រមណីយដ្ឋាន «ទំនប់ម្លិច» កំពុងទាក់ទាញអ្នកទេសចរនាពេលបច្ចុប្បន្ន

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ទំនប់ម្លិច បច្ចុប្បន្នបានក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋជាភ្ញៀវជាតិ និង អន្តរជាតិ ចូលទៅទស្សនាលំហែកាយបន្តបន្ទាប់ ជាពិសេសនៅថ្ងៃសម្រាកចុងសប្ដាហ៍ និង ថ្ងៃបុណ្យជាតិធំៗព្រោះបរិយាកាសទីនោះអំណោយផលល្អដោយទីតាំងនៅជាប់ជួរភ្នំប្រកបដោយទេសភាពស្រស់បំព្រង និង មានទឹកថ្លាឈ្វេងគួរឱ្យចង់ងូតលេងកម្សាន្តយ៉ាងត្រជាក់ចិត្ត ។

ទំនប់ម្លិច ត្រូវបានអ្នកស្រុករស់នៅជិតខាងអះអាងថា មានទំហំខ្នងទំនប់ប្រមាណជា ១០ ម៉ែត្រ និងមានបណ្ដោយជិត ១ ពាន់ម៉ែត្រ សាងសង់ពីចង្កេះភ្នំម្ខាងទៅចង្កេះភ្នំម្ខាងទៀត ។ ទំនប់ម្លិចនេះ ក្រៅពីមាននូវអំណោយផលទៅលើវិស័យទេសចរណ៍ ទំនប់នេះក៏បានបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាកសិករប្រកបរបរកសិកម្មនៅតំបន់ជិតខាង គឺអាចឱ្យកសិករដាំដំណាំរួមផ្សំ ឬ ធ្វើស្រែប្រាំងបានជារៀងរាល់ឆ្នាំផងដែរ  ។

គ្រាន់តែក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះគេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើនដោយខ្លះជិះរថយន្តខ្លះជិះម៉ូតូនាំគ្នាទាំងក្រុមគ្រួសារទៅលេងកម្សាន្តនៅទីនោះព្រោះផ្លូវចូលមិនមានការលំបាក និង ជិតថ្នល់ជាតិផងដែរ ។ ម្លិច ឬ រំលេច ជាឈ្មោះទំនប់ទឹកមួយដែលមានទីតាំងនៅចន្លោះរវាងខេត្តតាកែវ និង ខេត្តកំពត នៅម្ដុំចំណុចភ្នំនារាយណ៍ ឬ ភ្នំមេអំបៅ ដែលជាអតីតសកលវិទ្យាល័យមួយមានចម្ងាយប្រមាណជា ៩០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៣ និង ចុះទៅពីថ្នល់ជាតិប្រមាណជា ២ គីឡូម៉ែត្រឆ្ពោះទៅតំបន់ជួរភ្នំ ។

តាមអ្នកដែលបានដឹងអំពីប្រវត្តិទំនប់ម្លិចបានលើកឡើងថា ការកសាងទំនប់ម្លិច ដែលស្ថិតនៅឃុំជ្រេស ស្រុកជុំគីរី ខេត្តកំពត បានបណ្ដាលឱ្យមានមនុស្សស្លាប់រាប់ពាន់ម៉ឺននាក់ ដោយសារការបង្ខំឱ្យធ្វើការហួសកម្លាំងពីមេដឹកនាំខ្មែរក្រហមជំនាន់នោះ ។ ទំនប់ម្លិចកសាងឡើងនៅអំឡុងចុងឆ្នាំ១៩៧៧ ឬដើម ឆ្នាំ១៩៧៨ ក្នុងសម័យខ្មែរក្រហម ។ ការសាង សង់ទំនប់ម្លិច គឺមេដឹកនាំខ្មែរក្រហមទទួលខុសត្រូវនាតំបន់នោះបានកេណ្ឌប្រជាជនពីគ្រប់មជ្ឈដ្ឋានទូទាំងខេត្តកំពត ជាពិសេសប្រជាជនជម្លៀសចូលថ្មី ឱ្យចុះមកលើកទំនប់នេះទាំងយប់ទាំងថ្ងៃ ក្នុងគោលបំណងស្តុកទឹកទុក សម្រាប់ប្រើប្រាស់ និង ទុកធ្វើស្រែចម្ការច្បារដំណាំជាដើម ។

ប៉ុន្តែទោះជាយ៉ាងណាអតីតកាលដ៏ខ្មៅងងឹតក៏បានកន្លងផុតដោយបន្សល់ទុកនូវទំនប់ម្លិចមកទល់ពេលនេះទៅជារមណីយដ្ឋានមួយដ៏ទាក់ទាញ និង ពេញនិយមសម្រាប់អ្នកដែលចង់បានបរិយាកាសព្រមទាំងទេសភាពភ្នំព័ទ្ធជុំវិញ និងមានព្រៃឈើខៀវស្រងាត់ជាមួយការងូតទឹកលេង និង ញ៉ាំអាហារដេលមានរសជាតិឆ្ងាញ់ពិសារជាមួយក្រុមគ្រួសារ និងញាតិមិត្ត ៕ ដេវីត

 
 
 
Source: តំបន់ទេសចរណ៍ www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: