លោក អ៊ិន សុភិ​ន ជូនកាដូចៅស្រីក្នុងថ្ងៃខួបកំណើត ជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ ដើម្បីឲ្យចៅយកទៅ ធ្វើជំនួយសប្បុរសធម៌

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ អគ្គនាយកផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានធ្វើពិធីខួបកំណើតឲ្យចៅស្រីយ៉ាងអធឹកអធ័ម នារាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ទោះបីជាកម្មវិធីខួបកំណើតមួយនេះប្រារព្ធឡើង យ៉ាងតក់ក្រហល់ដ៏ដោយ។ ចៅស្រីសំណព្ធចិត្តរបស់លោក អ៊ិន សុភិន ត្រូវបានគេដឹងថា ជាដំណក់ឈាមរបស់លោក ប៉ែន ចំរុង ជាមួយនឹងអ្នកនាង ភិន សុដាលីស ដែលក្នុងថ្ងៃម្សិលមិញនេះ គឺជាថ្ងៃគម្រប់ខួបមួយឆ្នាំរបស់នាង។ យ៉ាងណាមិញ ដើម្បីជាកាដូសម្រាប់ចៅស្រីក្នុងថ្ងៃខួបកំណើត លោក អ៊ិន សុភិន បានជូនកាដូជាទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ ដល់ចៅស្រី ដើម្បីឲ្យនាងតូចយកទៅបង្ដើតជាមូលនិធិ ជួយដល់ក្មេងកំព្រាគ្មានទីពឹង ជនខ្វះខាត និង ចាស់ជរាជាដើម។

ជាក់ស្ដែង ម្ចាស់ផលិតកម្មមហាហង្សលោក អ៊ិន សុភិន បានថ្លែងប្រាប់គេហទំព័រកំសាន្ដ Khmer Talking ឲ្យដឹងថា «ដោយសារទើបតែនាំកូនមកពីដើរលេងនៅអាមេរិក អ៊ីចឹងថាធ្វើតែ២០តុទេ សម្រាប់មិត្តជិតដិត ប៉ុន្ដែកូនស្រី ថាសុំហៅមិត្តមក៥០នាក់ដែរ ដូច្នេះហើយក៏សម្រេចចិត្តថាធ្វើ ៤០តុតែម្ដង។ អ្វីដែលពិសេសសម្រាប់ថ្ងៃខួបកំណើតចៅស្រី និងជាកាដូនោះ គឺខ្ញុំបង្កើតមូលនិធិឲ្យចៅមួយ និងកាដូដែលភ្ញៀវឲ្យចៅក្នុងថ្ងៃខួបកំណើតហ្នឹង ជូនទៅចៅ ដើម្បីឲ្យចៅយកទៅជួយកុមារកំព្រា»។

លោក អ៊ិន សុភិន បានបន្តថា «កាដូជូនជាមូលនិធិនេះ គឺក្នុងគោលបំណង ដើម្បីឲ្យចៅស្គាល់ថា អ្វីទៅជាការជួយ លើសពីនេះ ឲ្យគាត់ចេះធ្វើបុណ្យតាំងពីតូច។ ដោយក្នុងនោះ លោក បានជូនថវិកា២ម៉ឹនដុល្លារ និងកាដូដែលភ្ញៀវជូនទាំងអស់យកឲ្យចៅ ទៅជូន ក្មេងកំព្រា ជនក្មេងទីពឹង ឬសហគមន៍ក្រីក្រជាដើម»។

សម្រាប់នៅក្នុងថ្ងៃខួបកំណើត ចៅស្រីនេះផងដែរ លោក អ៊ិន សុភិន ចំណាយប្រមាណជាង៨០ភាគរយ ខណៈអ្នកនាង ភិន សុដាលីស ចំណាយ២០ភាគរយ។ លោកថា លោកនឹងធ្វើខួបឲ្យចៅស្រីជារៀងរាល់ឆ្នាំមិនឲ្យរំលងមួយឆ្នាំណាឡើយ។

គួរបញ្ជាក់ថា ចៅស្រីរបស់លោក អ៊ិន សុភិន មានឈ្មោះថា ខេតធើរីណា កើតនៅថ្ងៃទី ០៦ តុលា ឆ្នាំ២០១៦ វេលាម៉ោង ៤ និង ២០នាទី ជាកូនស្រីរបស់លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ខណៈដែលអ្នកទាំងពីរបានលែងលះគ្នា រួចទៅហើយ៕

The post លោក អ៊ិន សុភិ​ន ជូនកាដូចៅស្រីក្នុងថ្ងៃខួបកំណើត ជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ ដើម្បីឲ្យចៅយកទៅ ធ្វើជំនួយសប្បុរសធម៌ appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: