សញ្ញាព្រមាន ពី​​ជំងឺ​​ដាច់​សរស​ឈាម​ខួរក្បាល​ទាំងនេះហើយ ដែល​សម្លាប់​មនុស្ស​ដោយ​មិន​ដឹងខ្លួន!

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(សុខភាព)៖ យោងទៅតាមការស្ថិតិចុងក្រោយគេបង្អស់ បានឲ្យដឹងថាអ្នកជំនាញខាង វេជ្ជសាស្ត្រនិយាយថា ជំងឺដាច់សរសៃឈាមខួរក្បាលកំពុងតែ ធ្វើឲ្យមនុស្សពេញវ័យ ជាច្រើនទៅ ជាពិការភាព និងក្លាយទៅជាឃាតក ដែលសម្លាប់មនុស្សច្រើនជាងគេ នៅសហរដ្ឋអាមេរិក លំដាប់ថ្នាក់ទី៤។

តាមរយៈអត្ថបទនេះ យើងនឹងពន្យល់ អំពីសញ្ញាព្រមានរបស់វា។ ដំបូងអ្នកគួរយល់ថា ជំងឺដាច់សរសៃឈាម ខួរក្បាលមានពីរប្រភេទ គឺ Ischemic និង Hemorrhagic។ Ischemic គឺជាប្រភេទដែលកើតមាន ញឹកញាប់ជាងគេ ហើយក៏កើតឡើង ដោយសារតែសរសៃឈាម ដែលទៅចិញ្ចឹមខួរក្បាលនៅ ផ្នែកណាមួយ រងការស្ទះជិត ឬរួមតូចជាហេតុនាំ ឲ្យកាត់បន្ថយ លំហូរឈាម ទៅចិញ្ចឹមខួរក្បាល យ៉ាងធ្ងន់ធ្ងរ។ ចំពោះប្រភេទ Hemorrhagic វិញមិនសូវកើតមានច្រើនទេ ហើយវាក៏បង្កឡើង ដោយការហូរឈាម ក្នុងខួរក្បាលផងដែរ។

តាមអ្នកជំនាញ ខាងវេជ្ជសាស្ត្រ បានឲ្យដឹងថា រោគសញ្ញារបស់ជំងឺដាច់សរសៃឈាម ខួរក្បាលអាចនឹងប្រែប្រួល ទៅពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អាស្រ័យទៅតាម ប្រភេទរបស់ វា កន្លែងនៃខួរក្បាល ដែលរងការប៉ះពាល់ និងរយៈពេល នៃការខូចខាតផងដែរ។ ប៉ុន្តែរឿងទាំងនោះ គឺកើតឡើងភ្លាមៗ។

សញ្ញាព្រមាននៃជំងឺដាច់សរសៃឈាមខួរក្បាល ដែលកើតឡើងញឹកញាប់បំផុត ៖
* ស្ពឹកនៅដៃជើង ឬមុខជា ពិសេសមួយចំហៀងខ្លួនតែម្តង

* ពិបាកក្នុងការដើរបាត់បង់លំនឹង
* ពិបាកនិយាយនិង ពិបាកយល់ ថានរណាកំពុងតែនិយាយអ្វី។

ដើម្បីសម្គាល់ដឹងថា ជាការកើតឡើង នៃជំងឺដាច់សរសៃឈាម ចូរចងចាំពាក្យកាត់ F.A.S.T
(មុខ) មុខរបស់អ្នកជំងឺ អាចធ្លាក់មួយចំហៀង
* Arms (ដៃ) ពេលលើកដៃទាំងពីរឡើង គឺពិបាកទប់ណាស់ ឬងាយនឹងធ្លាក់ចុះវិញ
* Speech (ការនិយាយ) សំឡេងដែលអ្នកជំងឺ និយាយគឺចម្លែក ឬឮសូឡុលៗ
* Time (ពេលវេលា) បើសិនជាអ្នកសង្កេតឃើញ សញ្ញាមួយនៃសញ្ញាខាងលើ អ្នកគួរតែទាក់ទងទៅគ្រូពេទ្យភ្លាម ឬរថយន្តសង្គ្រោះបន្ទាន់ ។

លើសពីនេះទៀត ការព្យាបាលមួយចំនួន នៃជំងឺដាច់សរសៃឈាម ខួរក្បាលអាចមាន ប្រសិទ្ធភាពបាន លុះត្រាតែបញ្ជូនទៅមន្ទីរពេទ្យ នៅពេលចេញរោគសញ្ញា បាន៣ទៅ ៤ម៉ោង។

អាការៈផ្សេងៗទៀត ដែលគួរសង្កេត ៖
* ភ្នែកម្ខាងឬទាំងសងខាងពិបាកមើលឃើញ
* ឈឺក្បាលខ្លាំងក្លាភ្លាមៗដោយមិនដឹងមូលហេតុ
* វិលមុខ
* ស្លាប់មួយចំហៀងខ្លួន ទាំងស្រុងតែម្តង។

អ្នកក៏គួរតែ ចងចាំថា ការធ្វើទុក្ខរបស់ជំងឺដាច់សរសៃឈាម ខួរក្បាល និងរោគសញ្ញារបស់វា គឺកើតឡើងភ្លាមៗតែម្តង ។ ដូច្នេះបើសិន ជាអ្នកមានរោគសញ្ញា ព្រមានមួយ ឬច្រើន ខាងលើ នេះរយៈពេលច្រើន ជាងពីរបីនាទី សូមកុំរងចាំ វាធ្វើទុក្ខ ខ្លាំងអីចូរ ស្វែងរកការព្យាបាលភ្លាមៗទៅ៕

The post សញ្ញាព្រមាន ពី​​ជំងឺ​​ដាច់​សរស​ឈាម​ខួរក្បាល​ទាំងនេះហើយ ដែល​សម្លាប់​មនុស្ស​ដោយ​មិន​ដឹងខ្លួន! appeared first on Khmer Talking.

Source: សិខភាព

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: