វិធី​ចិញ្ចឹម​ទា​ដោយ​ប្រើ​ចំណី​ផ្សំ​ដោយ​ខ្លួនឯង​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​វិធី​ផលិត​ចំណី​ទា​ពង​ពី​ធម្មជាតិ ដោយ​ចំណាយ​ថ្លៃដើម​អស់​តិច​ហើយ​ទទួលបាន​ផល​ខ្ពស់​

​សព្វថ្ងៃនេះ​ការចិញ្ចឹម​ទា គឺជា​រឿង​មួយ​លំបាក​សម្រាប់​អ្នកខ្លះ​ដែល​មិនមាន​ការពិសោធន៍ និង​មិនមាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​ចំណី​ឲ្យ​វា​ស៊ី​។​

+ វត្ថុធាតុដើម​៖

– គ្រប់​ដំឡូង ទាំង​ដំឡូងឈើ ដំឡូងជ្វា ដើម ស្លឹក មើម គឺជា​ចំណី​យ៉ាងសំខាន់​បំផុត​ជំនួស​ឲ្យ​អ្វីៗ​ផ្សេងទៀត​។ (​បូករួម​ទាំង​ស្រូវ និង​កន្ទក់​)

– ខ្យង​ខ្ចៅ គ្រំ លៀស ខ្យង​មាស គឺជា​ប្រភព​ជំនួយ​យ៉ាងសំខាន់​សម្រាប់​ឲ្យ​ទា​ពង​បានល្អ និង​បាន​ច្រើន​ថែមទាំង​ទៀងទាត់​ទៀតផង​
– ស្រូវ​បណ្តុះ​ឲ្យ​ចេញ​ជា​ពន្លក​
– ជន្លេន បើ​អាច​ចិញ្ចឹម​បាន​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​ទា គឺជា​ការ​មួយ​ប្រសើរ​ណាស់​។​

+ វិធី​ធ្វើ​៖

– ដំឡូងឈើ ដំឡូងជ្វា (​ស្ងោរ​រួច​ដាក់​ជា​ចំណី​) ល្ពៅ​ទុំ​កិន​ឲ្យ​ខ្ទេច (​ឲ្យ​ស៊ី​ស្រស់ៗ​)

– ស្លឹក​ដំឡូងជ្វា ឲ្យ​ស៊ី​ស្រស់ៗ​
– ស្លឹក​ដំឡូងឈើ ស្ងោរ ឬ​ត្រាំ​ទឹក​ស្ករ​មួយ​យប់​សិន​ទើប​ឲ្យ​ស៊ី​

– ខ្យង ខ្ចៅ លៀស គ្រំ កូន​កង្កែប ជន្លេន ប្រមូល​ទិញយក​កិន​ឲ្យ​តូចៗ​មក​ឲ្យ​វា​ស៊ី​

– ត្រាវ​កាត់​ជា​ដុំៗ​ហាល រួច​កិន​លាយ​ជាមួយ​ខ្យង ខ្ចៅ កន្ទក់​ឲ្យ​វា​ស៊ី​
– ត្រី​ល្អិតៗ​ស្រស់ៗ មួយ​សប្តាហ៍​ស្ងោរ​ឲ្យ​ស៊ី​ម្តង​លាយ​ជាមួយ​កន្ទក់​។​


​ការប្រមូលទិញ​ដំឡូងឈើ ដំឡូងជ្វា ស្លឹក​-​ទងដំឡូង​ជ្វា យកមក​ចិញ្ច្រាំ​ឲ្យ​ខ្ទេច​រួច​ឲ្យ​ទា​ទាំងនោះ​ស៊ី ខ្ចៅ ខ្យង លៀស គ្រំ​តូចៗ មក​កិនបំបែក​ឲ្យ​វា​ស៊ី​ជា​បន្ថែម ទាំងអស់នេះ​ទទួលបាន​ជោគជ័យ ចំណាយ​តិច​បំផុត ហើយ​លទ្ធផល​វិញ​គឺ​ល្អ​ជាង​ការ​ឲ្យ​ស៊ី​ចំណី​ផលិត​ពី​រោងចក្រ​ទៅទៀត​។​
​ចំណី​ទាំងអស់​ខាងលើនេះ គឺ​ល្អ​ណាស់​ល្អ​បំផុត​។ កន្លែង​ចិញ្ចឹម​ត្រូវបាន​សំអាត​ជា​រៀងរាល់ថ្ងៃ ទឹក​សម្រាប់​ឲ្យ​ទា​លេង​ត្រូវ​បូម​ប្តូរ​មក​ច្រោះ​ឲ្យ​ស្អាត​រួច​ទើប​បង្ហូរ​ចូល​វិញ ការធ្វើ​បែបនេះ​វា​ជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​បាន​ស្ទើរ​ទាំងស្រុង​ ៕ អត្ថបទ​៖ អ៊ាង សុផល្លែត​

Source: ចំណេះដឹង http://www.rasmeinews.com/category/general_knowledge/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: