របៀបធ្វើមឹកអាំងពិសេស
គ្រឿងផ្សំ:
–មឹក
–ជីរវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ( ហាន់តូចៗ )
–ទឹកម្ទេស
–ម្ទេស ខ្ទឹមក្រហម ខ្ទឹមស បុកអោយម៉ត់
–ក្រូចឆ្មារ
–ខ្ញី
–ម្សៅស៊ុប អំបិល ទឹកត្រី និង ស្ករត្នោត។
វិធីធ្វើ:
–ដំបូងត្រូវយកមឹកទៅលាងឲ្យជ្រះរំអិល រួចដកឆ្អឹងនឹងសម្អាតពោះរបស់វាឲ្យស្អាត។
–យកខ្ទឹមស ខ្ទឹមក្រហម ខ្ញី និងម្ទេសបុកឲ្យម៉ដ្ឋ រួចយកទៅប្រឡាក់ជាមួយមឹក។
–រួចដាក់ ម្សៅស៊ុប អំបិល ទឹកត្រី និងស្ករត្នោត ឲ្យចូលជាតិជាមួយសាច់មឹក ដោយផ្អាប់វាទុកកន្លះម៉ោង។ បន្ទាប់
មកយកមកដោតចង្កាក់អាំងដោយប្រើភ្លើងតិចៗ អោយវាឆ្អិនល្មម រួចជាការស្រេច ។
វិធីធ្វើទឹកជ្រលក់:
–យក ទឹកម្ទេស ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មារ ទឹកត្រី ម្សៅស៊ុប ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម និង ម្ទេស លាយចូលគ្នាអោយ
សព្វ រួចភ្លក់មើលអោយល្មម ឲ្យមានរសជាតិជូរអែម ហើយហឹរបន្តិច រួចជាការស្រេច៕
ប្រភព៖ https://www.facebook.com/homeoffood1/