សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​ស្នួល​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​(​ក្រចេះ​)​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​២​ធ្នូ បានធ្វើការ​បង្ក្រាប​ករ​ណី​រក្សាទុក និង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នឺង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ចំនុចដើម​តាសេក ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​លោក ចាន់ សុ​គីម អធិការនគរបាល​ស្រុក​ស្នួល​បានឱ្យដឹងថា​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ឈ្មោះ ម៉ាត់ សាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​អ៊ីស្លាម រស់នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។​ឈ្មោះ ហេង រស្មី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សង្គ្រោះ ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។​

លោក​បាន​បន្តថា ខណៈនោះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឆែកឆេ​រ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ាត់ សាន់ រកឃើញ​: ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​(០២​កញ្ចប់​មធ្យម​, ០២​កញ្ចប់​តូច​) ដែល​ជនសង្ស័យ​លាក់ទុក​ក្នុង​ហោប៉ៅ​ខោ និង​ដកហូត​ទូរ​សព្ទ័​មួយគ្រឿង​ម៉ាក​Nokai(​ចុច​ពិល​), ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​RS ឆ្នាំ​២០១០ ពណ៍​ខៀវ​។

​ដោយមាន​ការសង្ស័យ ក្នុងពេលនោះ​កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ហេង រស្មី ឆែកឆេរ​មិនឃើញ​មាន​វត្ថុតាង​នៅ​នឹង​ខ្លួន​នោះទេ​។ ប៉ុន្តែ​ឈ្មោះ​ហេង​រស្មី​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់បាន​ទិញ​គ្រឿងញៀន ពី​ឈ្មោះ ម៉ាត់ សាន់ ផងដែរ ហើយ​សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ។​

លុះដល់​ម៉ោងជាង​៥​ល្ងាច​នៅ​ថ្ងៃ​ដដែល​ស ម​ត្ថ​កិច្ច​បានធ្វើ​ការឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ ម៉ាត់ សាន់ (​បន្ទប់​លេខ​០៥) នៅ​ចំនុចដើម​តាសេក​ភូមិ​ត្រពាំង​ស្រែ​ឃុំ​២​ធ្នូ​ជា​លទ្ធផល​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៍​ស​សង្ស័យ​ជា​គ្រឿងញៀន​ម៉េ​តំ​ហ្វេ​តា​ម៉ី​ន​ចំនួន​០១​កញ្ចប់​មធ្យម និង​ជី​ញ្ជី​ង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១,។ ប្រាក់​ចំនួន​២៥០០០០​រៀល​(​ម្ភៃ​ប្រាំ​ម៉ឺន​រៀល​) និង​ឃាត់ខ្លួន​ជ​នស​ង្សួ័​យ​ម្នាក់ទៀត​ឈ្មោះ នៅ ស្រី​យិន (​ធា​) ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជុប​ទី​១ ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​កំពុងស្នាក់នៅ​ក្នុង​បន្ទប់​ជួល​នោះ ។

ប៉ុន្តែ​ក្រោយពេល​សួរ​បំភ្លឺ និង​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ម៉ាត់ សាន់ បានអោយដឹងថា​ឈ្មោះ នៅ ស្រី​យិន មិនមាន​ការពាក់​ព​ន្ធ័​នឹង​ការជួញដូរ​គ្រឿងញៀន​នេះ​ទេ ឈ្មោះ នៅ ស្រី​យិន គ្រាន់តែ​ជា​ស្រី​ខារ៉ាអូខេ​ដែល​ជនសង្ស័យ​ឈ្មោះ ម៉ាត់ សាន់ ហៅ​ទៅ​ដេក​ជាមួយ​ប៉ុណ្ណោះ​។ ​បច្ចុប្បន្ន​ជនសង្ស័យ​ពីរ​នាក់​ខាងលើ​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​របស់លោក​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់​៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​ស្នួល​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: