លោកតា វ៉ិចទ័រ៖ «តើកូនខ្ញុំ​ខុសអី បាន​ចេះ​តែ​ធ្វើបាប​នាង សូម្បី​តែ​​ហ្វេសប៊ុក​ក៏​មិន​អាច​ដាក់​ឈ្មោះ​ខ្លួនឯង​​បាន?»

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលទស្សនិកជនជាច្រើនបានស្គាល់ថា លោកជាអ្នកគ្រប់គ្រងទូទៅផ្នែកកម្មវិធីកំសាន្ដ ប្រចាំស្ថានីយទូរទស្សន៍ CTN មានឈ្មោះបោះសំឡេងមួយរូប ក្នុងប្រទេសកម្ពុជា និងមានកូនស្រីសំណព្វចិត្តម្នាក់ កំពុងតែមានភាពល្បីល្បាញ ក្នុងអាជីពជាតារាកំប្លែង ខណៈមួយរយៈនេះចេះ តែមានជនខិលខួចមួយចំនួន ព្យាយាមធ្វើទុក្ខបុកម្នេញ លួចគណនីហ្វេសប៊ុក មិនចេះចប់មិនចេះហើយ។ ដោយសារតែកើតក្ដី មិនសុខចិត្ដ និងអាណិតដល់កូនស្រី ថាហេតុអ្វីបានជាមានរឿងបែបនេះកើតឡើង តើកូនលោកខុសអី ទើបថ្មីនេះលោកបញ្ចេញសារមួយ ក្នុងហ្វេសប៊ុកធ្វើឲ្យមហាជនចាប់អារម្មណ៍ យ៉ាងខ្លាំង។

លោកតា វ៉ិចទ័រ បានសរសរថា «តើកូនខ្ញុំខុសអី? បានចេះតែធ្វើបាបនាង សូម្បីតែ ហ្វេសប៊ុក (FB) ក៏មិនអាចដាក់ឈ្មោះខ្លួនឯងបាន ឲ្យតែបង្កើតអាខោន FB (Account Facebook) ឈ្មោះនីឡា គឺត្រូវគេលួចរហូត។ ខ្ញុំសូមជំរាបថា ហ្វេសប៊ុកគដែលមានឈ្មោះនីឡា ឬ Piła Nyla គឺមិនមែនរបស់នាងទេ ក្នុងរូបនេះទើបជាអាខោន របស់នីឡា។ ការសរសេរបង្ហោះ ដោយប្រើពាក្យមិនសមរម្យមិនមែន ជាសាមីខ្លួនទេ។ បងប្អូនមួយចំនួនតូច ឈប់ដៀលត្មះទៅ កុំចាំទាល់តែប៉ះសាច់ឯងទើបឈឺនោះ។ យើងកាន់ព្រះពុទ្ធសាសនា គួរគិតពីបុណ្យបាបផង!»។

គួរឲ្យដឹងផងដែរថា ទោះបីជាមានជនខិលខូច ព្យាយាមធ្វើបាបខ្លួនយ៉ាងណាក៏ដោយ តារាកំប្លែកវ័យក្មេង វ៉ាន់ នីឡា នៅតែទទួលបានប្រជាប្រិយភាពដដែល ផ្ទុយទៅវិញ មុខរបរលក់ផលិតផលឡេលាបខ្លួនរបស់នាង កាន់តែទទួលបានការគាំទ្រច្រើន ពីអតិថិជន៕

The post លោកតា វ៉ិចទ័រ៖ «តើកូនខ្ញុំ​ខុសអី បាន​ចេះ​តែ​ធ្វើបាប​នាង សូម្បី​តែ​​ហ្វេសប៊ុក​ក៏​មិន​អាច​ដាក់​ឈ្មោះ​ខ្លួនឯង​​បាន?» appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: