លោកស្រី Merkel កំពុង​តែ​វីវក់​ក្រោយ​ឈ្នះឆ្នោត ព្រោះ​តែ​ការបង្កើត​​រដ្ឋាភិបាល​ចំរុះ​ត្រូវ​បរាជ័យ

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ប៊ែរឡាំង)៖ ប្រទេសអាឡឺម៉ង់ កំពុងតែធ្លាក់ក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្រោយពីកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ត្រូវទទួលបរាជ័យ ដែលប្រការនេះបានបំផ្លាញក្តីសង្ឃឹមរបស់ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងបង្កឱ្យមានការលើកឡើងជាសំណួរអំពី អនាគតនៃការកាន់អំណាច ក្នុងរយៈពេលយូររបស់លោកស្រី។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអាមេរិក CNN នៅល្ងាចថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

គណបក្សរបស់លោកស្រី Merkel បានចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីផ្សះផ្សាឡើងវិញនូវទំនាក់ទំនងជាមួយ បក្សនយោបាយចំនួន០៣ផ្សេងទៀត ប៉ុន្តែគម្រោងនេះបែរជាត្រូវបរាជ័យទៅវិញ បន្ទាប់ពីបក្សប្រជាធិបតេយ្យសេរី ដើរចេញពីកិច្ចចរចាមុនពាក់កណ្តាលអាធ្រាតថ្ងៃអាទិត្យកន្លងទៅនេះ (ពេលវេលានៅអាល្លឺម៉ង់) ក្រោយពីមានការខ្វែងគំនិតគ្នាទៅលើវិបត្តិជនអន្តោប្រវេសន៍។

លោកស្រី Merkel បានលើកឡើងថា លោកស្រី មានក្តីសោកស្តាយជាខ្លាំងដែលបក្សប្រជាធិបតេយ្យសេរី បានសម្រេចដកខ្លួនចេញពីកិច្ចចរចាបែបនេះ ប៉ុន្តែលោកស្រីបានប្តេជ្ញាថា នឹងធ្វើការដឹកនាំប្រទេស ឆ្លងកាត់វិបត្តិនេះឲ្យបាន។

ជាចុងក្រោយ លោកស្រីបានលើកឡើងថា «ក្នុងនាមជាអធិការបតីម្នាក់ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីពង្រឹងប្រទេសនេះបន្ត ដើរទៅមុខដោយរលូន ឆ្លងកាត់ពេលវេលាដ៏លំបាកនេះ»។ ក្រោយមានបញ្ហាកើតឡើង លោកស្រីបានលុបចោលគម្រោងធ្វើកិច្ចជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ហើយជំនួសវិញ ដោយការធ្វើកិច្ចជំនួបជាមួយ ប្រធានាធិបតីអាឡឺម៉ង់ លោក Frank-Walter Steinmeier ដើម្បីពិភាក្សាពីជំហានបន្ទាប់៕

The post លោកស្រី Merkel កំពុង​តែ​វីវក់​ក្រោយ​ឈ្នះឆ្នោត ព្រោះ​តែ​ការបង្កើត​​រដ្ឋាភិបាល​ចំរុះ​ត្រូវ​បរាជ័យ appeared first on Khmer Talking.

Source: ពត៌មានអន្ដជាតិ http://www.khmertalking.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: