ស្រប​​ពេល​កម្ពុជា ចាញ់​ហ្សក​ដានី ១-០ យប់​មិញ appeared first on Khmer Talking.

Source: កីឡា www.khmertalking.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: